ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ក្នុងការពិនិត្យលទ្ធភាពឱកាសវិនិយោគទៅលើវិស័យទេសចរណ៍របស់គណៈប្រតិភូធុរជន និងវិនិយោគិនអាម៉េរិកពីរដ្ឋកាលីហ្វ័រញ៉ានៅកម្ពុជា សរុបចំនួន២៧រូប នៅទីស្តីការក្រសួងទេសចរណ៍។...
ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន ចុះអនុស្សរណៈនៃការយោគយល់ពង្រីកកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន ចុះអនុស្សរណៈនៃការយោគយល់ពង្រីកកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅអំឡុងពេលនៃពិធីបើកវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជឹង យៀន (Zeng Yan) សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន។ អនុស្សរណៈនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរព័ត៌មាន ការផលិតព័ត៌មានរួមគ្នា និងកម្មវិធីបណ្តុះបណ្តាល ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការយល់ដឹងអំពីវប្បធម៌នៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយដែលជាស្ពានសម្រាប់ជំរុញការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ ខណៈដែលលោកជំទាវ ជឹង យៀន បានលើកឡ...
លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានអញ្ជើញពិនិត្យ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ (វិញ្ញាសាសរសេរលើកទី២) យ៉ាងសម្ងាត់ពីសាស្ត្រាចារ្យជំនាញ។ សូមបញ្ជាក់ជូនថា រាល់ដំណើរការនៃការរៀបចំការប្រឡងប្រជែងទាំងអស់ មានការចូលរួមតាមដានឃ្លាំមើលពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត។ បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ លើសពីមួយជម្រើស វិញ្ញាសាចំនួនតែមួយជម្រើសតែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសដោយ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការរៀបចំការប្រឡង មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។ គួរកត់សម្គ...
លោករដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

លោករដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC), លោក Pius Frick តំណាងភ្នាក់ងារលីចតេស្ទីន (LED) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ លោក លោកស្រី តំណាងលោក/លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមសណ្ឋាគារកម្ពុជា ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ១៥០រូប។ ក្នុងពិធីដ៏អធិកអធមនេះ លោករដ្ឋមន្ត្រី បានវាយតម្...
សម្តេចតេជោ ស្នើនាំចេញអង្ករកម្ពុជាទៅអារ៉ាប៊ីសាអូឌីត

សម្តេចតេជោ ស្នើនាំចេញអង្ករកម្ពុជាទៅអារ៉ាប៊ីសាអូឌីត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។ លោកប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ លោក បានសម្តែងក្តីរីករាយក្នុងការទទួល និងជួប សម្តេចតេជោ ដោយផ្ទាល់។ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ លោកប្រធានសភា ចំពោះ ការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ជាពិសេស ពេលសម្តេចអញ្ជើញមកដល់ នៅព្រលានយន្តហោះនៃរាជធានីរីយ៉ាដ។ សម្តេចតេជោ បន្ថែមថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្ល...
សម្តេច ម៉ែន សំអន៖ បេសកកម្មការទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាបានជំរុញវិស័យវិនិយោគទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសុខាភិបាលកាន់តែល្អ

សម្តេច ម៉ែន សំអន៖ បេសកកម្មការទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាបានជំរុញវិស័យវិនិយោគទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសុខាភិបាលកាន់តែល្អ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាបេសកកម្មការទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា បានជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសុខាភិបាលកាន់តែល្អថែមទៀត។ នេះជាការគូសបញ្ជាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន ហួយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះលោក ង្វៀន ហួយតាំង ដែលបានប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជាកន្លងមកនេះ ហើយតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមជូនពរឱ្យឯកឧត្តម ង្វៀន ហួយតាំង បានទទួលជោគជ័យជាបន្តបន្...
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ ព្រមទាំង សហការទាំងអស់ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ ព្រមទាំង សហការទាំងអស់ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ ព្រមទាំង សហការទាំងអស់ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី ដោយក្នុងនោះរួមមាន៖ * សម្តេចព្រះវ័នរ័ត ណយ ច្រឹក ត្រូវបានដំឡើង និងតែងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ * សម្តេចព្រះឧត្តមវង្សា មួង រ៉ា ត្រូវបានដំឡើង និងតែងជា «សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយកម្ពុជា» * សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ត្រូវបានដំឡើង និងតែងជា «សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ»។ ព្រះគោរមងារ និងព្រះឋានៈថ្មីនេះ ពិតជាស័ក្តិសមបំផុតចំពោះ សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុ...
ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី ដោយក្នុងនោះរួមមាន៖ * សម្តេចព្រះវ័នរ័ត ណយ ច្រឹក ត្រូវបានដំឡើង និងតែងតាំងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ * សម្តេចព្រះឧត្តមវង្សា មួង រ៉ា ត្រូវបានដំឡើង និងតែងតាំងជា «សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយកម្ពុជា» * សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ត្រូវបានដំឡើង និងតែងតាំងជា «សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ»។ ព្រះគោរមងារ និងព្រះឋានៈថ្មីនេះ ពិតជាស័ក្តិសមបំផុតចំពោះ សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលសម្តេចទាំ...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ “ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ”

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ “ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នាព្រឹកថ្ងៃចន្ទទី៩ ខែធ្នូ ឆ្នាំ២០២៤ នេះនៅសណ្ឋាគារភ្នំពេញ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានរៀបចំ “ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និង ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ គ.ល.ក., តំណាងកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និង តំណាងបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួន ៥៥០ រូប។ ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ ត្រូវបានរៀបចំឡើងដើម្បីបើកទំព័រថ្មីមួយទៀតបង្ហាញឱ្យឃើញពីការចូលរួមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ របស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និងបុគ្គលិកពិសេសកាស៊ីណូដែលបាននិងកំពុងបម្រើការងារក្នុងកាស៊ីណូ និងដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិ...
រដ្ឋមន្ត្រី ហេង សួរ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

រដ្ឋមន្ត្រី ហេង សួរ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រី ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានផ្ញើសារអបអរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើង និងតែងតាំងព្រះឋានៈថ្មី ដោយក្នុងនោះរួមមាន៖ * សម្តេចព្រះវ័នរ័ត ណយ ច្រឹក ត្រូវបានដំឡើង និងតែងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ * សម្តេចព្រះឧត្តមវង្សា មួង រ៉ា ត្រូវបានដំឡើង និងតែងជា «សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយកម្ពុជា» * សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ត្រូវបានដំឡើង និងតែងជា «សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ»។ ព្រះគោរមងារ និងព្រះឋានៈថ្មីនេះ ពិតជាស័ក្តិសមបំផុតចំពោះ សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលសម្តេចទាំង៣អង្គ ...