រដ្ឋាភិបាលចិនសន្យាជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន នៅតែបន្តជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា ដរាបណាកម្ពុជាមិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយដើម្បីប្រយុទ្ធនឹងជំងឺនេះឡើយ។ ជាងនេះចិនក៏នឹងនៅតែជួយជ្រោមជ្រែងស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញផងដែរ។
ការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន យ៉ាងដូច្នេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងនាទីបទសម្ភាសផ្ដាច់មុខជាមួយទូរទស្សន៍ BTV ក្នុង " ខួប ៦៣ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគី"។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ស្ថិតក្រោមទំនាក់ទំនងល្អប្រៀបបានជាបងប្អូន រដ្ឋាភិបាលចិននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ដវ៉ាក់សាំង សម្រាប់កម្ពុជា ហើយក៏នឹងតែបន្ដឈរជាមួយកម្ពុជា ជ្រោមជ្រែងកម្ពុជាស្ដារសេ...








