សម្តេចតេជោ ហ៊ុន សែន”តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច”
ភ្នំពេញ: សាររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹសារថា" តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជ ខូចវាខូច និងវានៅតែខូច។ បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្ររហូតជាមួយយុវជនជំនាន់ក្រោយ"។
តើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី?ខាងក្រោមនេះជាខ្លឹមសារហ៊ុន ម៉ាណែតផូស
ក្នុងFacebook ។
អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ?។
លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។
ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។
ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។
ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរន...








