ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តុលាការឃុំខ្លួនជនជាតិចិន ៤នាក់ ពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម

តុលាការឃុំខ្លួនជនជាតិចិន ៤នាក់ ពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សាយ សារុន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិចិន៤នាក់កាលពីនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ។  បន្ទាប់ពីលោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការ សម្រេចចោទប្រកាន់លើឈ្មោះ YUN LiANFU ភេទប្រុស អាយ ៥១ឆ្នាំ, ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ ៤៨ឆ្នាំ, ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្តឿងញៀន។ សូមបញ្ជាក់ថា ជនជាតិចនទាង ៤នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងផ្សេងៗគ្នា ក្នុងទឹកដីរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ YUN LIANFU ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងបន្ទប់ខុនដូជាន់ទី២៩ បន្ទប...
អាមេរិកចាប់ផ្តើមដកកងទ័ពចេញពីភាគខាងកើតនៃប្រទេសស៊ីរី

អាមេរិកចាប់ផ្តើមដកកងទ័ពចេញពីភាគខាងកើតនៃប្រទេសស៊ីរី

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបានចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីភាគខាងកើតនៃប្រទេសស៊ីរីហើយ នៅថ្ងៃចន្ទ ទី០៧ ខែតុលានេះ ទៅតាមគម្រោងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ។ សហរដ្ឋអាមេរិកបានរក្សាវត្តមានកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់នៅស៊ីរី ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅប្រទេសនេះកាលពីឆ្នាំ២០១១កន្លងទៅ​។ ដោយកងទ័ពអាមេរិកទាំង២០០០នាក់មានគោលដៅប្រយុទ្ធប្រឆាំងក្រុមភេរវនិយម ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងថា  កងទ័ពទួរគីនឹងចូលទៅជំនួសកងទ័ពអាមេរិក ដើម្បីបំពេញកម្លាំងខ្វះចន្លោះ និងរួមសហការណ៍ជាមួយកងទ័ពក្រុមកុលសម្ព័ន្ធ ខឺត (Kurd) នៅស៊ីរី ដែលអាមេរិកបានបំពាក់អាវុធរួចជាស្រេចហើយ ៕...
គំរោងយក្សចិន​​វិនិយោគ១ពាន់លានដុល្លារសង់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ​​​នៅចំកណ្តាលរាជធានីភំ្នពេញ

គំរោងយក្សចិន​​វិនិយោគ១ពាន់លានដុល្លារសង់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ​​​នៅចំកណ្តាលរាជធានីភំ្នពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​លោក ហេរ៉ូ សុជាតិ  ប្រធានក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុន TOP4 REALTY បានមានប្រសាសន៍ថា​គំរោងយក្សរបស់ចិន​​​​​វិនិយោគ​​ក្នុងទឹកប្រាក់ប្រមាណ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក​ សំរាប់​សាង​​​សង់មជ្ឈមមណ្ឌលពាណិជ្ជកម្មអន្តរជាតិឈ្មោះ​​​ ថ្រាយ អ៊ឹម(TCC) ដែល​​មានទីតាំងស្ថិត​​នៅចំកណ្តាលក្រុងភំ្នពេញ។ លោកមានប្រសាសន៍ទៀតថា«តាមរយៈគម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ និងស្របតាម​​​គោលនយោ​​​បាយ​របស់​រាជរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាល​​កម្ពុជា ដែល​​គម្រោង​ដ៏ធំមួយ ឈ្មោះ​​ ​​​ថ្រាយ អ៊ឹម(TCC)មានទុកវិនិយោគ១ពាន់​លាន​ដុល្លារអាមេរិក​​ កំពុងតែ​​អភិវឌ្ឍន៍លើផ្ទៃដី​​​ ១០ ហិកតាស្ថិតចំកណ្តាលក្រុងភ្នំពេញក្នុងសង្កាត់​បឹងសាឡាង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»​។​​ ​​គម្រោង​ខាងលើ​នេះ មានការឧបត្ថម្ភ ពីរារដ្ឋាភិបាលចិនក្នុងម្នាក់២ ម៉ឺនដុល្លារអាមេរិកដែលបានទិញតូប​​នេះ​ ហើយ​​​​​​​មានសង់​​​ផ្សារទំនើប ​ផ្សារបោះដុំ ​​មជ្ឍមណ្...
រុស្ស៊ីចំណាយប្រាក់ពី៤០ទៅ១៥៦លានដុល្លារសម្រាប់ផលិតមីស៊ីលបំពាក់លើយន្តហោះចម្បាំង

