ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា ប្រកាសរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន

លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា ប្រកាសរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមិថុនានេះ បានប្រកាសស្វែងរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន ខណ:កាលពីឆ្នាំ២ ០១១ លោកបានប្តូរទីតាំងផ្ទះចាស់ដែលជាផ្ទះជួលនៅផ្សារអូឬស្សី រាជធានីភ្នំពេញទៅរស់នៅស្ទឹងមានជ័យវិញ។ លោក ទិត្យ សំបូរ ជាម្ចាស់កម្មសិទ្ធផ្ទះនោះបានលើកឡើងថា លោកមានការសោកស្តាយណាស់ ចំពោះការបាត់បណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុនេះ ហើយនៅសល់តែឯកសារថតចម្លង មិនដឹងថា ច្បាប់ដើមនោះរុះបាត់នៅកន្លែងណានោះទេ កាលពីចន្លោះឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២១នេះ ។ លោកបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០០៤ ខាងមន្ទីសុរិយោដីក្រុង បានរៀបចំធ្វើប្លង់កម្មសិទ្ធអចលនវត្ថុទម្រង់ថ្មី(ប្លង់អាល់ម៉ាត)ជូនពលរដ្ឋ និងរូបលោកផង ដោយឲ្យថតចម្លងប្លង់កម្មសិទ្ធកាន់កាប់នោះ ទៅប្រគល់ឲ្យខាងមន្ទីសុរិយោដី រួចរក្សាទុកច្បាប់ដើមវិញដដែល ដើម្បីបានប្លង់គំរូថ...
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគរកសារធាតុមេតាណុល នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាសស្រាថ្នាំទូទាំងប្រទេស

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគរកសារធាតុមេតាណុល នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាសស្រាថ្នាំទូទាំងប្រទេស

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពីថ្មីៗនេះ មានហេតុការណ៍ពុលស្រាបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ធ្វើការស្រាវជ្រាវរកទីតាំងផលិត ចែកចាយស្រាស ស្រាថ្នាំ ដែលមានសារធាតុពុល បង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ទទួលបានការណែនាំនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវយុទ្ធនាការឱ្យមន្រ្តីនៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ចុះយកសំណាកគំរូស្រាស ស្រាថ្នាំ នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាស ស្រាថ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។ ជាក់ស្តែង ក្នុងខែមិថុនានេះ មន្រ្តីសាខា ក.ប.ប...
អាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជាង៧០០០លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ចុះបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ

អាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជាង៧០០០លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ចុះបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធា នីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ២១ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការដកយកគំរូដែលសង្ស័យថាជាអាល់កុលក្លែងក្លាយ យលមកធ្វើការវិភាគភ្លាមៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ - អាល់កុលសង្ស័យចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ ត្រូវបានរកឃើញសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ) - អាល់កុលសង្ស័យ ១០៤កាន ស្មើនឹង ៣ ១២០លីត្រ ត្រូវបានរកឃើញល្បាយសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ) ...

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រគេនចង្ហាន់និងទេយ្យទាន ជូនដល់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ័ ចន្ទថុល្ល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទានជូនដល់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ័ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្ការព្រះកុសុមារាម នាព្រឹកថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ជាថ្ងៃឧបោសថសីល នៅវត្តលង្ការព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេច យាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រ...
លោក សយ សុភាព អ្នកកាសែតខ្មែរថ្លែងថា ជួបមិនជួបជារឿងរបស់នាយករដ្ឋមន្ត្រីខ្មែរ កុំច្រឡំមិនមែននាយករដ្ឋមន្ត្រីអាយ៉ងទេ

លោក សយ សុភាព អ្នកកាសែតខ្មែរថ្លែងថា ជួបមិនជួបជារឿងរបស់នាយករដ្ឋមន្ត្រីខ្មែរ កុំច្រឡំមិនមែននាយករដ្ឋមន្ត្រីអាយ៉ងទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកកាសែតខ្មែរដ៏មានឥទ្ធិពលបានថ្លែងតាមរ យៈហ្វេសប៊ុកលោកថា ជួបមិនជួបជារឿងរបស់នាយករដ្ឋមន្ត្រីខ្មែរ កុំច្រឡំមិនមែននាយករដ្ឋមន្ត្រីអាយ៉ងទេ។ លោកបានថ្លែងសារទៀតថា អាមេរិក និង អង់គ្លេស គឺតែមួយ។ ពួកនេះស្ថិតនៅក្នុងក្រុម៥អាយ(5eyes)មាន អាមេរិក អង់គ្លេស កាណាដា អូស្ត្រលី និង នូវែលសេឡង់ដែលគេហៅថាក្រុមលោកខាងលិច ហើយចង់ដឹកនាំពិភពលោកតែគ្នាឯងប៉ុន្មាននាក់ហ្នឹង។ លើសពីនេះលោក សយ សុភាព បញ្ជាក់ថា"ពួកនេះប្រឆាំងចិនលុះក្ស័យ ហើយបំផ្លាញ កាត់ផ្តាច់ក្រុមសម្ព័ន្ធមិត្តរបស់ចិន"។ ចំណែកអង់គ្លេសក្នុងប្រវត្តិសាស្ត្រកន្លងមកមិនដែលចាត់ទុកខ្មែរក្នុងនាមមិត្តយុទ្ធសាស្ត្រទេតែអង់គ្លេសរាប់អានថៃ វៀតណាមក្នុងន័យភូមិសាស្ត្រនយោបាយផលប្រយោជន៏រួមគ្នា។ អ្នកកាសែតខាងលើបានចាត់ទុក ក្រុម៥អាយកំពុងបង្កើនល្បឿនប្រឆាំង និង ទប់ទល់ចិន។...
ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងប្រារព្ធពីធី បើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renais sance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវប...
រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹង​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១ខាងមុខ

