លោកគ្រូ អោម សេងបូរ៉ា បង្វឹកម្ចាស់អាជីវកម្មចំណានៗជាង50នាក់ដល់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ប៉ោយប៉ែត៖ សហគ្រិននឹងម្ចាស់អាជីវកម្មចំណានប្រមាណជាង50 នាក់ បានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការស្រូបយកចំនេះដឹងនឹងចំនេះធ្វើពីលោកគ្រូ អោម សេងបូរ៉ា ដោយបានបង្វឹកនូវជំនាញភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល ក្នុងរយៈពេល០២ថ្ងៃ ដល់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២០នៅសាលាអន្តរជាតិអេឡាហ្គឺន។
លោក អោម សេងបូរ៉ា ដែលគេស្គាល់ថា ជាម្ចាស់ពានស្ថាបនិកឆ្នើមនិងជាគ្រូបង្វឹកផ្ទាល់ក្នុងកម្មវិធី បានមានប្រសាសន៏ថា “ថ្នាក់ដឹកនាំដែលមានភាពជោគជ័យ និងត្រូវបានគេឱ្យតម្លៃខ្ពស់ជាបុគ្គលម្នាក់ ដែលមានសេចក្ដីសុខមានកិត្តិយសនិងមានទ្រព្យសម្បត្តិខ្ពង់ខ្ពស់»។
បន្ថែមពីនេះ លោកថា« ឥទ្ធិពលខ្លាំងក្នុងការដឹកនាំគឺ ភាពរឹងមាំផ្នែកអារម្មណ៍និងស្មារតីដែលអាចចាកចេញពីសេចក្ដីស្អប់ ការច្រណែន ភាពអវិជ្ជមាន និងធ្វើឱ្យអ្នកជុំវិញមានសេចក្ដីសុខដូចខ្លួនឯងដែរ»។
គិតមកត្រឹមខែកុម្ភៈឆ្នាំ២០២០នេះ CEO Mast...








