រដ្ឋមន្រ្តីក្រសួងកសិកម្មបានដឹកនាំក្រុមការងារជំនាញ ក្នុងនាមរាជរដ្ឋាភិបាលនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២២បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”នៅចំពោះមុខអង្គសភា
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារជំនាញ ក្នុងនាមរាជរដ្ឋាភិបាលនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២២បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" នៅចំពោះមុខអង្គសភា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាញញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។
មុនថ្លែងទៅកាន់អង្គសភា នៅចំពោះមុខសម្តេចប្រធាន និងសមាជិក សមាជិការដ្ឋមន្ត្រីក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាញញាចក្រី ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧នីតិកាលទី៦ដើម្បីស្នើសុំពិនិត្យនិងអនុម័តដ៏ខ្ពង់ខ្ពស់។ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គសភាថាសេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការ...








