ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

បទអត្ថាធិប្បាយ៖រុស្ស៊ីបង្កើនការវាយប្រហារមកលើអ៊ុយក្រែន ខណៈទីក្រុង Kyiv ត្រៀមខ្លួនធ្វើសង្រ្គាមបើបេឡារុសជួយទីក្រុង Moscow

បទអត្ថាធិប្បាយ៖រុស្ស៊ីបង្កើនការវាយប្រហារមកលើអ៊ុយក្រែន ខណៈទីក្រុង Kyiv ត្រៀមខ្លួនធ្វើសង្រ្គាមបើបេឡារុសជួយទីក្រុង Moscow

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើស្ថានីយរថភ្លើង និងកន្លែងផ្គត់ផ្គង់អាវុធផ្សេងទៀត ខណៈចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចពីបទផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន។ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីលបាញ់ពីសមុទ្រ និងតាមអាកាស ដើម្បីបំផ្លាញរោងចក្រថាមពលអគ្គិសនីនៅស្ថានីយរថភ្លើងចំនួន៥ កន្លែងទូទាំងប្រទេសអ៊ុយក្រែន ខណៈកាំភ្លើងធំ និងយន្តហោះក៏បានវាយប្រហារបន្ទាយទាហាន និងឃ្លាំងស្តុកប្រេងឥន្ធនៈ និងគ្រាប់រំសេវផងដែរ ។ ការប្រកាសអាសន្នបានលាន់លឺនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃពុធ និងមានការបាញ់មីស៊ីលទៅលើទីក្រុង Cherkasy និង Dnipro ក្នុងភាគកណ្តាលអ៊ុយក្រែន និង ទីក្រងZaporizhzhia នៅភាគអាគ្នេយ៍។ នៅទីក្រុង Dnipro អភិបាលក្រុងបាននិយាយថា ការបាញ់ផ្លោងមួយបានវាយប្រហារចំកណ្តាលទីក្រុង។ ពុំទាន់មានការបញ្ជាក់ពីការរងរបួសឬការខូចខាតភ្លាមៗនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានចោទប្រកាន់រុស...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធដាក់អោយប្រើ​​ប្រាស់ជាផ្លូវការនៃបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធដាក់អោយប្រើ​​ប្រាស់ជាផ្លូវការនៃបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ( Version 2 )ជាផ្លូវការដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Pokeethra នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ 2022 នេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប និងមន្រ្តីជាច្រើនទៀត ព្រមទាំងសហគ្រិនវ័យក្មេងនៅកម្ពុជា។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលបានមកសម្ពោធបណ្ណា​ល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២ ដោយសារថា នៅកម្ពុជា ការបោះពុម្ពសៀវភៅ ការទិញសៀវភៅ មានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក​​ ឯកអគ្គរដ្ឋទូត លោក​​ ម៉ៃខើល មីចាឡាក់ ( Michael Michalak ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ លោក​​ Michael Michalak បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ លោក​​ Michael Michalak បានបន្ថែមថា ភាពដឹកនាំរបស់សម្ដេចតេជោ បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ព...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL)

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ា ន (US-ASEAN Business Council) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal)។ ជំនួបនោះគឺ ឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានរួមមាន៖ ក្រុមហ៊ុននវានុវត្តន៍សកល 3M,ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Abbott, ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវ៉ែ Amazon,ក្រុមហ៊ុនប្រេង Chevron, ក្រុមហ៊ុនប្រេង ConocoPhillips, ក្រុមហ៊ុនផ្តល់ថាមពល និងផលិតផលគីមី ExxonMobil។ ក្រុមហ...
មេដឹកនាំសហភាពអឺរ៉ុប អំពាវនាវឲ្យមានបំរាមលើការនាំចូលប្រេងរុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

