ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីកំពុងផលិតវ៉ាក់សាំងការពារវីរុសខូវីដ-១៩ដោយដាក់បញ្ចូលផ្លែចេក

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីកំពុងផលិតវ៉ាក់សាំងការពារវីរុសខូវីដ-១៩ដោយដាក់បញ្ចូលផ្លែចេក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យ និងក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យក្នុងទីក្រុង ឃ្វីនលែន (Queenland) ប្រទេសអូស្ត្រាលីបានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះ កំពុងផលិតវ៉ាក់សាំងសម្រាប់ការពារការឆ្លងវីរុសខូវីដ-១៩ ដោយដៃគូបានស្នើសុំអោយដាក់បញ្ចូលផ្លែចេកទៅក្នុងវ៉ាក់សាំងនោះនេះផងដែរ ។ មូលហេតុដែលនាំអោយក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីដាក់ផ្លែចេកចូលទៅក្នុងវ៉ាក់សាំង គឺដោយសារផ្លែកចេកមានជាតិទឹក និង ហ្វាយប័រ (Fiber) ដែលអាចការពារពីការជ្រៀតចូលនៃវីរុសផ្លូវដង្ហើមមួយនេះបានប្រសិនបើដាក់ក្នុងវ៉ាក់សាំង ។ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានអោយដឹងថា ការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃក៏អាចជួយទប់ទល់នឹងការឆ្លងវីរុសខូវីដ-១៩បានខ្លះដែរ ដែលផ្លែចេកមានវីតាមីនសេ (Vitamin C.) ដែលអាចជួយគាំទ្រដល់សុខភាពបេះដូងបានល្អ។ វ៉ាក់សាំងការពារវីរុសខួវីដ-១៩នេះ មិនទាន់សម្រេចយកជាផ្លូវការនោះទេ ដោយស្ថិតនៅក្នុងការពិសោធនៅឡើ...
រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការ៤ចំណុចដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការ៤ចំណុចដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ។ យោងតាមសាចរណែនាំនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបញ្ជាក់ថា សព្វថ្ងៃនេះជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកលពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។ ដើម្បីទប់ស្កាត់ការរីករាលដាលនេះរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការដូចខាងក្រោម៖ ១-ណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។ ២-គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការបុគ្គលិកគ្រប់លំដាប់ថ្នាក់ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើ...
អ្នកជំនួញដីធ្លីល្បីឈ្មោះមួយរូប លោក ហេរ៉ូ សុជាតិ ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

