ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អន្តរជាតិ:អាស៊ានបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា

អន្តរជាតិ:អាស៊ានបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:អាស៊ានបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមានិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត។ ការធ្វើដូច្នេះ គឺ ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី372នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ476 នាក់និងស្លាប់គ្មាន

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី372នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ476 នាក់និងស្លាប់គ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី372នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ476 នាក់និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 344 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស28 នាក់(អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ អ្នកឆ្លងសរុបស្មើ129,920 នាក់អ្នកជាសះស្បើយស្មើ123,353នាក់អ្នកស្លាប់ ស្មើ3 ,032នាក់។
ប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រីចូលរួមធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី ខណៈពលរដ្ឋផ្សេងទៀតរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង

ប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រីចូលរួមធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី ខណៈពលរដ្ឋផ្សេងទៀតរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖កាលពីថ្ងៃសៅរ៍ម្សិលមិញប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រី បានចុះឈ្មោះចូលធ្វើសង្រ្គាមរួមគ្នាដើម្បីការពារប្រទេសរបស់ខ្លួនពីការឈ្លានពានរបស់យោធារុស្ស៊ី ប៉ុន្តែប្រជាពលរដ្ឋផ្សេងទៀត កំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ ថ្លែងទៅកាន់ទូរទស្សន៍អង់គ្លេស Sky Newsពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Dnipro បាននិយាយថា ដំបូងពួកគេខ្លាចរអារ ប៉ុន្តែបច្ចុប្បន្នពួកគេចាំបាច់ត្រូវតែក្រោកឈរឡើង ។ អ្នកស្រីនិយាយថា ដំបូងពួកយើងខ្លាចខ្លាំងណាស់ ពិតជាខ្លាចមែន ប៉ុន្តែឥឡូវ ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើសង្រ្គាមដល់ទីបញ្ចប់ ។ ការពិតដែលប្រជាពលរដ្ឋអ៊ុយក្រែនត្រូវប្រឈម គឺត្រូវធ្វើសង្រ្គាម ឬរត់ភៀសខ្លួន ស្របពេលដែលកងកម្លាំងរុស្ស៊ី បន្តការរុលចូលរបស់ពួកគេមកកាន់រដ្ឋធានីគីវ ។ លោកIgor Vyazovoyគឺជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងទីក្រុង Dnipro បាននិយាយថា ពីមុនប្រហែលជាលោកស្រពិចស្រពិលខ្លះ ប៉ុន្តែឥឡូវនេះ លោកត្រូវតែកាន់អាវុធចូលរួមធ...
ប្រធានាធិបតីបារាំងថ្កោលទោសការសម្រេចចិត្តរបស់បេឡារុស្សជួយរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន

ប្រធានាធិបតីបារាំងថ្កោលទោសការសម្រេចចិត្តរបស់បេឡារុស្សជួយរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីបារាំង លោក អេម៉ានូអែលម៉ាក្រុង បានថ្កោលទោសការសម្រេចចិត្តរបស់បេឡារុស្ស អនុញ្ញាតឲ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ។ អំឡុងការជជែកគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំបេឡារុស្សលោក អាឡិចហ្សាន់ដឺ លូកាសេនកូ លោក ម៉ាក្រុង បានសុំឲ្យគាត់ទាមទារការដកទាហានរុស្ស៊ី ចេញពីបេឡារុស្សឲ្យបានឆាប់រហ័សដូចដែលអាចធ្វើទៅបាន ។ យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងថា លោកម៉ាក្រុងនិយាយថា ទាហានទាំងនេះ កំពុងធ្វើសង្រ្គាមឯកតោភាគី និងអយុត្តិធម៌ ។ លោក ម៉ាក្រុងបានធ្វើការសង្កត់ធ្ងន់ផងដែរថាទំហំនៃភាពជាបងប្អូនរវាងប្រជាជនបេឡារុស្ស និងអ៊ុយក្រែន គួរតែ ឲ្យបេឡារុស្ស បដិសេធន៍ធ្វើជាប្រទេសចំណុះរបស់រុស្ស៊ី និងសមគំនិតធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទាហានរុស្ស៊ី បានបំលាស់ទីចូលទៅក្នុងប្រទេសអ៊ុយក្រែន ចេញពីព្រំដែនជាមួយបេឡារុស្ស ដែលជាសម្ព័ន្ធយូរអង្វែងរបស់រុស្...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី470នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ497នាក់និងស្លាប់05នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី470នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ497នាក់និងស្លាប់05នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី470នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ497នាក់និងស្លាប់05នាក់ ករណីឆ្លងសហគមន៍ 435 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស35នាក់(អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២២ អ្នកឆ្លងសរុប. = 129,548 នាក់អ្នកជាសះស្បើយ. = 122,877 នាក់ - អ្នកស្លាប់. = 3,032 នាក់។
រដ្ឋមន្រ្តីការពារជាតិអង់គ្លេសអះអាងថាមកទល់នឹងពេលនេះរុស្ស៊ីបាត់បង់ទាហានរបស់ខ្លួន ៤៥០នាក់

