ទំនិញបង់ពន្ធ និងបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀងអូរបីជាន់ បានដោយរលូន?
បន្ទាយមានជ័យ៖ ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា ច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។
តាមប្រភពដដែលបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន តាម រថយន្ត តូច ៗ, រ៉ី ម៉ក សណ្តោង , រ៉ឺ ម៉កម៉ូតូកង់បី និង គោយន្ត កែច្នៃ ជាដើម ដោយ ក្នុង មួយ ថ្ងៃ ៗ ជា ច្រើន គ្រឿង ឆ្ពោះទៅ កាន់ គោលដៅ ផ្សេង ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។
ប្រភព ពីរអ្នកដឹកទំនិញបានឲដឹងថា ទំនិញ ទាំងនោះ ភាគច្រើន ចេញតាម ច្រករបៀង អូរបីជាន់ ក្នុងស្រុក អូរជ្រៅ និងច្រកមួយចំនួនទៀត តាមបន្ទាត់ព្រំដែន ហើយយានយន្ត ដឹកទំនិញ ទាំងនេះឆ្លងកាត់បារ៉ាស់ ត្រួតពិនិត្យ របស់ ក្រុម យោធាតាម ចំណុច ភូមិសាស្ត្រច្រកអូបីជាន់ ចូលទៅ តំតំបន់ស ដើម្បីដឹកទំនិញដែល ខាងឈ្មួញថៃ ដឹកជញ្ជូនមកឲ្យ ...