ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តុលាការ ផ្តន្ទាទោសលោក សម រង្សី និង គូកន៣៥នាក់ ជាប់គុកម្នាក់ៗពី ៥ ទៅ ៦ឆ្នាំពាក់ព័ន្ធនឹងបទល្មើសថ្មី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

តុលាការ ផ្តន្ទាទោសលោក សម រង្សី និង គូកន៣៥នាក់ ជាប់គុកម្នាក់ៗពី ៥ ទៅ ៦ឆ្នាំពាក់ព័ន្ធនឹងបទល្មើសថ្មី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស កំបាំងមុខ លោកសម រង្ស៊ី និង គូកន សរុបចំនួន៣៥នាក់ និង បានសម្រេចផ្តន្ទាទោស ពូកគេ ដាក់គុក ក្នុងម្នាក់ៗ ពី ៥ ទៅ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់ (បទល្មើសថ្មីផ្សេងទៀត) តាមរយៈ ផែនការ ការធ្វើមាតិភូមិនិវត្តន៍ របស់លោកស្រី មូរ សុខហួរ និង លោកអេង ឆៃអ៊ាង ពីប្រទេសអាមេរិក មកកម្ពុជា ដើម្បី តតាំងនឹងរឿងក្តីក្តាំរបស់ពួកគេ នៅក្នុងតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១។ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញបិទសិទ្ធិ ពួកគេ មិនអោយពួកគេ ធ្វើនយោយបាយ ឬ ឈរឈ្មោះ អោយគេបោះ ឆ្នោតអោយ ឬ បោះឆ្នោត រយៈពេល៧ឆ្នាំ ព្រមទាំងចេញដីការអោយស្វែងរកតាមចាប់ខ្លួនពួកគេដែលសព្វថ្ងៃនេះ កំពុងតែរត់គេចខ្លួន ដើម្បីនាំខ្លួន មកឃុំខ្លួន នៅក្នុងពន្ធនាគារ តាមអំណាចរបស់សាលក្រម តុលាការ ផងដែរ។ សវនាការនេះ ត្រូវបានដឹកនាំដោយលោក ស្...
ឯកឧត្តម លូ គឹមឈន់ សូមអបអរសាទរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យ យ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម លូ គឹមឈន់ សូមអបអរសាទរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យ យ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ ព្រមទាំងសហការីទាំងអស់ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្របំផុតប្រកបដោយក្តីមោទនៈ និងសោមនស្សរីករាយក្រៃលែង ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផ លិតផល១ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍអន្តរជាតិ ពីសកលវិទ្យាល័យ យ៉ុងណាម ដ៏ល្បីល្បាញនៃសាធារណរដ្ឋកូរ៉េ។ ការផ្តល់សញ្ញាប័ត្រនេះ គឺពិតជាសក្តិសមនឹងការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ រួមទាំងការស្តារ និងអភិវឌ្ឍន៍...
ពលរដ្ឋនៅស្រុកល្វាឯម ព្រួយបារម្ភគ្រោះធម្មជាតិនឹងហានិភ័យទៅថ្ងៃអនាគត ដោយារ​​ក្រុមហ៊ុនឡេងណាវ៉ាត្រាបូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំ

