ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ជំនួបចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែនរយៈពេល២ថ្ងៃ បានចាប់ផ្តើមហើយនៅក្នុងប្រទេសទួរគី

ជំនួបចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែនរយៈពេល២ថ្ងៃ បានចាប់ផ្តើមហើយនៅក្នុងប្រទេសទួរគី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទួរគី៖គណៈប្រតិភូប្រទេសរុស្ស៊ីនិងអ៊ុយក្រែមានជំនួបចរចារយៈពេល២ថ្ងៃនៅក្នុងអគាររដ្ឋាភិបា​លទូរ​គី ជិតវិមានអូតូម៉ង់ Dolmabahce នាសតវត្សរ៍ទី ១៩ ស្ថិតនៅលើឆ្នេរសមុទ្របូស្ប៉ូរ៉ាស់ (Bosporus) ស្ថិតក្នុងទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគី នាថ្ងៃអង្គារនេះ ។ កិច្ចប្រជុំដំបូងៗរវាងភាគីប្រទេសទាំង២ដែលបានរៀបចំជំនួបតទាល់ឬតាមVideo Conferen​c​e នោះ គឺមិនមានការរីកចម្រើនណាមួយនោះទេលើការបញ្ចប់សង្រ្គាមអូសបន្លាយពេល១ ខែកន្លងមកនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងពលរដ្ឋអ៊ុយក្រែនជាង ១០លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះពលរដ្ឋជិត ៤លាននាក់ រត់ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតអ្នកតំណាងចក្រភពអង់គ្លេសប្រចាំនៅអង្គការអូតង់ លោក ភីធឺ រីកកេតស៍(Peter Ricketts) បាននិយាយថា លោកនៅតែសង្ស័យចំពោះលទ្ធភាពនៃបទឈប់បាញ់រវាងក្រុមគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី ស្របពេលដែលកិច្ចប្រជុំស្វែងរកសន្តិភាពដើម្បីបញ្ចប...
ពលរដ្ឋអ៊ុយក្រែនជិត ៥ពាន់នាក់ស្លាប់នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម

ពលរដ្ឋអ៊ុយក្រែនជិត ៥ពាន់នាក់ស្លាប់នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖យោងតាមអ្នកនាំពាក្យអភិបាលក្រុង Mariupolបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា មនុស្ស​ជិត ៥ពាន់ នាក់ រួមទាំងកុមារ ២១០ នាក់ បានស្លាប់ក្នុងទីក្រុងឡោមព័ទ្ធមួយនេះ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលលុកលុយកាលពីខែមុន ។ អ្នកនាំពាក្យរូបនេះបានដកស្រង់ទិន្នន័យពីការិយាល័យអភិបាលក្រុងថាអគារប្រហែល៩០​ភាគរយក្នុងទីក្រុងកំពង់ផែមួយនេះ ត្រូវបានខូចខាត និងប្រហែល ៤០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។ គេមិនទាន់ច្បាស់ភ្លាមៗទេថាតើចំនួនអ្នកស្លាប់ត្រូវបានគណនាឬរាប់ដោយរបៀបណានោះទេ ។ លោក Vadym Boichenko អភិបាលក្រុង Mariupol បាននិយាយថា ជនស៊ីវិល ១៦ម៉ឺននាក់នាក់ នៅជាប់ក្នុងទីក្រុងដោយគ្មានម៉ាស៊ីនកំដៅ និងអគ្គិសនីប្រើប្រាស់បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្ដាហ៍មកនេះ ។ លោកបាននិយាយនៅក្នុងទូរទស្សន៍ជាតិថាស្ថានភាពក្នុងទីក្រុងនៅតែលំបាក ។ ប្រជាពលរដ្ឋកំពុងរងទុក្ខហួសពីបន្ទាត់គ្រោះមហន្តរាយមនុស្សធម៌ទៅ...
រូបភាពផ្កាយរណបថ្មី បង្ហាញពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន

