CDC ជួបសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពិភាក្សាជំរុញការវិនិយោគកែច្នៃ និងថាមពលស្អាត
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃក្រុមហ៊ុន Vietnam Rubber Group (VRG) និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍកៅស៊ូ ១០០.០០០ហិកតា នៅកម្ពុជា។
លោក ជា វុទ្ធី បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះការចូលរួមចំណែករបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមក្នុងការអភិវឌ្ឍវិស័យកៅស៊ូ និងសកម្មភាពសង្គមនៅកម្ពុជាកន្លងមក។ លោកបានគូសបញ្ជាក់ពីបរិយាកាសវិនិយោគអំណោយផលបច្ចុប្បន្ននៅកម្ពុជា និងកំណើនតម្រូវការជ័រកៅស៊ូក្នុងស្រុក ដោយសារវត្តមានរោងចក្រផលិតសំបកកង់យានយន្ត។
ដើម្បីឆ្លើយតបនឹងតម្រូវការនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្តយ៉ាងខ្លាំងដល់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ឱ្យពិចារណាវិន...








