លោករដ្ឋលេខាធិការ ហេង សួរ បញ្ជាក់ថា ជនដែលឃោសនាបំផុសបំផុលអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវ: បានថ្លែងថា សូមបងប្អូនកម្មករ និងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។
លោករដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ!ចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យយើងអាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន!។
លើសពីនេះលោកថ្លែងថា ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន! អំពើបាបនេះអាចឲ្យអ្នកចុះនរក!។
លោករដ្ឋលេខាធិការបាន សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក!ដោយលោក ហេង សួរ លើកឡើងថា "ខ្ញុំ និងមិត្តភ័ក្ត្របានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ!"។
ដូ...








