លោក មួង សុភ័ក្រ្ក ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង ប្រតិកម្ម ចំពោះវិទ្យុអាសុីសេរី ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ
ភ្នំពេញ៖ លោក មួង សុភ័ក្រ្ក ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានប្រតិកម្ម ចំពោះវិទ្យុអាសុីសេរី ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយដោយចេញជាសំណេរតាមMedia ដែលឆ្លុះបញ្ជាំពីភាពញុះញុង់បំបែកបំបាក់ខ្មែរ នឹងខ្មែរ យុវជននឹងយុវជន មិនអោយធ្វេីការរួមគ្នាបាន។
ការប្រតិកម្មនេះ ធ្វើ ឡើង បន្ទាប់ពី វិទ្យុអាសុីសេរី បានសរសេរ និងគូររូបថ្លុកចោទប្រកាន់មកលើយុវជនដែលការពារធនធានធម្មជាតិ ដោយសរសេរថា ការងារសកម្មជន«បក្ស»រិស្ថានសម័យតេជោ៖ អូសទាញ និងបំបែកបំបាក់យុវជនដើម្បីសម្រេចផែនការផ្ទេរអំណាចតពូជត្រកូល «ហ៊ុន»។
លោក មួង សុភ័ក្រ្ក អតីតស្ថាបនិកអង្គការមាតាធម្មជាតិ បានលើកឡើងថា ក្នុងនាមខ្ញុំយុវជនសង្គមសុីវិលសុំសម្ដែងការសោកស្ដាយចំពោះវិទ្យុអាសុីសេរី ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយដោយចេញជាសំណេរតាមMedia ដែលឆ្លុះបញ្ជ...








