គណៈប្រតិភូសភាកម្ពុជា ចូលរួមពិភាក្សាផ្តល់យោបល់លើរបាយការណ៍បូកសរុប នៅក្នុងគណៈកម្មការបូកសរុបអាយប៉ាលើកទី៤៥
គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបូកសរុបនៃមហាសន្និបាតអាយប៉ាលើកទី៤៥ មាន លោក ឃុត ចាន់ដារ៉ា លោក សេង ញ៉ក់ ឯកឧត្តម កែវ ពិសិដ្ឋ និងអមដោយ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍។
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល (Joint Communique)នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសភាកម្ពុជាបានចូលរួមបញ្ចេញមតិយោបល់យ៉ាងសកម្ម និងផុសផុលលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលនៃមហាសន្និបាត ស្របតាមខ្លឹមសារនៃមហាសន្និបាតអាយប៉ាលើកទី៤៥។
អន្តរសភាអាស៊ាន (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។
ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA ជាការងារការទូតសភាក្ន...








