ប៉ូលិសឥណ្ឌូនេស៊ី បើកការស៊ើបអង្កេត ករណីបៀតបៀនផ្លូវភេទ លើបវរកញ្ញាចក្រវាