ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិបាលខេត្តកំពង់ចាម ៖ ទទួលអំណោយសប្បុរសធម៍ពីធនាគារ ABA សាខាខេត្តកំពង់ចាម ដេីម្បីចូលរួម និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩

អភិបាលខេត្តកំពង់ចាម ៖ ទទួលអំណោយសប្បុរសធម៍ពីធនាគារ ABA សាខាខេត្តកំពង់ចាម ដេីម្បីចូលរួម និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ដកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩​ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី​០៦ ខែមេសា​ ឆ្នាំ​២០២១​ អញ្ជេីញ​ទទួលអំណោយឧបត្តម្ភពីធនាគារ ABA សាខាខេត្តកំពង់ចាម ដេីម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងខេត្តកំពង់ចាម។ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ យកមក​ផ្ដល់ជូន​គណៈកម្មការ ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅពេលនេះ ។ អំណោយដែលទទួលបានរួមមាន ៖ ទឹកអាល់កុលចំនួន៦០ លីត្រ, ម៉ាសចំនួន ២,៥០០ បន្ទះ ,ទឹកប...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុន ចំនួន០២ ផលិតកាបូប និងស្បែកជើង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុន ចំនួន០២ ផលិតកាបូប និងស្បែកជើង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- MCBAG CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។ ២- CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង។  ...
ទស្សនៈ ៖ អ្វីដែលមនុស្សលើពិភពលោករង់ចាំ?

ទស្សនៈ ៖ អ្វីដែលមនុស្សលើពិភពលោករង់ចាំ?

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
  នៅពេលដែលពិភពលោក បានជួបសត្រូវឥតស្រមោល គ្មានអ្វីដែលអាចទប់ស្កាត់វាបានឡើយ។ ការសម្លាប់មនុស្សដ៏ព្រៃផ្សៃ ផ្តាច់មនោសញ្ចេតនា ចាប់តាំងពីឈឺរហូតដល់ស្លាប់ ត្រូវបាននៅឯកោជាទីបំផុត រហូតដល់ទីបញ្ចុះ និងបូជា។ល។ អ្វីដែលមនុស្សលើពិភពលោករំពឹងនោះពុំមែនជាអាវុធទំនើប នុយក្លេអែ មីស៊ីល ឬយន្តហោះបំបាំងកាយនោះទេ ព្រោះរបស់ទាំងនោះ គឺជាដែកអេតចាយគ្មានប្រយោជន៍សម្រាប់តតាំងជាមួយសត្រូវឥតស្រមោលនោះបានឡើយ។ តើអ្វីជាក្តីសង្ឃឹមរបស់មនុស្សលើភពផែនដី? មនុស្សលើភពផែនដីរំពឹងលើវ៉ាក់សាំងតែម្យ៉ាងគត់ ដែលអាចទប់ទល់ជាមួយសត្រូវឥតស្រមោលនោះបាន ។ អ្នកវិទ្យាសាស្រ្ដផលិតវ៉ាក់សាំងចាប់ផ្តើមស្រាវជ្រាវ រីឯប្រទេសអ្នកមានក៏ចាប់កក់ លុយដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនទាន់មានវ៉ាក់សាំងលេចចេញរូបរាងផង។ ដើម្បីធានាសមភាពនៃការបែងចែកវ៉ាក់សាំង យន្តការកូវ៉ាក់ក៏បានបង្កើតឡើង ដោយអង្គការសុខភាពពិភពលោកក្នុងន័យប្រមូលផ្តុំវ៉ាក់សាំង និងបែងចែកវ៉ាក់សាំងដោយសមធម៌។ ...
ក្រសួងបរិស្ថាន កំពុងបន្តចាត់វិធានការណ៍ផ្លូវច្បាប់លើបុគ្គលឈ្មោះ ជា ហ៊ាន និងបក្ខពួកធ្វើសកម្មភាពចាប់យកដីព្រៃក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំនួន១០០ហិកតា

ក្រសួងបរិស្ថាន កំពុងបន្តចាត់វិធានការណ៍ផ្លូវច្បាប់លើបុគ្គលឈ្មោះ ជា ហ៊ាន និងបក្ខពួកធ្វើសកម្មភាពចាប់យកដីព្រៃក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំនួន១០០ហិកតា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅតែបន្តនីតិវិធី​ចាត់ការលើបុគ្គល ឈ្មោះ ជា ហ៊ាន ជាប្រធានអង្គការឃ្លាំមើល ការពារសម្បត្តិធម្មជាតិកម្ពុជា និងបក្ខពួក ដែលបានធ្វើសម្ម​ភាព ចាប់យកដីព្រៃក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន​ ១០០ហិកតា កាលពីឆ្នាំ២០០៨ ។ យោងតាមលិខិតចុះថ្ងៃទី០៥ ខែតុលា​ឆ្នាំ២០១៧ របស់លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ផ្ញើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០០៨ ក្រសួង បរិស្ថានបានចាត់មន្ត្រីជំនាញក្រោមឱវាទ មានលោក ឈុន ឈៀហេង ជានាយក ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឲ្យដឹកនាំពង្រឹងការអនុវត្តន៍ច្បាប់ ក្នុងគោលបំណង ធានាឲ្យបាននូវនិរន្តតភាពធនធានធម្មជាតិក្នុងតំបន់នោះ ។ ហើយបានរកឃើញ បទល្មើសជាច្រើនកន្លែង ដែលលោក ជា ហ៊ាន និងបក្ខពួកធ្វើសកម្មភាពចាប់យក ដីព្រៃក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រមាណ១០០ហិកតា ក្នុងភូមិ សាស្ត្រខេត្តកំពង់ស្ពឺ ។ លិខិតដដែលបានបញ្ជាក់ថ...
អភិបាលរាជធានីភ្នំពេញ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ចែកពលរដ្ឋកំពុងធ្វើចត្តាឡីស័កនិងខ្វះខាតចំនួន ១៦០គ្រួសារ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

អភិបាលរាជធានីភ្នំពេញ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ចែកពលរដ្ឋកំពុងធ្វើចត្តាឡីស័កនិងខ្វះខាតចំនួន ១៦០គ្រួសារ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ ដែលកំពុងតែធ្វើចត្តាឡីស័កនិងជួបទុក្ខលំបាកខ្វះខាតចំនួន ១៦០គ្រួសារ។ ដោយឃើញទុក្ខលំបាករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ១ប៉ាវ(២៥គីឡូក្រាម) មី១កេស និងសាច់ជ្រូក២គីឡូក្រាមក្នុងមួយគ្រួសារ៕  ...
អ្នកជាសេះស្បើយពីជំងឺកូវីដ-១៩ ចំនួន០២នាក់ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ចាម អនុញ្ញាតឲ្យទៅផ្ទះវិញ

អ្នកជាសេះស្បើយពីជំងឺកូវីដ-១៩ ចំនួន០២នាក់ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ចាម អនុញ្ញាតឲ្យទៅផ្ទះវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ មនុស្ស០២នាក់បានជាសេះស្បើយពីជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ នៃ មន្ទីរពេទ្យខេត្តកំពង់ចាម អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។ តាមការឲ្យដឹងពីមន្ទីរពេទ្យខេត្តកំពង់ចាមបានបញ្ជាក់ថា អ្នកបានជាសេះស្បើយពីជំងឺកូវីដ-១៩ មានឈ្មោះ វ៉ាន់ ណាក្រូ និងឈ្មោះ មុី សុីថាន ។ នេះដោយការយកចិត្តទុកដាក់ខ្ពស់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយកង ទ័ពអាវស ដែលជាក្រុមគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ បានថែទាំ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល រហូតអ្នកជំងឺចំនួន០២ នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស។ លទ្ធផលតេស្តមន្ទីរពិសោធន៍ អវិជ្ជមានចំនួន០២ ដង ជាប់គា្ន ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យលោកទំាងពីរចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ។ ប៉ុន្តែអ្នកទាំងពីរត្រូវគោរពទៅតា...
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រនិងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រនិងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំងប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិននៅរសៀលថ្ងៃចន្ទ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះម ហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះរាជសកម្មភាពដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋឯក គឹមធូកនៅស្រុកកងមាសឡើងវិញ ក្រោយបិទមួយរយៈពាក់ព័ន្ធកម្មករកើតកូវីដ១៩

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋឯក គឹមធូកនៅស្រុកកងមាសឡើងវិញ ក្រោយបិទមួយរយៈពាក់ព័ន្ធកម្មករកើតកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យ ម្ចាស់សិប្បកម្មឡឥដ្ឋ ឯក គឹមធូក ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩។ នេះយោងតាមលិខិតចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ របស់រដ្ឋបាលខេត្តកំពង់ ចាម បាន សម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋឯក គឹមធូក ឡើងវិញ បន្ទាប់ពីកម្មករដែលបម្រើការនៅទីនោះ បានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្ដែកម្មកររូបនោះ តម្រូវឲ្យបន្ដការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។ សូមអានសេចក្តីសម្រេចដូចខាងក្រោម៖    ...
ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម តាមអនឡាញ

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម តាមអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា​ ក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូវីដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន។ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នរាល់ការកម្មង់ទិញទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ ដោយអនុវត្តវិធីសាស្ត្រមួយចំនួនកាត់បន្ថយហានិភ័យ ដូចខាងក្រោម៖ - ធ្វើការសិក្សាអំពីគណនី ឬទំព័រហ្វេសប៊ុកផេក ដោយមើលការបញ្ចេញមតិពីអតិថិជនផ្សេងៗ - ធ្វើការសិក្សាអំពីប្...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ  បានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ  បានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។...