លោកជំទាវឧកញ៉ា ឡូវ ហ្គេចម៉ី បាននាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ
កំពង់ចាម៖ លោកជំទាវ ឧកញ៉ា ឡូវ ហ្គេចម៉ី បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅចែកជូននិងផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ ស្ថិតនៅភូមិបឹងទីង មេឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ។
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក៏បាននាំយកនូវសារ៉ុង ប្រហុក ថ្នាំពេទ្យ និងថវិកាមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវផ្តល់ជូនប្រជាពលរដ្ឋភូមិបឹងទីងប្រមាណ១០០០គ្រួសារផងដែរ។
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែនបានសម្តែងនូវការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានី ហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែបានផ្តាំសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងសូមឲ្យបងប្អូនយើងជៀសឲ្យឆ្ងាយពីជំងឺផ្សេងៗ ហើយសូមថែរក្សាសុខភាពនារដូវភ្លៀងខែវស្សានេះឲ្យបានភ្ជាប់ភ្ជួនផងដ...








