ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកម ហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកម ហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីបើកមហាស ន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសនានាជាសមាជិកក្លឹប។ មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹ...
បញ្ជូនខ្លួនយុវជនសង្ស័យ២នាក់ទៅតុលាការចាត់ការជាប់ពាក់ព័ន្ធនឹងការបាញ់បោះសេរីបណ្តាលឲ្យបុរស៣នាក់ស្លាប់និងរបួសនៅខេត្តបាត់ដំបង

បញ្ជូនខ្លួនយុវជនសង្ស័យ២នាក់ទៅតុលាការចាត់ការជាប់ពាក់ព័ន្ធនឹងការបាញ់បោះសេរីបណ្តាលឲ្យបុរស៣នាក់ស្លាប់និងរបួសនៅខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សមត្ថភាពនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី ៩ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន២នាក់ ទៅកាន់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការ និងសម្រេចតាមផ្លូវច្បាប់ ជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្ម និងការប្រើប្រាស់អាវុធខុសច្បាប់ ដោយធ្វើសកម្មភាពបាញ់រះ ទៅលើជនរងគ្រោះមួយក្រុម ដែលជាភាគីជម្លោះ ខណៈពួកគេកំពុងអង្គុយជុំគ្នាបណ្ដាលឲ្យមនុស្ស២នាក់ ត្រូវរងរបួស និង ម្នាក់ទៀត ត្រូវស្លាប់ រួចរត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី ៧ ​ខែធ្នូ​ ឆ្នាំ​២០២២​ នៅ​ចំណុច​សួនច្បារ​មាត់​ស្ទឹង​សង្កែ ត្រើយ​ខាងលិច​ទល់មុខ​ធនាគារ​FTB ស្ថិតនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានឲ្យដឹងថា: ជនសង្ស័យទាំង២នាក់ ខាងលើនេះ មានឈ្មោះ ហូ គឹម​ហៀ​ង ហៅ​ច​យ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មានមុខរបរមិនពិត ប្រាកដ ។ និង ម្នាក់ទៀត...
កូរ៉េខាងត្បូងបានផ្តល់ប្រាក់កម្ចីសរុបជិត២ ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា

កូរ៉េខាងត្បូងបានផ្តល់ប្រាក់កម្ចីសរុបជិត២ ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃសុក្ រទី០៩ខែធ្នូឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជាហើយ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន៖ ១-ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯកឧត្តម ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ ២-ការចុះហត្ថលេខាលើគម្រោង...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលនឹងចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលានៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ លោក មិកាមិ បានសំដែងនូវការអបអរសាទរគោរពជូនសម្ដេច តេជោ ចំពោះជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងការគ្រប់គ្រងការរីករាលដាជំងឺកូវីដ-១៩ ហើយក៏បានសំដែងនូវការគោរពភាពជាអ្នកដឹកនាំរបស់សម្ដេច តេជោ។ ដោយទី១- ការដឹកនាំកម្ពុជា ឲ្យមានសុខសន្តិភាព ជាពិសេស មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក, ទី២-ការសម្រេចចិត្តលើបញ្ហាជម្លោះអ៊ុយក្រែន-រុស្ស៊ី, ទី៣-ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា, ទី៤- ការពង្រឹង និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នា...
បាញ់ប្រហារជាង១០ គ្រាប់នៅចំណុចផ្លូវលេខ១ជិតផ្សារ ហេង ឆាយលី ស្ថិតនៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបងបណ្តាលអោយយុវជន៣នាក់រងរបួសធ្ងន់

បាញ់ប្រហារជាង១០ គ្រាប់នៅចំណុចផ្លូវលេខ១ជិតផ្សារ ហេង ឆាយលី ស្ថិតនៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបងបណ្តាលអោយយុវជន៣នាក់រងរបួសធ្ងន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ នៅវេលាម៉ោង៤ៈ៣០ទាបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មានករណីបាញ់ប្រហារជាង១០គ្រាប់នៅចំណុចផ្លូវលេខ១ជិតផ្សារ ហេង ឆាយលី ស្ថិតនៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបងបណ្តាលអោយយុវជន៣នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ)។
សកម្មភាព លោក អេង ឆៃអ៊ាង អង្គុយលេងល្បែងនៅកាស៊ីណូ ក្នុងសហរដ្ឋអាមេរិក