ពលរដ្ឋនៅស្រុកល្វាឯម ព្រួយបារម្ភគ្រោះធម្មជាតិនឹងហានិភ័យទៅថ្ងៃអនាគត ដោយារ​​ក្រុមហ៊ុនឡេងណាវ៉ាត្រាបូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្ដាលៈ បឹងសំណាប ជាកូនទន្លេសាបទី២ ដែលជាកន្លែងដោះទឹកជំនន់ពី ទន្លេមេគង្គលើ ដ៏សំខាន់បំផុតដើម្បីបញ្ចៀសការជន់លិចនៃ រាជធានីភ្នំពេញ។ ក៍ប៉ុន្តែអ្វីដែលពលរដ្ឋនៅទីនោះ​​គួរឱ្យព្រួយបារម្ភជាខ្លាំងពីគ្រោះធម្មជាតិ ឬ ហានិភ័យទៅថ្ងៃអនាគតនោះ បែរជាក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានបូមខ្សាច់ចាក់លុប «ព្រែកវត្តជ្រៃ បឹងគ្រំ» ធ្វើផ្លូវបេតុងថ្មីមួយខ្សែឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ក្រុមហ៊ុនដែលជាផលប្រយោជន៍បុគ្គលសុទ្ធ សាតស្ថិតក្នុង ភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខែត្រកណ្ដាល។ ព្រែកបឹងគ្រំ ដែលតភ្ជាប់ពី ទន្លេមេគង្គក្រោម នៅពេលទឹកជំនន់ជោរខ្លាំងពី ទន្លេមេគង្គលើ ហូរចុះមកក្រោមវានឹងនាំទឹកត្រីសាច់ និងដីល្បាប់ ដ៏មានជីជាតិសម្រាប់បងប្អូនប្រជាកសិករធ្វើស្រែចម្ការ។ វាជាព្រែកនាំទឹកពី ទន្លេមេគង្គក្រោម ហូរចាក់ចូលទៅក្នុង បឹងសំណាប ក្នុងចំណោម ព្រែកជាច្រើនទៀត។ ព្រែកនេះមានទទឹងទំហំជាង២០ម៉ែត្រ និងបណ្ដោយជាង១០០០ម៉ែត្រ។ ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។ លោក​​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុ...
កិច្ចសម្ភាសន៍ ឯកឧត្តម សេរី កុសល ពីប្រទេសបារាំង តាមប្រព័ន្ធតេលេក្រាម

កិច្ចសម្ភាសន៍ ឯកឧត្តម សេរី កុសល ពីប្រទេសបារាំង តាមប្រព័ន្ធតេលេក្រាម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កិច្ចសម្ភាសន៍ ឯកឧត្តម សេរី កុសល ពីប្រទេសបារាំង តាមប្រព័ន្ធតេលេក្រាម និង ដេលីខ្មែរ លោក ហៃ ស៊ីណា ប្រធានបទ« ដំណើរទស្សនកិច្ចសម្តេចតេជោនៅអឺរ៉ុប បង្ហាញឲ្យបរទេសឃើញពីគុណតម្លៃកម្ពុជាពិត» ខាងក្រោម​នេះជាកិច្ចសម្ភាសន៍ទាំងស្រុង សូមទស្សនា៖ https://youtu.be/kOwTrY8sub8  
ជនសង្ស័យ៤នាក់ ត្រូវបានបព្ជូានខ្លួន ទៅតុលាការ ពាក់ព័ន្ធនឹងការកាប់រានដីរដ្ឋខុសច្បាប់ នៅខេត្តមណ្ឌលគីរី

ជនសង្ស័យ៤នាក់ ត្រូវបានបព្ជូានខ្លួន ទៅតុលាការ ពាក់ព័ន្ធនឹងការកាប់រានដីរដ្ឋខុសច្បាប់ នៅខេត្តមណ្ឌលគីរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ ៤នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ បាន បញ្ជូនខ្លួន ជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត មណ្ឌលគីរី ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី កាប់រានដីរដ្ឋខុសច្បាប់ ប្រព្រឹត្តនៅត្រង់ចំណុចអូរនិម្មិត ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ផេស៊ីហ្វិក យញ្ញស្តុក ខមផេនី លីមីតធីត ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនសង្ស័យ ៤នាក់ ខាងលើមាន៖ ១- ឈ្មោះ សំ វេត ភេទប្រុស អាយុ ៤២ ឆ្នាំ ។ ២-ឈ្មោះ ញែម សីហា អាយុ ៥១ ឆ្នាំ ។ អ្នកទាំងពីរនាក់ រស់នៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ៣- ឈ្មោះ ជា សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុងផាត ឃុំចុងផាត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។៤-ឈ្មោះ មួង សីហា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅខេត្តតាកែវ។ សូមបញ្ជាក់...
តុលាការ​ឃុំខ្លួនបុរសឈ្មួញទិញ-លក់ដីម្នាក់ ពាក់ព័ន្ធនឹងការ ឆបោកប្រាក់រាប់សិបលានដុល្លារ តាមរយៈការលក់ដីខ្យល់