រុស្ស៊ីចំណាយប្រាក់ពី៤០ទៅ១៥៦លានដុល្លារសម្រាប់ផលិតមីស៊ីលបំពាក់លើយន្តហោះចម្បាំង

ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី បានចុះផ្សាយថា មេដឹកនាំរបស់ប្រទេសនេះ បានចំណាយទឹកប្រាក់ពី៤០លានទៅ១៥៦លានដុល្លារអាមេរិកក្នុងការផលិតមីស៊ីលសម្រាប់បំពាក់លើយន្តហោះចម្បាំង Su-57 មួយគ្រឿង នៅពេលខាងមុខ ។ លោក Alexey Krivoruchko អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងថា ក្រុមជំនាញរបស់ប្រទេសនេះ កំពុងផលិតមីស៊ីលប្រភេទថ្មីសម្រាប់បំពាក់លើយន្តហោះចម្បាំងប្រភេទ Su-57 ក្នុងគោលដៅបាញ់ពន្លិចនាវាចម្បាំងរបស់អាមេរិកនៅពេលខាងមុខ ។ លោក Alexey Krivoruchko បានបន្ថែមថា យន្តហោះចម្បាំងប្រភេទ Su-57 របស់រុស្ស៊ី មានសមត្ថភាពប្រហាក់ប្រហែលនឹងយន្តហោះចម្បាំងប្រភេទ F-22 និងF-35របស់អាមេរិក ប៉ុន្តែមីស៊ីលប្រភេទថ្មី ដែលនឹងត្រូវបានបំពាក់លើយន្តហោះចម្បាំង Su-57 នឹងធ្វើអោយយន្តហោះប្រភេទនេះមានសមត្ថភាពកាន់តែខ្លាំង ៕...
សម្តេច​តេ​ជោ៖នឹង​ទៅបំពេញ​ទស្សនកិច្ច ៣​ប្រទេស នៅប៉ែក​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣​​ ខែតុលា​នេះ

សម្តេច​តេ​ជោ៖នឹង​ទៅបំពេញ​ទស្សនកិច្ច ៣​ប្រទេស នៅប៉ែក​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣​​ ខែតុលា​នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ឆេ​ក ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី នៅ​សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃអាទិត្យ ទី​១៣​តុលា ឆ្នាំ​២០១៩​នេះ។​ ​សម្តេច​តេ​ជោ​ បានបញ្ជាក់បែបនេះក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម ប្រឡង​ជាប់​បាក់​ឌុប ដែល​ទទួលបាន​និទ្ទេស A ចំនួន ៤៤៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា​នេះ តា ត្រូវ​ចេញទៅ​អឺរ៉ុប​។ ថ្ងៃទី​១៣-១៤ តុលា នៅ​ឆេ​ក​។ ថ្ងៃទី​១៥ នៅ​ហុង​គ្រី និង​នៅ​ថ្ងៃទី​១៦-១៧ ខែតុលា នៅ​ប៊ុលហ្គារី​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា នៅ​ថ្ងៃទី​២៥​តុលា សម្តេច​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ថវិកាជាតិ​។ បន្ទាប់ពី​កិច្ចប្រជុំ​នេះហើយ សម្តេច​តេ​ជោ នឹង​ច...
ក្លឹបពាណិជ្ជករកម្ពុជានៅតែមានសុទ្ធិដិ្ឋនិយមលើការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅកម្ពុជា

ក្លឹបពាណិជ្ជករកម្ពុជានៅតែមានសុទ្ធិដិ្ឋនិយមលើការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍ប្រាប់«សារព័ត៌មានដេលីខ្មែរ»ថា ក្នុងនាមក្លឹបពាណិជ្ជករកម្ពុជា​សូមអំពាវនាវ ដល់ភ្នាក់ងារអចលនទ្រព្យ ម្ចាស់ក្រុមហ៊ុននិងអ្នកបម្រើសេវាកម្មផ្នែកអចលនទ្រព្យទាំងអស់ដើម្បី រួមគ្នាអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ការលើកឡើងរបស់អ្នកវិនិយោគវ័យក្មេងខាងលើនេះ ដោយមើលឃើញពីការហូរចូលពីក្រុមហ៊ុនធំៗមកពីក្រៅប្រទេស និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ។ ដូចនេះយើងត្រូវមានជំនាញពិតប្រាកដនឹងបង្កើនសមត្ថភាពបន្ថែមទៀត។ លោកមានប្រសាសន៍ទៀតថា«តាមពិតគោលបំណងធំរបស់ក្លឹបពាណិជ្ជករកម្ពុជាយើងខ្ញុំគឺ  ពួកខ្ញុំធចង់រូមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល ខណៈប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយធ្វើយ៉ាងណាឲ្យអ្នករកស៊ីទទួលទានផ្នែកអចលនទ្រព្យស្រុកយើង យល់ដឹងពីច្បាប់និងជំនាញវិជ្ជាជីវៈឲ្យបានស៊ីជម្រៅបន្ថែមទៀត»។ លោ...
ធនាគារជាតិនៃកម្ពុជា បង្ហាញប្រភេទក្រដាសប្រាក់១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)គំរូថ្មី