សកម្មភាព លោក អេង ឆៃអ៊ាង អង្គុយលេងល្បែងនៅកាស៊ីណូ ក្នុងសហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទម្លាយរូបភាព និងវីដេអូ ដែលលោកប្រមូលជំនួយពីអ្នកគាំទ្រ យកទៅលេងល្បែងកាស៊ីណូ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ តាមរយៈហ្វេសប៊ុកឈ្មោះ «កុមារ ពេជ្រ» បានបង្ហោះវីដេអូ និងរូបភាព លោក អេង ឆៃអ៊ាង នៅរាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយបានបង្ហើបថា៖ «ស្តេចល្បែង អេង ឆៃអ៊ាង ទៅនៅអាមេរិកប្រមូលជំនួយមកលេងល្បែង។ ទើបលេងប៉ុន្មានថ្ងៃមុន»។ បើតាមអ្នកអត្ថាធិប្បាយតាមបណ្តាញសង្កមហ្វេសប៊ុក លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២២ លោក អេង ឆៃអ៊ាង ស្ដេចល្បែងប្រចាំបក្សប្រឆាំង បានចូលលេងល្បែងនៅកាស៊ីណូមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីរៃអង្គាសបានលុយពីអ្នកគាំទ្ររួចមក។ អ្នកអត្ថាធិប្បាយរូបនេះ បានចំអកថា សូមអរគុណបងប្អូនអ្នកគាំទ្របក្សប្រឆាំងនៅសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាឲ្យ អេង ឆៃអ៊ាង បានលេងល្បែងកាត់ស្ត្រេសបន្ទាប់ពីរ...
សាលាឧទ្ធរណ៍តម្កល់ទោស អតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និងគូកនពាក់ព័ន្ធនឹងការប្រើប្រាស់អំពីហិង្សា និងបទបរិហាបង្កាច់កេរ្តិ៍

សាលាឧទ្ធរណ៍តម្កល់ទោស អតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និងគូកនពាក់ព័ន្ធនឹងការប្រើប្រាស់អំពីហិង្សា និងបទបរិហាបង្កាច់កេរ្តិ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២២ នេះបានប្រកាសសាលដីកាតម្កល់ទោស អតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និង គូកនត្រូវជាប់គុក ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់១ ឆ្នាំដដែលជាប់ពាក់ព័ន្ធនឹងការប្រើអំពើហឹង្សារទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្ត នៅខេត្តកណ្តាល និង តាមបណ្តាញហ្វ៊េសប៊ុក កាលពីឆ្នាំ ២០១៩។ លោក យន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា: ជនជាប់ចោទ២នាក់ ខាងលើនេះ មានឈ្មោះ ទី១- ឈ្មោះសូយ ចាន់សឿន ភេទ ប្រុស អាយុ ៤៥ឆ្នាំ (ជាអតីត មន្ត្រីយោធាផ្កាយ ២) មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង បច្ចុប្បន្ននេះ កំពុងជាប់ឃុំនៅ ពន្ធនាគារខេត្តកំពង់ស្ពឺ, និង ទី២-ឈ្មោះ សូ បិនឡា អាយុ ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ...
ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ពន្ធនាគារអស់់មួយជីវិតពាក់ព័ន្ធនឹងការសម្លាប់ កាត់ក្បាលប្រពន្ធខ្លួនឯងដោយសារភ្លើងស្នេហ៍ប្រច័ណ្ឌ

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ពន្ធនាគារអស់់មួយជីវិតពាក់ព័ន្ធនឹងការសម្លាប់ កាត់ក្បាលប្រពន្ធខ្លួនឯងដោយសារភ្លើងស្នេហ៍ប្រច័ណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជន ជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយធ្វើសកម្មភាពអារកនិងកាត់ក្បាលប្រពន្ធខ្លួនឯង រួចយកបំណែកសាកសពទៅបោះចោលរួចរត់គេចខ្លួន ប្រព្រឹត្តនៅ​ចំណុច​​ក្នុង​បន្ទប់​ជួល​លេខ​៧ ជាន់​ទី​១ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ ។ លោកស្រី សាយ ស្រី​ល​ក្ខ័​ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ភួង រ​ដ្ឋា ភេទ​ ប្រុស អាយុ​ ២៧​ ឆ្នាំ ( ត្រូវជាប្តី ) មុខរបរ មិនពិតប្រាកដ មានស្រុក​កំណើត​ភូមិ​តាំង​ញាតិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​ ។ ចំណែកឯជនរងគ្រោះមាន លី ស្រី​នុ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​អនាម័យ នៅ SUNWA...
តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍បុរសពិរុទ្ធជនម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏ឃោរឃៅ -សម្លាប់មនុស្សមួយគ្រួសារ ហើយដុតបំផ្លាញផ្ទះ និង សាកសពចោលនៅខេត្តក្រចេះ

តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍បុរសពិរុទ្ធជនម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏ឃោរឃៅ -សម្លាប់មនុស្សមួយគ្រួសារ ហើយដុតបំផ្លាញផ្ទះ និង សាកសពចោលនៅខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: បុរសពិរុទ្ធជនម្នាក់ ក្នុងចំណោម ៥នាក់ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ គាត់ ជាប់ពាក់ព័ន្ធអំពើឃាតកម្មដ៏ឃោរឃៅ ដោយធ្វើសកម្មភាព សម្លាប់មនុស្ស មួយគ្រួសារ ដោយសាររឿងគំនុំ គុំគួន ហើយបានដុតបំផ្លាញសាកសព នឹង ផ្ទះចោល ដើម្បីបំបាត់ភស្តុតាង រួចរត់គេចខ្លួន ប្រព្រឹត្ត នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅ ភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨។ លោកស្រីចៅក្រម គឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ អ៉ីន សុខលី ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកឯ បក្សពួក៤នាក់ទៀតមានឈ្មោះ ៖ ទី១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ, ទី២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទ...
ស្រ្តីពិរុទ្ធម្នាក់ត្រូវបានតុលាការកំពូលតម្កល់ទោសជាប់គុក ១៦ ឆ្នាំពាក់ព័ន្ធនឹងការលក់ដូរស្រ្តីខ្មែរ៧នាក់ទៅធ្វើជាស្រីបម្រើផ្លូវភេទទៅម៉ាឡេស៊ី

ស្រ្តីពិរុទ្ធម្នាក់ត្រូវបានតុលាការកំពូលតម្កល់ទោសជាប់គុក ១៦ ឆ្នាំពាក់ព័ន្ធនឹងការលក់ដូរស្រ្តីខ្មែរ៧នាក់ទៅធ្វើជាស្រីបម្រើផ្លូវភេទទៅម៉ាឡេស៊ី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ស្ត្រីជាប់ចោទម្នាក់កាលពីព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២២នេះ ត្រូវបានតុលាការកំពូល ប្រកាសសាលដីកាតម្កល់ទោសជាប់ក្នុងពន្ធនាគារកំណត់១៦ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរនិងលក់ដូរស្ត្រីខ្មែរចំនួន ៧ នាក់ទៅធ្វើជានារីបម្រើផ្លូវភេទនៅប្រទេសម៉ាឡេស៊ីតាមរូបភាព ជ្រើសរើស ជនរង ទៅធ្វើការងារជា ស្រី្តមេផ្ទះ ប្រព្រឹត្ត កាលពីឆ្នាំ២០១៦។ លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថាទណ្ឌិត រូបនេះ មានឈ្មោះ អ៊ុ រ៉ាដែន ភេទស្រី អាយុ ៣៥ ឆ្នាំ អតីតកម្មការិនីរោងចក្រ។ លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ឈ្មោះ អ៊ុ រ៉ាដែន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ ពីបទ : នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ និង ១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជ...