ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ

លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ទូទាំង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរទាន់ពេលវេលានិងមានប្រសិទ្ធភាព មិនត្រូវយកលុយពីប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ ប្រយ័ត្នមាន រឿងលោកមិនអាចជួយបានទេ លោកជួយបានតែចៅសង្កាត់ណាដែល ធ្វើត្រូវ និងគោរពតាមច្បាប់ ។ លោក អភិបាលរាជធានីភ្នំពេញមានប្រសាសន៏បែបនេះ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ  ។ លោកឃួង ស្រេង មានប្រសាសន៏ ថា ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រ...
​ជប៉ុន និង​អាមេរិក ​យល់ព្រម​ពង្រឹង​កិច្ចសហប្រតិបត្តិការណ៏​ បច្ចេកវិទ្យា​ទំនើប

​ជប៉ុន និង​អាមេរិក ​យល់ព្រម​ពង្រឹង​កិច្ចសហប្រតិបត្តិការណ៏​ បច្ចេកវិទ្យា​ទំនើប

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយអាកប្បកិរិយា អះអាងរបស់ទីក្រុងប៉េកាំង និងបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើឧបករណ៍ semiconductors និងបញ្ញាសិប្បនិមិត្ត ចំពេលមានការកើនឡើងនៃ ការប្រកួតប្រជែងបច្ចេកវិទ្យាអាមេរិក-ចិន។   កិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង៧ មេដឹកនាំទាំងពីរក៏បានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃការពង្រឹងសម្ព័ន្ធ សន្តិសុខទ្វេភាគី និងបានទទួលស្គាល់ថាការទប់ស្កាត់ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ឱ្យជប៉ុនគឺ “ចាំបាច់” សម្រាប់សន្តិសុខនៃសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់ និង នេះ​បើ​តាម​មន្ត្រី​ជប៉ុន។   លោក គីស៊ីដា បានលើកឡើងនៅដើមដំបូងនៃកិច្ចចរចាថា “សម្ព័ន្ធភាពជប៉ុន-អាមេរិក គឺជាមូលដ្ឋានគ្រឹះនៃសន្តិ...
បញ្ជូនខ្លួនស្ត្រីអ្នកលក់តាមអនឡាញ ម្នាក់ទៅតុលាការ ពីបទប្រើហឹង្សាលើអតីតម្តាយក្មេក

បញ្ជូនខ្លួនស្ត្រីអ្នកលក់តាមអនឡាញ ម្នាក់ទៅតុលាការ ពីបទប្រើហឹង្សាលើអតីតម្តាយក្មេក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ស្រ្តីជនសង្ស័យម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ ត្រូវបានកម្លាំងសមត្តកិច្ច នគរបាលខណ្ឌទួលគោកឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធករណីពបទ.ជេរប្រមាថជាសាធារណៈ បទហឹង្សាដោយ ចេតនា និងបទរំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ។ សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ស្ត្រីជនសង្ស័យឈ្មោះ ញឹម សុខឡេង ហៅ លូមីអាយុ២៧ ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ញឹម សុខឡេង ហៅលូមី ជាអតីតកូនប្រសារ បានទៅស្រែកជេរប្រមាថឡូឡា វាយទ្វារផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ស្របពេលនោះក្មេងនៅផ្ទះជាមួយបានបើកទ្វារក៏ឃើញឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី១ ជួបអតីតម្តាយក្មេក។  ពេល នោះអតីតម្តាយក្មេក បានសួរទៅអតីតកូនប្រសារថ...
ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»ដល់លោក សេង វណ្ណារិទ្ធ

ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»ដល់លោក សេង វណ្ណារិទ្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ ជាទីប្រឹក្សាហិរញ្ញវត្ថុ និងអចលនទ្រព្យ ជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ  ​     បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ យោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ការត្រាស់បង្គាប់ផ្តល់គោរពងារជា «ឧកញ៉ា» នេះ ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូងយាងទតឃើញថា លោក សេង វណ្ណារិទ្ធ បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕  ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួនពីរ ​ ដែលមាន ទុនវិនិយោគប្រមាណ១១,៤ លានដុល្លារអាមរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួនពីរ ​ ដែលមាន ទុនវិនិយោគប្រមាណ១១,៤ លានដុល្លារអាមរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួនពីរ នៅក្នុងខេត្តកំពង់ស្ពឺ​ ដែលមាន ទុនវិនិយោគប្រមាណ១១,៤ លានដុល្លារអាមរិក ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។ ២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម...
ចិន ជំរុញឱ្យសមាជិក G7 បញ្ឈប់ការបង្ករឿង លើតៃវ៉ាន់

ចិន ជំរុញឱ្យសមាជិក G7 បញ្ឈប់ការបង្ករឿង លើតៃវ៉ាន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ជប៉ុន និងសមាជិក G7 ផ្សេងទៀត បញ្ឈប់ការយល់ឃើញ និងគាំទ្រកងកម្លាំង “ឯករាជ្យតៃវ៉ាន់” បញ្ឈប់ការបង្កហេតុ និងលេងសើចនឹងសំណួរតៃវ៉ាន់ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក ​ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ជប៉ុនចែករំលែកជំហរក្នុងអំឡុងពេលកិច្ចប្រជុំ G7 ដែលបញ្ហាតៃវ៉ាន់ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា និងផ្ញើសារ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា សមាជិក G7 កំពុងសម្របសម្រួលលើការរួមបញ្ចូលខ្លឹមសារដូចជា “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់” ទៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល។ លោក Wang បានលើកឡើងថា ការគំរាមកំហែង ពិតប្រាកដ ចំពោះសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ គឺជាឆន្ទៈ របស់...
គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម”។ សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងធ្វើការកែសម្រួលនូវបទប្បញ្ញត្តិ គតិយុត្តណាដែលពុំទាន់មានភាពសមស្រប និងបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS)ជាដើម។ សេចក្ដីព្រាងច្បាប់នេះ គឺបានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឲ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយដែលពីមុនបទប្បញ្ញត្តិទាំងន...
ទំនិញបង់ពន្ធ និងបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀងអូរបីជាន់ បានដោយរលូន​?

ទំនិញបង់ពន្ធ និងបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀងអូរបីជាន់ បានដោយរលូន​?

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  បន្ទាយមានជ័យ៖ ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា ច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។ តាមប្រភពដដែលបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន តាម រថយន្ត តូច ៗ, រ៉ី ម៉ក សណ្តោង , រ៉ឺ ម៉កម៉ូតូកង់បី និង គោយន្ត កែច្នៃ ជាដើម ដោយ ក្នុង មួយ ថ្ងៃ ៗ ជា ច្រើន គ្រឿង ឆ្ពោះទៅ កាន់ គោលដៅ ផ្សេង ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។ ប្រភព ពីរអ្នកដឹកទំនិញបានឲដឹងថា ទំនិញ ទាំងនោះ ភាគច្រើន ចេញតាម ច្រករបៀង អូរបីជាន់ ក្នុងស្រុក អូរជ្រៅ និងច្រកមួយចំនួនទៀត តាមបន្ទាត់ព្រំដែន ហើយយានយន្ត ដឹកទំនិញ ទាំងនេះឆ្លងកាត់បារ៉ាស់ ត្រួតពិនិត្យ របស់ ក្រុម យោធាតាម ចំណុច ភូមិសាស្ត្រច្រកអូបីជាន់ ចូលទៅ តំតំបន់ស ដើម្បីដឹកទំនិញដែល ខាងឈ្មួញថៃ ដឹកជញ្ជូនមកឲ្យ ...
រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលគួចកាណុង រហូតដល់ដល់ស្តុប BKC)

រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលគួចកាណុង រហូតដល់ដល់ស្តុប BKC)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ជៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលគួចកាណុង រហូតដល់ដល់ស្តុប BKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ដោយមិនអនុញ្ញាត ឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ដលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាលម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕...
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  បានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ការសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ...