លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជន ត្រូវចាប់យកឱកាស ដើម្បីក្លាយជាមូលធនមនុស្ស
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាស ដើម្បីក្លាយជា មូលធនមនុស្ស ដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ។នេះ គឺជាការគូស បញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួម របស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតប្រមាណជិត ២០០ អង្គ/នាក់។
ប្រធានអង...