មេដឹកនាំសហភាពអឺរ៉ុប អំពាវនាវឲ្យមានបំរាមលើការនាំចូលប្រេងរុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:នៅថ្ងៃពុធនេះ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប បានអំពាវនាវឲ្យប្លុកមានសមាជិក ២៧ប្រទេសមួយនេះ ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី នៅក្នុងកញ្ចប់ទណ្ឌកម្មទី៦ ដែលមានគោលដៅមកលើទីក្រុងម៉ូស្គូ សម្រាប់សង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែន ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានស្នើសុំផងដែរថា ធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ី និងធនាគារធំ ២ផ្សេងទៀត ត្រូវតែផ្តាច់ចេញពីប្រព័ន្ធទូទាត់តាមធនាគារអន្តរជាតិ SWIFT ។ អំឡុងថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង លោកស្រី Von der Leyen បានអំពាវនាវឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវតែបញ្ឈប់ការនាំចូលប្រេងឆៅក្នុងរវាង ៦ខែ និងផលិតផលចម្រាញ់ប្រេងរួច នៅត្រឹមដំណាច់ឆ្នាំ ។ លោកស្រី Von der Leyen បាននិយាយថា ពួកយើងត្រូវប្រាកដថា ពួកយើងត្រូវតែដកខ្លួនចេញពីប្រេងរុស្ស៊ីតាមលំដាប់លំដោយ តាមវិធីដែលធ្វើឲ្យពួកយើង និងដៃគូពួកយើង ទទួលបាន...
សន្តិបណ្ឌិត សុខ ផល បានដឹកនាំក្រុមការងាររួមជាមួយរដ្ឋបាលស្រុកបាណន់រៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងជម្រុញលើកទឹកចិត្តដល់កម្លាំងប្រជាការពារតាមបណ្តាឃុំនៃស្រុកបាណន់ចំនួន ៦០៦នាក់(ស្រី២នាក់)

សន្តិបណ្ឌិត សុខ ផល បានដឹកនាំក្រុមការងាររួមជាមួយរដ្ឋបាលស្រុកបាណន់រៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងជម្រុញលើកទឹកចិត្តដល់កម្លាំងប្រជាការពារតាមបណ្តាឃុំនៃស្រុកបាណន់ចំនួន ៦០៦នាក់(ស្រី២នាក់)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់កាលពី​ថ្ងៃទី២៩ខែមេសាឆ្នាំ២​០២២បានដឹកនាំក្រុមការងាររួមជាមួយរដ្ឋបាលស្រុកបាណន់រៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងជម្រុញលើកទឹកចិត្តដល់កម្លាំងប្រជាការពារតាមបណ្តាឃុំនៃស្រុកបាណន់ចំនួន ៦០៦នាក់ (ស្រី២នាក់) ដើម្បីចូលរួមការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ នៅនារសៀលវេលាម៉ោង ៣.៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរ​បាលស្រុកបាណន់ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានចូលជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងជម្រុញលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមមាន ៖ អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក និងប្រតិបត្តិការសឹករងនៃស្រុកបាណន់ចំនួន ១០៦នាក់ (ស្រី៥នាក់) ។ សម្រាប់ ថ្ងៃទី៣០ ខ...
លោក Putinនឹងទទួលការវះកាត់ជំងឺមហារីកស្របពេលមានពាក្យចចាមអារាមពីរដ្ឋប្រហារនៅរុស្ស៊ី

លោក Putinនឹងទទួលការវះកាត់ជំងឺមហារីកស្របពេលមានពាក្យចចាមអារាមពីរដ្ឋប្រហារនៅរុស្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ យោងតាមការរាយការណ៍របស់សារព័ត៌មាន New York Post សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានកំណត់ពេលទទួលការវះកាត់ជំងឺមហារីក និងប្រគល់អំណាចបណ្តោះអាសន្នទៅឲ្យអតីតនាយនគរបាលសហព័ន្ធប្រកាន់តឹងរ៉ឹងម្នាក់។ យោងតាមវីដេអូមួយមកពីបណ្តាញTelegram (General SVR)ដែលគ្មានប្រភពច្បាស់លាស់ បានឲ្យដឹងថា លោកពូទីន នឹងផ្ទេរការគ្រប់គ្រង របស់រដ្ឋាភិបាលរុស្ស៊ី ទៅឲ្យលោក Nikolai Patrusher ប្រធានក្រុមប្រឹក្សា សន្តិសុខរបស់នគរបាលសហព័ន្ធ ខណៈលោក បាត់បង់សមត្ថភាព អំឡុងពេលនិងក្រោយការវះកាត់។ បណ្តាញ Telegramនេះដែលត្រូវបានអះអាងថាគ្រប់គ្រងដោយអតីតឧត្តមសេនីយ៍ទោនៃទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ដែលមានរហ័សនាមថា Viktor Mikhailovich បានរាយការណ៍ថាលោកពូទីន ត្រូវបានក្រុមវេជ្ជបណ្ឌិតប្រាប់ថា លោកត្រូវទទួលការវះកាត់ ។ ខណៈពេលនោះដែរ មានពាក្យចចាមអារាមនៅក្នុងទីក្រុងម៉ូស្គូថា អតីតឧត្តមសេនីយ៍ជាច្រើនរូប និងក្រុម...
លោក Elon Musk៖វិស័យធុរកិច្ចនិងរដ្ឋាភិបាលត្រូវបង់ថ្លៃតិចតួចដើម្បីបន្តប្រើប្រាស់បណ្តាញសង្គម Twitter