រូបភាពផ្កាយរណបថ្មី បង្ហាញពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ រូបភាពផ្កាយរណបដែលបានបង្ហាញកាលពីថ្ងៃសៅរ៍ ឃើញដឺប៉ូស្តុកប្រេងឆាបឆេះជាអគ្គិភ័យនោក្នុងភូមិ កាលីនូវកា ប្រទេសអ៊ុយក្រែន ក្រោយរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី ។ ផ្សែងខ្មៅដ៏ខ្មួរខ្មាញ់ ត្រូវបានគេមើលឃើញនៅពីលើដឺប៉ូមួយនេះ ស្ថិតនៅភាគខាងនិរតីទីក្រុងគីវ ។ អគារជាច្រើន រងការឆាបឆេះផងដែរនៅក្នុងសង្កាត់ អ៊ីពីន និងហូរ៉េនកា ក៏ដូចជាប៉មអង់តែនទូរទស្សន៍ នៅក្នុងសង្កាត់ អ៊ីហ្ស៊ីម ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Kalynovkaក្បែរទីក្រុងគីវ បានរៀបរាប់នៅពេលដែលឃ្លាំងស្តុកប្រេង ឥន្ធនៈមួយកន្លែងនៅក្នុងតំបន់ត្រូវបានអគ្គិភ័យឆាបឆេះដោយការបាញ់ផ្លោងរបស់រុស្ស៊ី។ ផ្សែងអាចត្រូវបានគេមើលឃើញចេញពីឃ្លាំងស្តុក បន្ទាប់ពីការផ្ទុះដ៏ខ្លាំង។ប្រជាពលរដ្ឋបាននិយាយថាវាគឺជាការបាញ់ផ្លោងដោយមីស៊ីល។ ស្ត្រីម្នាក់និយាយថា ដំបូងឡើយនាងបានឮសំឡេងអ្វីមួយកំពុងហោះ វាឮខ្លាំង ពេលនោះនាងបានរត់ ទៅកាន់ទីជម្រក ក្នុងពេលមានការផ្ទុះកើតឡើង។ ទោះបីជាមានការបាញ់ផ្លោង...
មិត្តភាពកម្ពុជា-កូរ៉េត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង

មិត្តភាពកម្ពុជា-កូរ៉េត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនៅ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះថា អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯក​ទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប២៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្...
សម្តេចតេជោបញ្ជាក់ថា«ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ»

សម្តេចតេជោបញ្ជាក់ថា«ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅ​​ថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២២នេះបានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវាមុជទឹក មិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំនោះទេ។ សម្តេចតេជោបានបន្តទៀត​​ថា មិនថារុស្ស៉ីឬប្រទេសណាដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃគឺកម្ពុជាប្រឆាំងជាដាច់ខាត។ការប្រឆាំងរបស់កម្ពុជាបែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។ សម្តេចតេជោបានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមានឡើយ។ សម្តេចតេជោសង្ឃឹមថា មិត្តរុស្ស...
ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមគោរពអញ្ជើញដល់បងប្អូនដែលកុំពង់ប្រកបមុខរបចិញ្ចឹមសត្វ និងធ្វើការងារក្នុងវិស័យសត្វ (ឧ. បុគ្គលិកធ្វើការក្រុមហ៊ុនថ្នាំ និងចំណីសត្វ ឫ កសិកដ្ឋានចិញ្ចឹមសត្វ)ដែលមិនទាន់បានបំពេញពាក្យសុំចូលជាសមាគម ហើយមានបំណងចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជាឲ្យបានរីកចម្រើន និងធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារដល់ប្រជាជនកម្ពុជា សូមទាក់ទាក់មកសមាគមអ្នកចិញ្ចឹមកម្ពុជា លេខទូស័ព្ទ ០១២៥៨៧៧៦៧ ០១២៩៣៩១៥២ សូមអគុណ!...
ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងការងារបានសម្រេចពន្យារពេលពន្យារស្នើសុំសុពលភាពបណ្ណ ឬសៀវភៅការងារជនបទេសឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។ ២២។
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ ...
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តរតនគីរី

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តរតនគីរី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រតនគីរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២បានអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគីរី ដែលមានទីតាំងស្ថិតនៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។ ពិធីនេះចូលរួមពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយកនៃនាយកដ្ឋាន ក.ប.ប. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។ ក្នុងអង្គពិធីលោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយកនៃនាយកដ្ឋាន ក.ប.ប. បានរាយការណ៍ជូនអំពីសាវតា នៃការក៏សាងអគារទីស្នាក់ការថ្មីនេះ រួមទាំងកិច្ចខំប្រឹងប្រែង និងល...
លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អនុវត្តតាមស្មារតីនៃកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី២៤ខែមីនាកន្លងមកស្តីពី "វិធានការបង្គ្រាបបទល្មើសជលផលលើបឹងទន្លេសាប" តាមបទបញ្ញាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសៅរ៍ទី២៦ ខែមីនាឆ្នាំ២០ ២២បានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ទាក់ទងបញ្ហានេះ ដើម្បីពិភាក្សាបន្ថែម លើសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី១ ជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប។ គោលបំណងនៃកិច្ចប្រជុំលើកទី២ នេះគឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តទាំង៦ ដែលជាប្រធានគណ:បញ្ជាការកងឯកភាពខេត្តទាក់ទងនឹងស្ថានភាពភូមិសាស្រ្ត មុខសញ្ញាជនល្មើស ឧបករណ៍នេសាទសំខាន់ៗដែលជនល្មើសប្រើប្រាស់។ លើសពីនេះ វិធានការឬយន្តការទប់ស្កាត់និងបង្គ្រាបកន្លងមកដំណើរការនៃការចងក្រងសំណុំឯកសារផ្លូវច្បាប់ទាក់ទងបទល្មើសនី...