
សេដ្ឋកិច្ចឌីជីថលជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ សេដ្ឋកិច្ចឌីជីថលនឹងក្លាយជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ចនៅកម្ពុជា ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា សហការរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និង CDRI នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកបញ្ជាក់ថា បច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងយុគសម័យនៃបដិវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឬហៅថាបដិវត្តន៍ឧស្សាហកម្មទី៤ លើការអភិវឌ្ឍន៍ និងការរស់នៅរបស់មនុស្សជាតិក្នុងគ្រប់ទិដ្ឋភាព។
បដិវត្តន៍ឧស្សាហកម្មទី៤ នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ក្នុងក...