ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក។ ជាការឆ្លើយតបនឹងវិទ្យុអាស៊ីសេរី (RFA Khmer), អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា «ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជា ជំនួសពូជស្រូវរបស់វៀតណាមវិញ»។ លោកបានបន្តថា «ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា "រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ" ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់រដ្ឋមន្ត...
រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ​នៅខេត្តកំពង់ស្ពឺ

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ​នៅខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ ក្នុងដំណេីរទស្សនកិច្ចនេះ​ រដ្ឋមន្ដ្រី​ បានចុះត្រួតពិនិត្យជាមួយប្រជាកសិករ​តាមបណ្តាសហគមន៍​នៅរោងចក្រអង្ករ ដេីម្បីឱ្យប្រជាកសិករទាំងអស់បានស្វែងយល់នូវមូលហេតុដែលនាំឱ្យស្រូវធ្លាក់ថ្លៃ​ ដោយបច្ចុប្បន្ននេះទីផ្សារនៃប្រភេទស្រូវ​ (អូអឹម​ ៥៤៥១)​​​ មានភាពឆ្អែត​ និងចាល់នៅក្នុងទីផ្សារប្រទេសវៀតណាម។ រដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា​សម្រាប់រោងម៉ាសុីនកិនស្រូវរបស់កម្ពុជាបានប្រឹងប្រែងអស់លទ្ធភាព​ និងសមត្ថភាពរបស់ខ្លួន​ក្នុងការស្រូបយកទាំងផលស្រូវ​ និងអង្ករ​របស់ប្រជាកសិករក្នុងស្រុក ដែលទស្សនកិច្ចនេះបានគូសបញ្ជាក់ដល់ប្រជាកសិករយ៉ាងច្បាស់ថា​ ទំហំស្តុកនៃរោងម៉ាសុីនមានស្តុកច្រេីនលេីសលប់ និងមិនអាចទទួលយកបន្ថែ...
ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន រួមគ្នាកសាងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក

ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន រួមគ្នាកសាងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សំណើររបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងខណៈសន្តិសុខ និងសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១ឆ្នាំជាងមកនេះ ហើយទន្ទឹមនេះក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល ឈានទៅប្រើបញ្ញាសិប្បនិមិត្ម (AI)។ នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អីឡូវនេះយើងចាប់ផ្តើមនិយាយពីការទូតព័ត៌មាន ពីព្រោះ ប្រទេសនីមួយៗមានបញ្ហាដូចគ្នា រឿងបណ្តាញទំនាក់ទំនងសង្គម រឿងព័ត៌មានក្លែងក្លាយ រឿងបញ្ញាសិប្បនិមិត្ម ដែលជ្រៀតជ្រែកក្នុងវិស័យសារព័ត៌មាន។ សូមរំលឹកថា កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានធ្វើកិច្ចសហប្រតិបត្តិការជ...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋ ឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។ ការណែនាំបែបនេះរបស់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត...
ក្រសួងកសិកម្មលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិមាន ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ

ក្រសួងកសិកម្មលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិមាន ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។ បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ លោករដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម...
លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយ និងរាប់បាត្រព្រះសង្ឃ ចំនួន ១០៨អង្គ នៅខេត្តសៀមរាប

លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយ និងរាប់បាត្រព្រះសង្ឃ ចំនួន ១០៨អង្គ នៅខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយ និងរាប់បាត្រព្រះសង្ឃ ចំនួន ១០៨អង្គ នៅប្រាសាទព្រះវិហារប្រាំពីរល្វែង (ព្រះអង្គពុទ្ធជ័យ) ក្នុងខេត្តសៀមរាប៕...
ដើមខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង ១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ

ដើមខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង ១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។ អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមានករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ បាត់ដំបង និងពោធិ៍សាត់ជាដើម។ សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបក្មេងទំនើងដោយបញ្ជូនទៅកាត់ទោស និងឃុំខ្លួនក្នុងពន្ធនាគារ ពោលគឺគ្មានការអប់រំអ្វីទៀតនោះឡើយ៕...
រដ្ឋមន្រ្តី ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

នាល្ងាចថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអនុប្រធាន និងសមាជិកផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបជាង១៥០នាក់៕
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ លោកបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ លោកក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភ...
NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន ៥ នាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១ ៣៦៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាទួលគោក។

NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន ៥ នាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១ ៣៦៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាទួលគោក។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378៕