ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ
កំពង់ចាម៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវលំមួយខ្សែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលនានារបស់ពួកគាត់ ទៅកាន់ទីផ្សារ។
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារ និងលោក ផាន់ អាណា អនុប្រធានក្រុមការងារ នាសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានប្រគល់ថវិកាថ្លៃជួសជុលផ្លូវនេះ ដែលគ្រោងបញ្ចប់នាពេលឆាប់ៗនេះ។
ឯកឧត្តមបណ្ឌិត បានប្រសាសន៍ "ផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើរទៅកាន់ចម្ការ និងស្រែរបស់ពួកគាត់ ដើម្បីដាំដុះ ព្រោះពួកគាត់ជាកសិករពឹងផ្អែកលើកសិកុម្ម"។
ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបានសន្យាជាមួយក្រុមការងារថា ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែរីច...








