នាយករដ្ឋមន្ត្រីឡាវ បានមកដល់កម្ពុជាហើយក្នុងដំណើរទស្សនកិច្ច ២ថ្ងៃ
ភ្នំពេញ៖លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើយមកដល់ព្រះរាជាណាចក្រកម្ពុជានៅម៉ោងជិត ១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលធ្វើបដិសណ្ឋារកិច្ចផ្លូវការ ដល់លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកាលពីថ្ងៃទី១១ ខែកញ្ញានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅកម្ពុជា។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ បានបើកកិច្ចប្រជុំពិភាក្សាការងារ មុននឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន។
ក្រសួងការបរទេស ...








