ការឃាត់ខ្លួន កូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធនឹងការ ជួលមនុស្ស ថតរូបអាសអាភាស ប៉ះពាល់កិត្ដិយស កញ្ញា មាន ពេជ្ររីតា
លោក ស ថេត បញ្ជាក់ថា ការឃាត់ខ្លួន កូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធនឹងការ ជួលមនុស្ស ថតរូបអាសអាភាស ប៉ះពាល់កិត្ដិយស កញ្ញា មាន ពេជ្ររីតា
ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ មុននេះបន្តិចថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ក្រោយពីបុគ្គលរូបនេះ បានរៀបចំ ជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលបានធ្វើ ឲ្យប៉ះពាល់ដល់កិត្ដិយសកញ្ញា មាន ពេជ្ររីតា ដែលជាពិធីការនីទូរទស្សន៍ My TV និងជាតារាម៉ូឌែល យ៉ាងធ្ងន់ធ្ងរ។
លោក ស ថេត បានបញ្ជាក់ថា ការឃាត់ខ្លួន ឃន ឈុនដារ៉ា នេះ ធ្វើឡើងតាមដីកាតុលាការដោយ ជនសង្ស័យរូបនេះជា “អ្នកផ្ដួចផ្ដើមគំនិតដើម្បីថតរូបអាសអាភាស។ មានបក្ខពួក២នាក់ទៀត និង៣នាក់ (រួម)ទាំងគាត់” ។ “យើងទើបតែឃាត់ បានម្នាក់ទេ។ ហើយនឹងបន្ត (ស្វែងរក)តទៅទៀត”។
បើតាមការអះអាងរប...








