បទអត្ថាធិប្បាយ៖ រុស្ស៊ីបើកច្រករបៀងមនុស្សធម៌នៅទីក្រុង Mariupolជាមួយបទឈប់បាញ់ ខណៈដែលលោក Putinទាមទារឲ្យទីក្រុងមួយនេះទម្លាក់អាវុធចុះ
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យមានបទឈប់បាញ់នៅទីក្រុង Mariupol ដើម្បីឲ្យជនស៊ីវិលមានឱកាសអាចជម្លៀសចេញពីទីក្រុងកំពង់ផែរងការឡោមព័ទ្ធរបស់ប្រទេសអ៊ុយក្រែនមួយនេះហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការបាញ់ផ្លោង ទៅលើទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន នឹងបញ្ចប់ទៅបាននៅពេលដែលទាហានអ៊ុយក្រែនព្រមទម្លាក់អាវុធចុះ ។
លោក Putin បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោង ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីយប់ថ្ងៃអង្គារ ។ ក្រោយពេលលោក Putin បានយល់ព្រមពិចារណាលើផែនការជម្លៀសជនស៊ីវិលចេញពីទីក្រុងមួយនេះ បទឈប់បាញ់មួយមានរយៈពេលមួយថ្ងៃ ត្រូវបានប្រកាសដោយប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ច្រករបៀងមនុស្សធម៌ចេញពីទីក្រុង Mariupolទៅកាន់ទីក្រុង Zaporizhzhia ភាគអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែន តាមច្រកទីក្រ...








