ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ដោយសាររឿងអាស្រូវពុករលួយរបស់រដ្ឋមន្ត្រីក្រោមបង្គាប់
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាម បានចេញផ្សាយ១ថា ប្រធានាធិបតីវៀតណាម លោក ង្វៀង សួនហ្វុក (Nguyen Xuan Phuc) បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចបានរកឃើញថា លោកជាអ្នកទទួលខុសត្រូវចំពោះការបំពានច្បាប់ និងកំហុសរបស់មន្ត្រីនៅក្រោមបង្គាប់។
លោក ង្វៀង សួនហ្វុក អាយុ៦៨ឆ្នាំ បានកាន់តំណែងកំពូលនេះក្នុងរយៈពេលប្រហែលពីរឆ្នាំ ហើយពេលនេះមិនទាន់ច្បាស់ថា នរណានឹងឡើងជំនួសលោកនោះទេ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់គណៈកម្មាធិការមជ្ឈិមដ៏មានអំណាចរបស់បក្សថា «ដោយដឹងច្បាស់អំពីការទទួលខុសត្រូវចំពោះមុខបក្ស និងប្រជាជន លោកបានដាក់ពាក្យសុំលាលែងពីមុខតំណែង លាឈប់ពីការងារ ហើយសុំចូលនិវត្តន៍»។
ការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម បានកើតឡើងបន្ទាប់ពីការបណ្តេញឧបនាយករដ្ឋមន្ត្រីពីររូប នៅក្នុងខែមករានេះ តាមរយៈយុទ្ធនាការបោសសម្អាតអំពើពុករលួយ ដែលនាំទៅដល់ក...