រដ្ឋមន្រ្តីការពារជាតិអង់គ្លេសអះអាងថាមកទល់នឹងពេលនេះរុស្ស៊ីបាត់បង់ទាហានរបស់ខ្លួន ៤៥០នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Ben Wallaceបាននិយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានបាត់បង់ទាហានរបស់ខ្លួន ៤៥០នាក់ អំឡុងការឈ្លានពានអ៊ុយក្រែន ហើយពួកគេមានគម្រោងដណ្តើមយកប្រទេសអ៊ុយក្រែនទាំងមូលតែម្តង ។ ថ្លែងទៅកាន់ទូរទស្សន៍ Sky News លោក Wallaceបាននិយាយថា ច្បាស់ណាស់ថា រុស្ស៊ីមិនដែលមានបំណងកំណត់ការឈ្លានពានរបស់ខ្លួនត្រឹមតំបន់ ដុនបាស់ នោះទេ ប៉ុន្តែពួកគេតែងតែមានគម្រោងដណ្តើមយកប្រទេសអ៊ុយក្រែនទាំងមូលតែម្តង ។ សុន្ទរកថារបស់លោក Wallaceបានធ្វើឡើង ក្រោយអង់គ្លេស ដាក់ទណ្ឌកម្មរុស្ស៊ី ដែលរួមទាំងការបង្កកអចលនទ្រព្យធនាគារធំៗទាំងអស់របស់រុស្ស៊ី ដែលរួមមានទាំងធនាគារ VTB Bank ដែលជាធនាគារធំបំផុតទី២របស់រុស្ស៊ី ។ ខណៈពេលនោះដែរ អ៊ុយក្រែនបញ្ជាក់ថា ទាហានរុស្ស៊ីបានចូលឈ្លានពានមកដល់សង្កាត់ភាគខាងជើងរដ្ឋធានីគីវ ហើយ ។ ប្រធានាធបិតីរុស្ស៊ីលោក Vladimir Putinបាននិយាយការពារដល់ការឈ្លានពាន ដោយលោកបញ្ជាក់ថា គ្មានច្រកផ្សេងនោះទេដើម្បីការពា...
បទអត្ថាធិប្បាយ៖ អ្នករងគ្រោះគឺជាអ៊ុយក្រែនលោកខាងលិចបានតែឈរបើកភ្នែកមើលរួចដាក់ទណ្ឌកម្ម ខណៈរុស្ស៊ីបង្កើនការឈ្លានពានរបស់ខ្លួន

បទអត្ថាធិប្បាយ៖ អ្នករងគ្រោះគឺជាអ៊ុយក្រែនលោកខាងលិចបានតែឈរបើកភ្នែកមើលរួចដាក់ទណ្ឌកម្ម ខណៈរុស្ស៊ីបង្កើនការឈ្លានពានរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បរទេស៖កងកម្លាំងរុស្ស៊ីបានលូកចូលកាន់តែជ្រៅចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញខណៈការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានរាលដាលចូលដល់តំបន់ដាច់ស្រយាលនៃរដ្ឋធានី Kyiv ហើយ លោកខាងលិចបានត្រឹមឈរបើកភ្នែកមើល ឆ្លើតឆ្លើយតបដោយការដាក់ទណ្ឌកម្ម ។ ការវាយប្រហារដោយមីស៊ីលនិងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ីបានស្រោចលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី Vladimir Putinបើកការឈ្លានពានទ្រង់ទ្រាយធំទាំងនៅលើដីនិងអាកាសដែលបង្ខំឲ្យជនស៊ីវិល រត់ទៅស្នាក់នៅលើប្រព័ន្ធផ្លូវរថភ្លើងក្រោមដីដែលបណ្ដាលឲ្យមានមនុស្សប្រមាណ១០ម៉ឺននាក់ រត់ភៀសខ្លួន ។ ក្រសួងការពារជាតិរុស្ស៊ីវិញនិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ចប់គោលដៅរបស់ខ្លួនដោយជោគជ័យសម្រាប់ថ្ងៃនេះ ហើយកាលពីមុននេះ ក្រសួងនេះបានអះអាងថាខ្លួនបានកម្ទេចគោលដៅយោធាអ៊ុយក្រែនជាង ៧០ កន្លែង រួមទាំងអកាសយានដ្ឋាន ១១កន្លែងផងដែរ ។ ការសម្រេចចិត្តរបស់រុស្ស៊ីកាលពីថ្ងៃទី២៤កុម...
តម្លៃប្រេងឆៅហក់ឡើងខ្ពស់ជាង ១០០ដុល្លារក្នុង១បារ៉ែល ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន

តម្លៃប្រេងឆៅហក់ឡើងខ្ពស់ជាង ១០០ដុល្លារក្នុង១បារ៉ែល ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ជាង១០០ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់ដែលមានក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ ក្រោយពេលរុស្ស៊ី បើកការឈ្លានពានអ៊ុយក្រែន ។ ផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរហើយតម្លៃមាសបានកើនឡើងស្របពេលដែលក្រុមវិនិយោគិន ព្រួយបារម្ភពីផលប៉ះពាល់ដោយសារតែជម្លោះមួយនេះ ។ រុស្ស៊ីគឺជាប្រទេសនាំចេញប្រេងឆៅធំបំផុតលំដាប់លេខ២របស់ពិភពលោក ហើយពួកគេក៏ជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោកផងដែរ ។ តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ ១០៣ដុល្លារក្នុង១បារ៉ែល ខណៈដែលក្រុមហ៊ុន RAC បាននិយាយថា តម្លៃប្រេងអង់គ្លេស អាចនឹងឡើងខ្ពស់ជាងនេះបន្ថែមទៀត ។ អង់គ្លេស ទទួលបានប្រេងឆៅត្រឹមតែ ៦ភាគរយនិងឧស្ម័នធម្មជាតិ ៥ភាគរយប៉ុណ្ណោះ ពីរុស្ស៊ី ប៉ុន្តែមាននូវក្តីកង្វល់ថា ទណ្ឌកម្ម អាចនឹងបង្អាក់ការផ្គត់ផ្គង់ ធ្វើឲ្យតម្លៃប្រេង ឡើងខ្ពស់ទូទាំងពិភពលោក ។ អ្នកប្រើប្រាស់អង់គ្លេស ចំណាយលុយច្រើនរួចទៅហើយលើថាមពលនិងប្រេង ស...
បទអត្ថាធិប្បាយ៖សង្រ្គាមលោកអាចនឹងផ្ទុះឡើងក្រោយពេលរុស្ស៊ីប្រកាសធ្វើសង្រ្គាម ខណៈកងទ័ពអាមេរិកប្រមូលផ្តុំតាមបណ្តាប្រទេសសម្ព័ន្ធមិត្តអូតង់ រួមទាំងអ៊ុយក្រែន

