រដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់ចូលរួមក្នុងវិស័យកសិកម្ម ដោយផ្តោតទៅលេីផលិតកម្មបន្លែ។ លេីសពីនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនក្នុងការចូលរួមសហការជាមួយនឹងប្រជាកសិករ ទទួលទិញបន្លែពីកសិករ ផ្តល់នូវបច្ចេកទេសដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានគុណភាពសម្រាប់ផលិតកម្មបន្លែ ហេីយក្រសួងកសិកម្មនឹងជួយគាំទ្រនូវបច្ចេកទេសដាំដុះ និងការរៀបចំផែនការឱ្យបានច្បាស់លាស់។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលេីកឡេីងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការកសាងសហគមន៍កសិកម្មទំនេីប ដែលមានផែ...