លោក Elon Musk៖វិស័យធុរកិច្ចនិងរដ្ឋាភិបាលត្រូវបង់ថ្លៃតិចតួចដើម្បីបន្តប្រើប្រាស់បណ្តាញសង្គម Twitter

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាល អាចនឹងត្រូវបង់ថ្លៃតិចតួច ដើម្បីបន្តនៅលើបណ្តាញសង្គម Twitter ។ ការលើកឡើងបែបនេះ បានកើតមានឡើង ក្រោយពេលគណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitterបានព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងតម្លៃ ៤៤ពាន់លានដុល្លារដល់លោក Musk ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Musk បាននិយាយថា គេហទំព័រមួយនេះ តែងតែឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ធម្មតា ។ កាលពីមុន លោកធ្លាប់បាននិយាយថាលោកចង់ធ្វើឲ្យបណ្តាញសង្គម Twitterល្អប្រសើរជាងមុនពេលណាណាទាំងអស់ តាមរយៈការធ្វើឲ្យល្អប្រសើរឡើងផលិតផលជាមួយនឹងលក្ខណៈពិសេសថ្មី ។ ប៉ុន្តែក្រុមហ៊ុនTwitterមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើរធ្វើសេចក្តីអត្ថាធិប្បាយរបស់ BBC ។ កាលពីដំបូងឡើយ លោក Muskបានបង្ហោះ Link ទៅកាន់ CNN Story ដោយអំពាវនាវឲ្យក្រុមហ៊ុនធំៗបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក ធ្វើពហិកា Twitter បើសិនជាលោក Muskបង...
មន្ត្រី ក.ប.ប.បន្តការអនុវត្តវិធានការលើអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ

មន្ត្រី ក.ប.ប.បន្តការអនុវត្តវិធានការលើអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពង់ចាម កាលពី​ថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២២បានបន្តចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈ ការពារក្រែងមានការដាក់លក់ក្នុងតម្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ទន្ទឹមនឹងនោះ មន្ត្រីយើងក៏បានធ្វើការត្រួតពិនិត្យអនុលោមភាពជាក់ស្តែងលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ជៀសវាងការរកស៊ីមិនសុចរិតណាមួយកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញមានស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដាក់លក់ក្នុងតម្លៃខុសនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ដោយឡែកតាមរយៈការត្រួតពិនិត្យជាក់ស្តែងលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១០ទីតាំង មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៣ មិនមានអនុលោមភាព ដែលឆ្លុះបញ្ចាំងពីអំពើមិនសុចរិតក្នុងធុរកិច្ចរបស់ម្ចាស់ដេប៉ូខាងលើ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការតាមច្បាប់ភ្លាមៗ។...
រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោកក្នុងឱកាសនៃការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ សហភាពអារ៉ាប់រួម

រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោកក្នុងឱកាសនៃការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ សហភាពអារ៉ាប់រួម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីអបអរសាទរព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោកពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រ​ណ៍អន្តរជាតិ (BIE) នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ក្រោមអធិបតីភាព លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការកម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ សិល្បករ-សិល្បការិនី និងអ្នកសារព័ត៌មានជាច្រើនរូប។ លោក​​រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់របស់ក្រសួងពាណិជ្ជកម្ម សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ សិល្បករ-សិល្បការិនី ក្រុមការងារវិទ្យាស្ថានម្...