អ្នកជំនួញដីធ្លីល្បីឈ្មោះមួយរូប លោក ហេរ៉ូ សុជាតិ ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនួញដីធ្លីដ៏ល្បីឈ្មោះមួយរូប លោក ហេរ៉ូ សុជាតិ  ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍កាលពីថ្ងៃទី១៥ ខែមិនាឆ្នាំ២០ ២០នេះ ដែលរៀបចំឡើងក្នុងពិធីសម្ភោធសមិទ្ធិផលក្នុងវត្តនាគរង្សី (រោងដំរី) ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រែវែង។ លោកហេរ៉ូ សុជាតិ ជាអ្នកជំនួញដីធ្លីកំពុងលេចធ្លោនិងមានឈ្មោះបោះសម្លេងក្នុងសង្គមបានថ្លែងថា"យើងខ្ញុំបានរៀបចំ ពិធីសម្ភោធឆ្លងសាបបេតុង និង ស្រោចស្រពព្រះសុគន្ធវារី ព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្ត នាគរង្សី និងក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ផងដែរ"។ លោកបានថ្លែងទៀតថា ខ្ញុំព្រះករុណា ហេរ៉ូ សុជាតិ និងក្រុមគ្រួសារ ព្រមទាំងសមាជិកសមាជិការនៃក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY សូមគោរពថ្វាយព្រះ ពរព្រះអង្គអោយមានសុខភាពល្អ ដើម្បីគង់ជាម្លប់បន្តការដឹកនាំ និងអភិវឌ្ឍន៍ទាំងពុទ្ធចក្រ និងអាណាចក្រអោយកាន់តែរីកចំរើនបន្តទៀត។ លោក ហេរ៉ូ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អណ្តូទឹកស្អាតចំនួន១៧អណ្តូងថែមទៀតគិតជាទឹកប្រាក់​ចំនួន៣២.៣០០ដុល្លារអាមេរិក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អណ្តូទឹកស្អាតចំនួន១៧អណ្តូងថែមទៀតគិតជាទឹកប្រាក់​ចំនួន៣២.៣០០ដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូទឹកស្អាតចំនួន ១៧អណ្តូងថែមទៀត​ គិតជាទឹកប្រាក់​ចំនួន ៣២.៣០០ដុល្លារអាមេរិកជាជំហានទី ២ សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ ដែលប្រឈមនឹង​ខ្វះទឹកប្រេីប្រាស់​ រស់នៅស្រុករវៀង​ ខេត្តព្រះវិហារ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជាកាលថ្ងៃ ១៣​ ខែមីនា​ ឆ្នាំ២០២០ នេះ បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន១៧ អណ្តូង បន្ថែមទៀត គិតជាទឹកប្រាក់ចំនួន ៣២. ៣០០ដុល្លារអាមេរិក (បីម៉ឺនពីរពាន់បីរយដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ (ស្មេីនឹងមនុស្ស​ ១.០៥៨ នាក់)​ រស់នៅតំបន់រាំងស្ងួតខ្លាំង​ ក្នុងឃុំរុងរឿង​ ឃុំរមនីយ​ ឃុំរមទម​ និងឃុំរំដោះ​ នៃស្រុករវៀង​ ខេត្តព្រះវិហារ។ នេះជាការសម្រេចផ្តល់អណ្តូងទឹកស្អាត​ ក្នុងជំហានទី២​ ឆ្នាំ២០២០​ សម្រាប់​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះ​វិហារ​ ដែលជំហានទី១​ ខេត្តព្រះវិហារ​ ទទួលបាន អណ្តូងចំនួន...
 ថ្ងៃបើកផ្លូវការពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋមកទស្សនាកម្សាន្ត១០ម៉ឺននាក់

 ថ្ងៃបើកផ្លូវការពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋមកទស្សនាកម្សាន្ត១០ម៉ឺននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖  ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះថា នៅល្ងាចទី១៤ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃទី០២ និងជាថ្ងៃបើកផ្លូវការនៃពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង មានអ្នកចូលទស្សនាកម្សាន្តប្រមាណ១០ម៉ឺននាក់។ លោកថោង ខុន បានគត់សម្គាល់ឃើញថា ការសម្តែងសិល្បៈទាំងបុរាណ និងសម័យទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ដោយក្នុងនោះ ល្ខោនបាសាក់ រឿង « ភ្នំសំពៅ» មានប្រជាពលរដ្ឋមើលច្រើន ខណៈកម្មវិធីឆាកធំចប់ម៉ោង១០យប់ តែកម្មវិធីការប្រគំតន្ត្រីនៅបន្ត។ សូមជម្រាបថា បុណ្យទន្លេខេត្តបាត់ដំបង ត្រូវបានរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមីនា ឆ្នាំ២០២០។ ពិធីបើកជាផ្លូវការបុណ្យទន្លេផ្លូវការរៀបចំឡើង នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលយ៉ាងច្រើនកុះករ៕...
មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់១៥០២២១នាក់

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់១៥០២២១នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើននៃមនុស្សដែលបានឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែលនៅជុំវិញពិភពលោក ទោះបីជាការឆ្លងរាលដាលនៅប្រទេសចិនបានធ្លាក់ចុះក៏ដោយ ដែលគិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែមីនានេះ កំណើនមនុស្សឆ្លងសរុបបាន កើនឡើងដល់១៥០២២១នាក់ហើយ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងខ្ពស់ផងដែរ ដែលបានកើនឡើងដល់ចំ នួន៥៧៨១នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យនេះ ខណៈដែលអ្នកជំងឺប្រមាណ៧២៥២៨នាក់ បានជាសះស្បើយនៅជុំវិញពិភពលោក ។ ប្រទេសចិន មានមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សជាសះស្បើយច្រើនជាងគេដោយវីរុសខូវីដ-១៩ ដែលមានមនុស្សឆ្លងចំនួន៨០៨២២៤នាក់ មនុស្សចំនួន ៣១៨៩នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៧០០០០នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុសមួយនេះ ៕...
មិត្តភាពដែកថែបកម្ពុជា-ចិន៖ “ស្គាល់មិត្តពិត ក្នុងគ្រាអាសន្ន”