បទអត្ថាធិប្បាយ៖សង្រ្គាមលោកអាចនឹងផ្ទុះឡើងក្រោយពេលរុស្ស៊ីប្រកាសធ្វើសង្រ្គាម ខណៈកងទ័ពអាមេរិកប្រមូលផ្តុំតាមបណ្តាប្រទេសសម្ព័ន្ធមិត្តអូតង់ រួមទាំងអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ នៅថ្ងៃព្រសហ្បតិ៍នេះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានប្រកាសប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន និងបានអំពាវនាវឲ្យកងទ័ពនៅទីនោះទម្លាក់អាវុធចុះជាការផ្គើនទៅនឹងការអត់ធ្មត់របស់លោកខាងលិចនិងការអំពាវនាវរបស់សកលលោកថាកុំឲ្យបង្កសង្រ្គាម ខណៈដែលមន្ទីរបញ្ចកោណនិយាយថា នៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានកងទ័ពអាមេរិកប្រមាណ ៧ពាន់នាក់ ព្រមទាំងការចល័តយន្តហោះនៅក្នុងរដ្ឋនានានៅតំបន់បាល់ទិកប្រទេសប៉ូឡូញប្រទេសរ៉ូម៉ានីនិងតំបន់ផ្សេងៗទៀត នៅតាមតំបន់ជាយខាងកើតនៃសម្ព័ន្ធអូតង់ ដែលជាសុចនាករនាបញ្ជាក់ថា រុស្ស៊ីមានបំណងឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែន ។ ភាពតានតឹងទាំងនេះធ្វើឲ្យមានការលើកឡើងថា សង្រ្គាមលោកអាចនឹងផ្ទុះឡើង បើសិនជារុស្ស៊ីនៅតែផ្គើននឹងលោកខាងលិច និងអូតង់បែបនេះហើយនិងក្នុងករណីដែលរុស្ស៊ី សម្រេចចិត្តឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ ។ លោកPutinបានធ្វើសេចក្ដីថ្លែងការណ៍គួរឲ្យភ្ញាក់ផ្អើលមួយតាមកញ្ចក់ទ...
បទអត្ថាធិប្បាយ៖កំសួលកម្លាំងបាតុករកំពុងអន្ទោលតាមប្រាណរុស្ស៊ី ខណៈលោកពូទីនទាមទារឲ្យទទួលស្គាល់តំបន់គ្រីមេ ហើយលោកខាងលិចបន្តដាក់ទណ្ឌកម្ម

បទអត្ថាធិប្បាយ៖កំសួលកម្លាំងបាតុករកំពុងអន្ទោលតាមប្រាណរុស្ស៊ី ខណៈលោកពូទីនទាមទារឲ្យទទួលស្គាល់តំបន់គ្រីមេ ហើយលោកខាងលិចបន្តដាក់ទណ្ឌកម្ម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖នៅក្នុងប្រទេសអ៊ុយក្រែន ជាទីដែលកើតជម្លោះជាមួយរុស្ស៊ី ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកៀវ បន្ទាប់ពីការបញ្ជារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឲ្យដាក់ពង្រាយកងទ័ពទៅកាន់តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។ ក្រុមបាតុករបានប្រមូលផ្តុំគ្នាផងដែរ នៅខាងក្រៅស្ថានទូតរុស្ស៊ីនៅទីក្រុងប៉ារីស ដើម្បីប្រឆាំងនឹងការឈ្លានពានដែលកំពុងបន្តរបស់វិមានក្រឹមឡាំងនៅតាមព្រំដែនជាមួយអ៊ុយក្រែន។ សកម្មជននយោបាយនិងសមាជិកសហគមន៍អ៊ុយក្រែនហ្សកហ្ស៊ី និងបេឡារុស្ស ត្រូវបានគេឃើញកាន់ទង់ជាតិរៀងៗខ្លួនអំឡុងការធ្វើបាតុកម្ម ។ ក្រុមបាតុករទាំងនេះបានចោទប្រកាន់លោក ពូទីន ថាមានបំណងបញ្ចប់លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយពួកគេជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំង នឹងធ្វើឲ្យមេដឹកនាំរុស្ស៊ីរៀងចាល ។ នៅប្រទេសអាល្លឺម៉ង់វិញ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតរុស្ស៊ី ប្រចា...