សម្តេចតេជោ ហ៊ុន សែន “មានមូលហេតុ២ ដែលធ្វើឱ្យមេដឹកនាំសំខាន់ៗមកប្រជុំនៅកម្ពុជា”
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធា នអាស៊ានប្តូរវេន ឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០ ២២នេះបានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលជុំវិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើជាម្ចាស់ផ្ទះ។សន្និសីទសារព័ត៌មាននេះផងដែរ មានការចូលរួមពីបណ្ដាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង៥០ស្ថាប័ន។
ជាកិច្ចចាប់ផ្ដើម សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមជាប្រធានអាស៊ាន សម្តេចបានសម្តែងការពេញចិត្តចំពោះដំណើរការកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។
ក្នុងនោះ សម្ដេចក៏បានអរគុណដល់បណ្ដាមេដឹកនាំអាស៊ានទាំវអស់ និងប្រទេសជាដៃគូ អង្គការអន្តរជាតិនានា ដែលបានអញ្ជើញធ្វើដំណើរមកកាន់ប្រទេសកម្ពុជានារយៈពេលនៃកិច្ចប្រជុំនេះ។
សម្តេចតេជោក៏បានថ្វាយនូវភាពជ...








