ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ភរិយាលោកឧកញ៉ា អែល សារ៉ុម បានអញ្ជើញអភិសេកព្រះពុទ្ធបដិមាករ សម្រាប់ជាទីសក្ការៈបូជានៅសាលាបុណ្យក្នុងភូមិរកា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ភរិយាលោកឧកញ៉ា អែល សារ៉ុម បានអញ្ជើញអភិសេកព្រះពុទ្ធបដិមាករ សម្រាប់ជាទីសក្ការៈបូជានៅសាលាបុណ្យក្នុងភូមិរកា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖លោកឧកញ៉ា អែល សារ៉ុម សមាជិកគណ:កម្មាធិការបក្ស «ខ៦» ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេង ស្រីអូន ព្រមទាំងឧបាសិកា លឹម ស៊ីចាន់ ឧបាសិកាមនក ស៊ីវង់ ឧបាសិកា ប្រាក់ ប៉ុន និងប្រជាពលរដ្ឋ លោកតា លោក យាយចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិរកាធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានប្រារព្ធពិធីអភិសេដព្រះតាមបែបព្រះពុទ្ធសាសនា និងតម្កល់ព្រះពុទ្ធបដិមា ករសម្រាប់ទីសក្ការៈបូជានៅសាលាបុណ្យក្នុងភូមិរកាកាលពីថ្ងៃទី១៥ខែមករាកន្លទៅនេះ។ លោកស្រី សេង ស្រីអូន អែល សារ៉ុម បានអញ្ជើញសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋានជាពិសេស ចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក...
មន្រ្តីជំនាញ ក.ប.ប.បាន​​ធ្វើការផាកពិន័យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងផ្សេងគ្នាបន្តទៀត

មន្រ្តីជំនាញ ក.ប.ប.បាន​​ធ្វើការផាកពិន័យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងផ្សេងគ្នាបន្តទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្រ្តីជំនាញ ក.ប.ប. ធ្វើការផាកពិន័យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងផ្សេងគ្នាបន្តទៀត ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ ហើយ​ការ​ផាក​នេះធ្វើ​ឡើងកាល​ពីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលស្ថិតក្នុងស្រុកបរិបូរណ៍នៃខេត្តកំពង់ឆ្នាំង ស្រុកស្រីសន្ធរនៃខេត្តកំពង់ចាម និងស្រុកភ្នំព្រឹក ស្រុកកំរៀងនៃខេត្តបាត់ដំបង។ លទ្ធផលនៃការត្រួតពិនិត្យឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំង នៃ១៦ស្ថានីយ/ដេប៉ូដែលបានត្រួតពិនិត្យមិនមានអនុលោមភាព និងត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ានកាលពីទី១៧ ខែមករា ឆ្នាំ២០២២នេះ។ នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភា​ក្សាជាមួយ លោក អគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលលោក នឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ានមានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានគួសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុង​តែមាននាពេលនេះ ។ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ...
តារាចម្រៀង សួស វីសា ដឹកដៃស្វាមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper App

តារាចម្រៀង សួស វីសា ដឹកដៃស្វាមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper App

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀងកំពុង​​មានឈ្មោះ​បោះសម្លេងមកពី​​ផលិតកម្ម​ហង្សមាស អ្នក​នាង សួស វីសា បាន​​​ដឹកដៃស្វាមី ឈ្មោះ លោក ថមមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper Appជាផ្លូវការ ហើយពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅសណ្ឋាគារឡឺរ៉យយ៉ាលរាជធានីភ្នំពេញ។ លោក ថម ម៉ី និងអ្នកនាង​​ សួស​​ វីសា បានលើកឡើង ក្រោយ​កម្មវិធីនៅថ្ងៃទី១៧ខែមករានេះ​ថា សព្វថ្ងែនេះ Supper App មានសាខាជាង២០ សាខានៅរាជធានីភ្នំពេញ ហើយតាមផែនការក្រុមហ៊ុននឹងពង្រីកឲ្យបានរហូតទៅ៣០០សាខានៅទូទាំងប្រទេស ហើយថ្ងៃនេះខ្ញុំនិងភរិយាបានក្លាយជាម្ចាស់​ភាគហ៊ុនធំរបស់ក្រុមហ៊ុនSuper Appតែម្តង។ អ្នក​នាង​​​បានបន្តទៀតថា បើសិនពុកម៉ែបងប្អូនចង់វិនិយោគ បើកមុខរបរបញ្ជើតាមរយៈក្រុមហ៊ុនស៊ូបភើអេប អាចចំណាយទុនត្រឹម ១ពាន់ដុល្លារនឹងអាចបើកសាខាបានហើយ ទទួលបញ្ជើអ៊ីវ៉ាន់ តាមអនឡាញបាន ពីព្រោះសព្វថ្ងៃនេះ មុខជំនួញថ្មីនេះ​ កំពុងតែមានការរីករាលដាល ពាសពេញប្រទេសទ...
១៤ឆ្នាំមកនេះនៅកម្ពុជាក្រុមហ៊ុនត្រាស់គ្លូប៊លសឺវីសបានវិនិយោគអភិវឌ្ឍខ្លួនដោយជោគជ័យ