មិត្តភាពដែកថែបកម្ពុជា-ចិន៖ “ស្គាល់មិត្តពិត ក្នុងគ្រាអាសន្ន”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បទវិចារណកថា មិត្តភាពដែកថែបកម្ពុជា-ចិន៖ "ស្គាល់មិត្តពិត ក្នុងគ្រាអាសន្ន"  
សម្តេចតេជោថ្លែងថា ជំងឺកូវីដ១៩បានបង្កអោយមានផលប៉ះពាល់ដល់វិស័័័យសេដ្ឋកិច្ចជាសកលនិងវិស័យទ្រទ្រង់សំខាន់ៗទៀត

សម្តេចតេជោថ្លែងថា ជំងឺកូវីដ១៩បានបង្កអោយមានផលប៉ះពាល់ដល់វិស័័័យសេដ្ឋកិច្ចជាសកលនិងវិស័យទ្រទ្រង់សំខាន់ៗទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់កាលពីថ្ងៃ ទី ១៤ ខែមីនា ឆ្នាំ ២០២០ នៅខេត្តបាត់ដំបងនាពិធី បើក “ពិធីបុណ្យទន្លេលើកទី ៦"ដោយសម្តេចអះ អាង ថា ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កអោយមាន ផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកលនិងវិស័យទ្រទ្រង់សំខាន់ៗដូចជាវិស័យសេវាកម្មដែលក្នុងវិស័យទេសចរណ៍ផង ដែរ។ សម្តេចថ្លែងទៀតថា រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពអន្តរជាតិនានាជាពិសេសអង្គ ការសុខភាពពិភពលោក ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការការពារនិងត្រៀមលក្ខណៈសម្បត្តិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ សម្តេចតេជោបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារអោយបានល្អប្រសើរ ជាជាងការភ័យខ្លាចជ្រុលហួសហេ តុដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខមាលភាពសង្គម និងភាពសុខ ដុមរមនានៃជាតិសាសន៍នៅក្នុងព្រះ រាជាណាចក្រកម្...
សម្តេចតេជោថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះកម្ពុជាក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត

សម្តេចតេជោថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះកម្ពុជាក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងកាលថ្ងៃសៅរ៍ទី១៤ខែមីនានេះថាបច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាកំពុងមានការរីក ចម្រើនគួរឲ្យ កត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេស ចរណ៍ប្រកបដោយភាពទាក់ទាញបំផុតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ សម្តេចបន្តទៀតថា ជាក់ស្ដែងក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេស ចរអន្តរជាតិមកកម្ពុជាមានប្រមាណជា ៦,៦លាននាក់ កើនឡើង៣ដងធៀបនឹង១០ឆ្នាំមុនដែលមានចំ នួនប្រ មាណ២,១៦លាននាក់ប៉ុណ្ណោះ។ សម្តេចតេជោថ្លែងបញ្ជាក់ថា វិស័យទេសចរណ៍គឺជាមាសបៃតង និងជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ ចំណូល ពីទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ មានចំនួន៤,៩១៩ លានដុល្លារ ឬស្មើហ្នឹងជិត១៣%នៃផលិតផលសរុបក្នុងស្រុក។ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កអោយមាន ផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗដូចជាវិស័យសេវាកម្មដែលក្នុងវិស័យទេសចរណ៍ផងដែរ។ នៅដើមឆ្នាំ២០២០នេះ...
វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ

វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រោមកិច្ចអន្តរាគមន៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង ១១ និង២៥នាទី យប់ នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian។ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ យើងរំពឹងថាមានកប៉ាល់ចំនួន១២គ្រឿងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាមួយនិងវត្ថុធាតុដើមបន្ថែមទៀត។...