ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សារាចរលេខ០៤ សរ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២

សារាចរលេខ០៤ សរ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សារាចរលេខ០៤ សរ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”។
ព្រឹកថ្ងៃទី២២នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជំនួយរបស់ឥណ្ឌា២០ម៉ឺនដូស

ព្រឹកថ្ងៃទី២២នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជំនួយរបស់ឥណ្ឌា២០ម៉ឺនដូស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃអង្គារថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជេី​ញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ ០ម៉ឺនដូស​ ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូសនឹងមកដល់ថ្ងៃស្អែក ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពីវិមានសន្តិភាព នៅម៉ោង៩.០០នាទីព្រឹក៕...
ក្រុមជីវពលផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីព្យាយាមរុលទៅមុខព្យាយាមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្តម៉ារៀប៉ូលរបស់អ៊ុយក្រែន

ក្រុមជីវពលផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីព្យាយាមរុលទៅមុខព្យាយាមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្តម៉ារៀប៉ូលរបស់អ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ កងពលថ្មើរជើងជីវពលដូណេតស្ក៍ ដែលគាំទ្រដោយរថក្រោះ បានធ្វើដំណើរឆ្លងកាត់តំបន់រស់នៅអ្នកស្រុកជុំវិញរោងចក្រ Azovstal ស្ថិតនៅច្រាំងទន្លេខាងឆ្វេងទីក្រុងម៉ារៀប៉ូល ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ។ ដោយឡែកអ៊ុយក្រែននិយាយថា ខ្លួននៅតែបន្តប្រយុទ្ធបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី នៅភាគអាគ្នេយ៍នៃទីក្រុងកំពង់ផែម៉ារៀលប៉ូល ដែលភាគច្រើនរងការបំផ្លិចបំផ្លាញដោយសារការវាយប្រយុទ្ធគ្នានិងការទម្លាក់គ្រាប់បែកជាច្រើនសប្ដាហ៍មកនេះ ។ កងទ័ពអ៊ុយក្រែនក៏បានរាយការណ៍ផងដែរថាមានការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋានមួយក្នុងទីក្រុងឌីនីប្រូដែលបណ្ដាលឲ្យបុគ្គលិក សង្រ្គោះបន្ទាន់ចំនួន៥នាក់រងរបួស លោក វ្ល៉ាឌីស្លាវ គឺជាជីវពលវ័យ ១៨ឆ្នាំកំពុងរៀនបើកត្រាក់ទ័រពេលដែលគាត់ ទទួលបានការហៅឲ្យមកាន់តំបន់ជួរមុខ ។ លោកបាននិយាយថា លោកអត់លាក់ខ្លួនទេ លោកមកដោយចិត្តឯងក្នុងនាមជាអ្នកស្ម័គ្រចិត្ត ។ លោកបាននិយាយទទួលស្គាល់ថា ទោះបីជាយ៉ាងណាក៏ដោយ លោកមិនរំពឹង...
ចិនចែកចាយប្រព័ន្ធប្រឆាំងយន្តហោះទៅកាន់ប្រទេសស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន

ចិនចែកចាយប្រព័ន្ធប្រឆាំងយន្តហោះទៅកាន់ប្រទេសស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីក្រុងប៉េកាំង៖នៅថ្ងៃចន្ទនេះប្រទសចិនអះអាងថា ខ្លួនបានចែកចាយការផ្គត់ផ្គង់យោធាតាមទម្លាប់របស់ខ្លួនទៅកាន់ប្រទេសស៊ែប៊ី ដោយពួកគេបញ្ជាក់ថា វាមិនពាក់ព័ន្ធនឹងស្ថានការតានតឹងបច្ចុប្បន្ននោះទេ ។ ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីបានទទួលយកការចែកចែកប្រព័ន្ធប្រឆាំងយន្តហោះរបស់ចិន អំឡុងប្រតិបត្តិការបិទបាំងកាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលលោកខាងលិចព្រួយបារម្ភថា ការដំឡើងសាច់ដុំយោធានៅតំបន់បាល់កង់នៅពេលមានសង្រ្គាមនៅអ៊ុយក្រែន អាចគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់ដ៏ផុយស្រួយនៅក្នុងតំបន់ ។ សារព័ត៌មាន និងក្រុមអ្នកជំនាញយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះដឹកជញ្ជូន Y-20 របស់កងទ័ពអាកាសចិន ចំនួន ៦គ្រឿងបានចុះចតនៅអាកាសយានដ្ឋានស៊ីវិល ស្ថិតក្នុងទីក្រុងបែលក្រាដ កាលពីព្រឹកថ្ងៃសៅរ៍ ផ្ទុកជាមួយប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស HQ-22 សម្រាប់យោធាស៊ែប៊ី ។ ដោយមិនបានលម្អិតអ្វីច្រើនពីការផ្គត់ផ្គង់នេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ច...
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះ បានអនុញាតិឱ្យ ឯកឧត្តម បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។ លោក​​ បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានអ្នកទទួលជួបឯកឧត្តម។ លោក​​ ភូមិវង់សាយ បានគោរពនាំនូវការសួរសុខទុក្ខពីនាយករដ្ឋមន្ត្រី ពីលោក​​ប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រារព្ធពិធីសូត្រមន្តបង្សុកូល មុនឱកាសចូលឆ្នាំថ្មី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រារព្ធពិធីសូត្រមន្តបង្សុកូល មុនឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំង សមាជិកសមាជិការដ្ឋសភា បុត្រាបុត្រី ចៅប្រុសចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ប្រារព្ធពិធី សូត្រមន្ត បង្សុកូល នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ ពិធីបុណ្យបានប្រារព្ឋធ្វើឡើង តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជន មាតាបិតា ជីដូនជីតា ញាតិកា ទាំង៧សណ្តាន ជាពិសេសបុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានបួងសួងដល់គុ...
រដ្ឋមន្ត្រីក្រសួងការងារដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងកម្មវិធី​សង្ក្រាន្តខ្មែរ

រដ្ឋមន្ត្រីក្រសួងការងារដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងកម្មវិធី​សង្ក្រាន្តខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាងកក)៖ លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​គណះកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ​ និងធ្វេីការនៅប្រទេ​សថៃ​ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមនឹងក្រុមនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ​ ក្នុងកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ។ ការសាកសួរសុខទុក្ខនេះ ស្រប​​ពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។លោក​​បណ្ឌិត អ៉ិត សំហេង លើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូប តាំងពីបុរាណកាលមក។ ពិធីប្រពៃណីនេះទៀតសោត បង្ហាញពីទឹកចិត្តស្រឡាញ់វប្បធម៌ ប្រពៃណីជាតិខ្មែរ ស្មារតីសាមគ្គីជាតិ ទោះជាខ្មែរទៅដល់ទីណា ក៏នៅតែស្នេហាជាតិខ្មែរ។ ទន្ទឹមនឹង...
លោក ឡាយ ចាន់ណារ៉េត និងភរិយា គោរពជូនពរ នាឱកាសឆ្នាំថ្មី ជូនចំពោះ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ

លោក ឡាយ ចាន់ណារ៉េត និងភរិយា គោរពជូនពរ នាឱកាសឆ្នាំថ្មី ជូនចំពោះ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស 2022នេះ លោក ឡាយ ចាន់ណារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល និងភរិយា គោរពជូនពរ នាឱកាសឆ្នាំថ្មី ជូនចំពោះ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ លោកបានផ្ញើសារថា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី ទាំងអស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទទួលបាននៅសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃអាយុយឺនយូរ និងសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការ:គឺ អាយុ វណ្ណៈសុខៈ និងពល: កុំបីឃ្លៀងឃ្លាតឡើយ។...
ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រះសីហនុ សហការធ្វើជាដៃគូរអ្នកតំណាងចែកចាយផលិតផលនំស្រួយលីលី ក្នុងផ្សារ25ខេត្ត-ក្រុងនៃខេត្តព្រះសីហនុ

ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រះសីហនុ សហការធ្វើជាដៃគូរអ្នកតំណាងចែកចាយផលិតផលនំស្រួយលីលី ក្នុងផ្សារ25ខេត្ត-ក្រុងនៃខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុបានទៅទស្សនា និងទំនាក់ទំនងជាមួយ លោកជំទាវ កែវ មុំ នាយិកាសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាម្ចាស់សហគ្រាសរោងចក្រផលិតនំស្រួយលីលីកាលរពីសៀលថ្ងៃទី9ខែមេសាឆ្នាំ2022។ លោកឧកញ៉ាបានលើកឡើងថា ជំនួបនោះ ដើម្បីសុំការអនុញ្ញាតិពីលោកជំទាវធ្វើជាដៃគូរអ្នកតំណាងចែកចាយផ្លាស់ប្តូរផលិតផលក្នុងស្រុករវាងពីខេត្ត១ទៅខេត្ត១លក់ក្នុងផ្សារ25ខេត្ត-ក្រុង ខេត្តព្រះសីហនុ និងខេត្តទូទាំង25ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ លើសពីនេះលោកឧកញ៉ាបន្ថែមថា បើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់សហគ្រាសរកដៃគូរតំណាងចែកចាយផលិកផលស្តង់ដាផលិតខ្មែរគ្រប់ប្រភេទ សូមទំនាក់ទំនងមកទីស្នាក់ការសភាពាណិជកម្មខេត្តព្រះសីហនុ ឬអ្នកតំណាងផ្សារលក់ផលិតខ្មែរ25ខេត្ត-ក្រុង។...
មនុស្សជាង ៣០នាក់ស្លាប់និងជាង១០០រងរបួសពេលដែលមីស៊ីលរុស្ស៊ីវាយប្រហារមកលើស្ថានីយ៍រថភ្លើងនៅភាគខាងកើតអ៊ុយក្រែន

មនុស្សជាង ៣០នាក់ស្លាប់និងជាង១០០រងរបួសពេលដែលមីស៊ីលរុស្ស៊ីវាយប្រហារមកលើស្ថានីយ៍រថភ្លើងនៅភាគខាងកើតអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:មនុស្សជាង៣០នាក់ត្រូវបានសម្លាប់និងមនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ស្របពេលដែលជនស៊ីវិល ព្យាយាមជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះនៅក្នុងប្រទេសអ៊ុយក្រែន ។ ការវាយប្រហារមកលើស្ថានីយ៍រថភ្លើងដ៏មមាញឹកនៅក្នុងទីក្រុងក្រាម៉ា តូស(Kramatorsk) បណ្តាលឲ្យសាកសពមនុស្សរាយប៉ាយពាសពេញកម្រាលឥដ្ឋ ដេកដួលនៅជិតឥវ៉ាន់ដែលគេទុកចោល និងរទេះរុញទារក ។ រូបភាពដែលថតបាន ឃើញបំណែកមីស៊ីលនៅលើស្មៅស្ថិតនៅខាងក្រៅស្ថានីយ៍រថភ្លើង ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀហ្សេឡេនស្គីបានសរសេរនៅលើបណ្តាញសង្គម Instagramថា លោកមិនអាចទទួលយកបាននោះទេចំពោះការវាយប្រហារបែបនេះ ហើយលោកបានបញ្ជាក់ពីសេចក្តីរាយការណ៍គ្រោះថ្នាក់ស្លាប់ និងរងរបួស ។ លោកបានសរសេរថា កងកម្លាំងរុស្ស៊ី កំពុងបំផ្លាញប្រជាពលរដ្ឋឆៅៗ ។ នេះគឺជាបិសាចដែលគ្មានដែនកំណត់ ហើយបើសិន...