ធនាគារជាតិនៃកម្ពុជា បង្ហាញប្រភេទក្រដាសប្រាក់១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)គំរូថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសពន្យល់ពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់រៀលគំរូថ្មីប្រភេទ ១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)  ដើម្បីឲ្យសាធារណជន បានដឹងកាន់តែច្បាស់ អំពីក្រដាសប្រាក់ប្រភេទថ្មីនេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាស ដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ៕    ...
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ចំនួន៤៤៣នាក់នឹងប្រគល់រង្វាន់ iPadម្នាក់១គ្រឿង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ចំនួន៤៤៣នាក់នឹងប្រគល់រង្វាន់ iPadម្នាក់១គ្រឿង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបាននិន្ទេស Aក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ៤៤៣នាក់ នៅវិមានសន្តិភាព ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទូទាំងប្រទេស។ សម្តេចតេជោ នឹងប្រគល់រង្វាន់ជា iPad ជូនសិស្សានុសិស្ស ទាំង ៤៤៣នាក់ ក្នុងម្នាក់ៗចំនួន ១គ្រឿង ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង។ នេះជាជំនួបលើកទី៦ ដែលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និន្ទេស Aនេះ ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនទទាំងប្រទេសចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ បានប្រឡងជាប់ ដែលនៅក្នុងនោះ មានសិស្សានុសិស្សទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន ២,៤៣០នាក...
សម្តេចតេជោហ៊ុន សែន​និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងចាកចេញពីប្រទេសវៀតណាម វិលត្រឡប់មកប្រទេសកម្ពុជាវិញនៅល្លាចនេះ

សម្តេចតេជោហ៊ុន សែន​និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងចាកចេញពីប្រទេសវៀតណាម វិលត្រឡប់មកប្រទេសកម្ពុជាវិញនៅល្លាចនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ យោតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម វិល ត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ និងជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី និងមន្រ្តីសំខាន់ៗព្រមទាំងអ្នកវិនិយោគគិនវៀតណាមអស់រយៈពេល២ថ្ងៃកន្លងមកនេះ។ ប្រទេសយើងទាំងពីរបានសម្រេចនូវការងារសំខាន់ៗជាច្រើន រួមទាំងរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តនឹងគៀងគរអ្នកវិនិយោគពីវៀតណាមមកវិនិយោគ នៅកម្ពុជាអោយបានច្រើន ថែមទៀត ជាពិសេសប្រទេសយើងទាំងពីរសម្រេចបានដំណោះស្រាយបញ្ហាព្រំដែនរួម ដែលមកទល់ពេលនេះយើងបានឯកភាពដោះស្រាយបាន ៨៤% ហើយ យើងនឹងខិតខំបន្តទៀតដើម្បីដោះស្រាយបញ្ចប់។ នេះជាការខិតខំរបស់ រាជរដ្ឋាភិបាល ក្នុងការប្រែ ក្លាយ ខ្សែព្រំដែននៃប្រទេសជិតខាងយើង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ...
៩ខែ​ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករទៅ​អឺរ៉ុប​ធ្លាក់ចុះតែ​នាំចេញទៅទីផ្សារចិនបានកើនឡើង

៩ខែ​ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករទៅ​អឺរ៉ុប​ធ្លាក់ចុះតែ​នាំចេញទៅទីផ្សារចិនបានកើនឡើង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ ​ ភ្នំពេញ៖យោងតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​​បំពេ​ញ​បែបបទ​នាំចេញ​អង្ករ​ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែឆ្នាំ២០១៩នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបធ្លាក់ចុះប្រមាណ ជាជិត៣០ភាគរយ ។ ប៉ុន្តែការនាំចេញទៅទីផ្សារប្រទេសចិន បានកើនឡើងជាង៤៤ភាគរយ និងកើន​ជាង​២៧​ភាគរយ នៅក្នុងទីផ្សារប្រទេសអាស៊ាន រួមទាំងទីផ្សារប្រទេសមួយចំនួនទៀត ជាង​១៦​ភាគរយ ផងដែរ៕  ...