តុលាការ​ឃុំខ្លួនបុរសឈ្មួញទិញ-លក់ដីម្នាក់ ពាក់ព័ន្ធនឹងការ ឆបោកប្រាក់រាប់សិបលានដុល្លារ តាមរយៈការលក់ដីខ្យល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានឃុំខ្លួន បុរស ឈ្មួញទិញ-លក់ដីម្នាក់  ជាប់ពាក់ព័ន្ធករណី ឆបោកប្រាក់រាប់សិបលានដុល្លារ ពីឧកញ៉ាម្នាក់ តាមរូបភាពលក់ដីខ្យល់ ទំហំ ៤៦ ហិកតា ប្រព្រឹត្តនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៥ ។ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ  ឈន បូរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរពាណិជ្ជករ(ឈ្មួញរកស៊ីទិញលក់ដីធ្លី)មានទីលំនៅភូមិកោះក្រពី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនត្រូវជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទនោះ​ត្រូវត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់លោកឧកញ៉ាម្នាក់ ដែ...
តុលាការកំពូលជម្រះបណ្តឹងសារទុក្ខពិរុទ្ធជនជាតិឡាវ និងឥណ្ឌា២នាកជាប់ពន្ធនាគារ​ ក្នុងម្នាក់ៗ ២៥ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខពិរុទ្ធជនជាតិឡាវ និងឥណ្ឌា២នាកជាប់ពន្ធនាគារ​ ក្នុងម្នាក់ៗ ២៥ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ពិរុទ្ធជនគ្រឿងញៀនជនជាតិ ឡាវ និង ឥណ្ឌា ចំនួន ២នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ពួកគេ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់  ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រមាណជិត ១ គីឡូក្រាម ប្រព្រឹត្តនៅ ​រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១១ ។ លោក ឃឹម ប៉ុណ្ណ  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ២នាក់ នេះ មានឈ្មោះ ៖ ទី ១- ឈ្មោះ Den Kaseth Pataphy ( ឌែន កាសេដ បាត់តាភី ) ភេទប្រុស អាយុ ៥៩ ឆ្នាំ ឆ្នាំ សញ្ជាតិ ឡាវ ។ និង ទី ២- ឈ្មោះ Bhagatshiv Dayal ( បាហ្គាតសុីវ ដាយ៉ាល់ ) ភេទប្រុស អាយុ ៣៩ ឆ្នាំ ឆ្នាំ សញ្ជាតិឥណ្ឌា ។ លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ  ជនជាប់ចោទទាំង ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៦ ខែ កញ្ញា  ឆ្នាំ ២០១...
សម្តេចក្រឡាហោម ស ខេង តែងតាំង ឧកញ៉ា ភូ វាសនា អគ្គនាយកក្រុមហ៊ុនបៃតង​ ជាអនុប្រធាន​ក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោល​ និង​ជាប្រធានក្រុមការងារចុះមូលដ្ឋាន​ ឃុំរូងជ្រៃ​ ខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង តែងតាំង ឧកញ៉ា ភូ វាសនា អគ្គនាយកក្រុមហ៊ុនបៃតង​ ជាអនុប្រធាន​ក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោល​ និង​ជាប្រធានក្រុមការងារចុះមូលដ្ឋាន​ ឃុំរូងជ្រៃ​ ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានក្រុមការងារ​​រាជរដ្ឋភិបាលនិង​​ជាអនុ​ប្រធាន​​គណបក្សប្រជាជនកម្ពុជា​ ដែលផ្តល់សេចក្តីទុកចិត្ត​តែងតាំង ឧកញ៉ា ភូ វាសនា អគ្គនាយកក្រុមហ៊ុនបៃតង​ ជាអនុប្រធាន​ក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោល​ និង​ជាប្រធានក្រុមការងារចុះមូលដ្ឋាន​ ឃុំរូងជ្រៃ​ ខេត្តបាត់ដំបង ហើយ​នេះបើតាម​ហត្ថលេខា របស់​សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន​កម្ពុជា​​ ដែលបានសម្រេចជាផ្លូវកាលពី​ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២គន្លងទៅ។​​...
ឯកឧត្តម សាម៉ន បណ្ឌិត្យ និងលោកជំទាវ ព្រមទាំងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន  ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»

ឯកឧត្តម សាម៉ន បណ្ឌិត្យ និងលោកជំទាវ ព្រមទាំងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាត...