សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យតាគ្រាម ខេត្តបាត់ដំបង
បាត់ដំបង:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ តាគ្រាម, អគារសិក្សាអនុវិទ្យាល័យសម្ដេចសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សាបុស្សសម្ព័រ និងសមិទ្ធផលសំណង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្តមួយចំនួនទៀត ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ រួមមានអគារសិក្សាវិទ្យាល័យ តាគ្រាម ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់, អគារអនុវិទ្យាល័យសម្ដេចសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ១ខ្នង ៥បន្ទប់ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សាបុស្សសម្ព័រ ១ខ្នង ៦បន្ទប់, ប្រឡាយប្រវែង ៣៦,៤ ០០ម៉ែត្រ, ស្ពានបេតុង៨កន្លែង, សំណង់សិល្បៈការ ១កន្លែង និងសំណង់ស្ទាក់ទឹក ១កន្លែង ស្...