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹង​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១ខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹង​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក ដូមីនិក រ៉ាអាប់ (Dominic Raab)រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹង​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ​រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ ​និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។​​ ​លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។ ​ទស្សន...
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួនរបស់ក្រុមប្រឆាំងពីការថយចុះ និងបាត់បង់ផលត្រី

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួនរបស់ក្រុមប្រឆាំងពីការថយចុះ និងបាត់បង់ផលត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១–ឆ្លើយតបទៅនិងការរិះគន់ និងការចោទប្រកាន់គ្មានមូលដ្ឋានមួយចំនួនរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋាននានាថា ការថយចុះ និងបាត់បង់ផលត្រី ដោយសារការអសមត្ថភាព របស់ក្រសួងកសិកម្ម រដ្ឋបាលជល ផល មន្ត្រីប្រព្រឹត្តអំពើពុករលួយ ឧបករណ៍នេសាទខុសច្បាប់ កាប់បំផ្លាញព្រៃលិចទឹកកាន់កាប់ធ្វើកម្មសិទ្ធិខុសច្បាប់ និងគ្មានវិធានការលែងពូជត្រី គឺបុគ្គលទាំងនោះមិនបានអាននូវអ្វីដែលជារបត់នយោបាយ ក្នុងការធ្វើកំណែទម្រង់ របស់រាជរដ្ឋាភិបាលលើអនុវិស័យនេះ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា លោកគិតថា គេអាចមានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការសម្តែងមតិ រួមទាំងការស្វែងរកមន្រ្តីពុករលួយដើម្បីបញ្ជូនទៅតុលាការ។ អ្វីដែលសំខាន់នោះ បុគ្គលនេះត្រូវចេះអាននូវអ្វីដែលជារបត់នយោបាយ ក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិប...
វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ...
ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុដាក់គោលបំណងបង្កើតអាជីវកម្មរួមជាលក្ខណ:សហគមន៍ ក្នុងខេត្តព្រះសីហនុជូយបង្កើតការងារដល់ប្រជាកសិករ

ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុដាក់គោលបំណងបង្កើតអាជីវកម្មរួមជាលក្ខណ:សហគមន៍ ក្នុងខេត្តព្រះសីហនុជូយបង្កើតការងារដល់ប្រជាកសិករ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា វណ្ណ  សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំតាមរយ:ប្រព័ន្ឋ Zoom meeting រវាងលោកសាន់ ឌីប (Sandeep) ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រចាំប្រទេស កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Curewel និងលោក Jamal ប្រធានបច្ចេកទេសវារីវប្បកម្ម (កសិកម្ម) នៅទីក្រុងតូរ៉ាន់តូ ប្រទេសកាណាដា។ លោកឧកញ៉ាមានប្រសាសន៍ថា ថ្ងៃនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំ ស្តីពីបច្ចេកទេសចិញ្ចឹមត្រីបែបសម័យទំនើប ក្នុងតំលៃដើមទាប ទីកន្លែងលើគោក ងាយៗប្រើមនុស្សតិច ស៊ីចំណីតិច នៅស្នាក់ការសភាពាណិជ្ជកម្មខេត្ត។ លោកឧកញ៉ាលើកឡើងថា"ក្នុងគោលបំណងបង្កើតអាជីវកម្មរួម ជាលក្ខណ:សហគមន៍ ក្នុងខេត្តព្រះសីហនុ ជូយបង្កើតការងារដល់ប្រជាកសិករ ប្រកបដោយនិរន្តរភាព"។ លើសពីនេះ បានផ្តោតលើការងារ កាត់បន្ថយចំណាកស្រុក ការនាំចូលត្រូវបានថយចុះ និងរក្សាបាននូវសុវត្ថិភាពចំណីអាហារដល់ប្រជ...