១៤ឆ្នាំមកនេះនៅកម្ពុជាក្រុមហ៊ុនត្រាស់គ្លូប៊លសឺវីសបានវិនិយោគអភិវឌ្ឍខ្លួនដោយជោគជ័យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ÷ លោក លាង សុផេង អគ្គនាយកក្រុមហ៊ុនត្រាស់គ្លូ ប៊ល សឺវីស បានថ្លែងបញ្ចាក់​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពី​​ព្រឹកថ្ងៃទី ១៥ ខែមករានេះថា រយៈពេល​១៤ឆ្នាំមកនេះក្រុមហ៊ុនត្រាស់គ្លូប៊លសឺវីសបានវិនិយោគអភិវឌ្ឍខ្លួនដោយជោគជ័យនៅកម្ពុជា។ លោកបានលើកឡើងថា ក្រុមហ៊ុនត្រាស់គ្លូប៊លសឺវីស ជាក្រុមហ៊ុនឈានមុខគេផ្នែកពត៌ មានវិទ្យា (អាយធី)ដែលជាការវិនិយោគរបស់កូនខ្មែរសុទ្ធសាទ ដែលមានសេវា កម្មផ្នែក-bank​ing solution : core banking, Switching, ATM, VTM, STM, money counter - digital security solution - Business manage ment solution - enterp​rise network solution and design-Call center solution-Printing solu​tion for business applica tion- Wireless solution -UPS -server and Storage soltion - PABX/ IPhone-structure cabling : network ,telep​hone system , fiber optic, CCTV - Data Center- computers - maintena​nce support 24x...
បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី

បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតន:គិរី៖ បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៃខេត្តរតនគិរី។ យោងតាមព័ត៌មានច្បាស់ការណ៍ពីមន្ត្រីមួយចំនួននៅខេត្តរតនគិរី ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ពាក់ព័ន្ធឈ្មួញរកស៊ីរត់ពន្ធឈើឆ្លងដែន តាមច្រកអន្តរជាតិ អូរយ៉ាដាវ ចូលទៅទឹកដីវៀតណាម គឺមេឈ្មួញឈ្មោះ មករា និងឈ្មោះ ហូវ ជឺវ៉ៃ ដែលជាដៃគូរកស៊ីឈើខុសច្បាប់។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ មានរថយន្តសាំងយុងដឹងឈើប្រណីតឆ្លងដែន ចូលទៅទឹកដីវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងតិចប្រាំពីរគ្រឿង និងបន្តចេញហូរហែជារៀងរាល់ថ្ងៃ។ សេចក្តីរាយការណ៍ដដែល បានបញ្ជាក់ថា កម្មភាពដឹកឈើចេញដោយខុសច្បាប់នេះ គ្មានការត្រួតពិនិត្យ...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ គោរពផ្ញើសារ ចំពោះ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ គោរពផ្ញើសារ ចំពោះ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ លោកនាឧកញ៉ា ផ្ញើសារថា ឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចក្រឡាហោម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃភ្លឺថ្លា ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមបម្រើជាតិ និងប្រជាជនក...
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកជំទាវ ហ៊ីវ រតនា តំណាងលោក ហ៊ីវ គឹមហេង និងលោកស្រី លឹម ស្រីពៅ ដែលជាម្ចាស់អំណោយផ្ទះ ព្រមទាំងក្រុមការងារមួយចំនួន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះបានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ផ្ទះលេខ ២៨២ ត្រូវបានប្រគល់ជូនលោកយាយ យ៉ែម អ៊ីម មានអាយុ ៨៧ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកយាយរស់នៅជាមួយចៅកំព្រាបីនាក់ បន្ទាប់ពីម្ដាយរបស់គេបានស្លាប់ដោយសារជំងឺ ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី45នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 17នាក់ និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី45នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 17នាក់ និងស្លាប់«គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី45នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 17នាក់និងស្លាប់«គ្មាន»។ករណីឆ្លងសហគមន៍ 16 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 29 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,773 នាក់អ្នកជាសះស្បើយ= 117,089 នាក់ អ្នកស្លាប់= 3,015 នាក់។
មន្ត្រី ក.ប.ប. បានរកឃើញដេប៉ូលក់ប្រេងមិនសុចរិតចំនួន១៦ បន្ថែមទៀត

មន្ត្រី ក.ប.ប. បានរកឃើញដេប៉ូលក់ប្រេងមិនសុចរិតចំនួន១៦ បន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលត្រូវបានផ្តល់អាណត្តិ ដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុង​ន័យពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។ ជាលទ្ធផល កាលពី​​ថ្ងៃទី១២ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យសរុបចំនួន ៣៧ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកព្រះនេត្រព្រះ ស្រុកអូជ្រៅ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែក នៅ​​ស្រុករមាសហែក ខេត្តស្វាយរៀង ស្រុកកូនមុំ និងក្រុងបានលុង ខេត្តរតនៈគិរី និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុងនោះដេប៉ូចំនួន១៦ ត្រូវបានមន្ត្រីជំនាញប្រចាំនៅខេត្តខាងលើរកឃើញថាមិនមានភាពអនុលោម ចេតនាកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតាមនីតិវិធី។...