ព័ត៌មានទាន់ហេតុការណ៍
ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដើម្បីស្វែងយល់បន្ថែមនូវកាលានុវត្តភាពធុរកិច្ច និន្នាការវិនិយោគ
ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧកញ៉ា ហុង ឆេងឈុន ប្រធាន សមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា ចូលរួមកិច្ចប្រជុំរវាងសមាគម ស.ស.ក.ស.អ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជំនួបកិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ស្វែងយល់បន្ថែមនូវកាលានុវត្តភាពធុរកិច្ច និន្នាការវិនិយោគ ច្បាប់និងគោលនយោបាយថ្មីៗ យន្តការដោះស្រាយបញ្ហា និងជាពិសេសការបង្កើតនូវបណ្តាញទំនាក់ទំនងជាមួយគ្នា បន្ថែមពីនេះទៀតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគម បានផ្លាស់ប្តូរយោបល់ពីកិច្ចការពាក់ព័ន្ធធុរកិច្ច វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។...
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងអំពីគម្រោងបុរី និងផ្ទះល្វែងចំនួន២ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង អំពីគម្រោងបុរី និងផ្ទះល្វែងចំនួន២ ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖
តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជុំ កុសល អញ្ជើញបើកវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយដល់មន្ត្រីជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រី នេត្រ ភក្រ្តាកាលពីថ្ងៃទី៣ខែធ្នូនេះបានអញ្ជើញ បើកកម្មវិធីវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបព័ត៌មានក្លែងក្លាយដល់មន្ត្រីជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមចំនួនជាង៣០០នាក់។
នៅក្នុងពិធីនោះដែរ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជុំ កុសល ក៏បានអញ្ជើញបិទ វគ្គបណ្តុះបណ្តាលនោះផងដែរ ក្រោមគំនិតផ្តួចផ្តើមរៀបចំកម្មវិធីដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ សហការជាមួយក្រសួងព័ត៌មាន មាន លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលដ៏សំខាន់ ។
សម្រាប់ វគ្គបណ្តុះបណ្តាលនេះពិតជាមានសារ:សំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការប្រយុទ្ធប្រឆាំង និងឆ្លើយតបព័ត៌មានក្លែងក្លាយ មានប្រសិទ្ធភាព ។ ក្រសួងព័ត៌មាន បានត្រៀមលក្ខណ:ជានិច្ចក្នុងការសហការជាមួយគ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបើកវគ្គបណ្តុ...
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនិងធនាគារ (ARDB) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម
(ភ្នំពេញ): លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដោយ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រសួងពាណិជ្ជកម្មតំណាងដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម, ថ្នាក់ដឹកនាំធនាគារ ARDB, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុននាំចេញអង្ករ, សហព័ន្ធដំឡូងមីកម្ពុជា, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃដំឡូងមី, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃស្វាយចន្ទី, តំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុ...
រថយន្តដឹកឈើមួយគ្រឿង បានក្រឡាប់ ក្រោយពីសកម្លាំងសមត្ថកិច្ចដេញតាមបង្ក្រាប ពាក់ព័ន្ធបទល្មើសព្រៃឈើ
កំពង់ធំ៖ រថយន្តម៉ាកលុចស៊ីសមួយគ្រឿងទំនងបើកគេចពីសមត្ថកិច្ច ទើបបាត់ម្ចាស់ការ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរបងផ្ទះលោកមេឃុំសណ្ដាន់ បែកធុងទឹកទៅមុខលែងរួច នៅវេម៉ោងប្រមាណ ២:៣០រំលងអាធ្រាត្រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានការធ្វើការបង្ក្រាបបទល្មើសព្រៃឈើនេះបានពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ក្នុងនោះ សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ សហការជាមួយរដ្ឋបាលស្រុកសណ្ដាន់ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ បានចុះប្រតិបត្ថិការបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយ លោក គង់ សុភា អភិបាលរងស្រុកសណ្ដាន់។
ករណីទី១ នៅត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កម្លាំងបានឃាត់ចាប់រ...
រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ អ្នកផលិត មាតិកា ដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម
រដ្ឋមន្រ្តី នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា អ្នកផលិត មាតិកា គឺបានដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម។
នៅក្នុងពិធីជួប សំណេះសំណាល និងជូនបណ្ណសរសើរអ្នកបង្កើតមាតិកាជាង ១០០នាក់ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន លោករដ្ឋមន្ត្រី បានបន្ថែមថា អ្នកផលិតមាតិកា Content Creator ខុសពីក្រុម MMO “ Make Money Online “ គឺគេមិនខ្វល់ពីក្រមសីលធម៍វិជ្ជាជីវៈអ្វីនោះទេ គេគឹតត្រឹមតែចង់បាន Like Comment Shares ដើម្បីទទួលបានលុយពី Facebook TikTok ឬប្រពន្ធ័ផ្សេងៗទៀត។
រដ្ឋមន្ត្រី បានសំដែងនូវការអរគុណដល់អ្នកបង្កើតមាតិកាទាំងអស់ ដែលបានធ្វើការផលិតនូវមាតិកាយ៉ាងច្រើន ធ្វើអោយប្រជាជនសម្បូរណ៍ Content ក្នុងការមើល ដែលជាចំណុចមួយក្នុងការកាត់បន្ថយនូវ ស្ត្រេស តាមរយៈការទស្សនាមាតិ...
ផ្តន្ទាទោសស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល៤ឆ្នាំ ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង ខេត្តកណ្តាល បានពិនិត្យ និងពិចារណាយ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានាក្នុងសំណុំរឿង និងបានចេញសាលក្រមព្រហ្មទណ្ឌលេខ១៧៧/ញ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣(ដប់បី) នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល៤(បួន)ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ (ពីរ)ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន។...
រដ្ឋមន្ត្រី ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក ចាង លាំងហុង (Zhang Lianghong) ប្រធានក្រុមហ៊ុន Kimou Environtment Holding Limited និងលោក Guo Yanping ប្រធានសមាគមឧស្សាហកម្មការពារបរិស្ថានកម្ពុជា។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ផ្តោតលើការគម្រោងវិនិយោគ និងកិច្ចការពារបរិស្ថានក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា៕
ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទចុះអនុស្សរណៈ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម
នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។...
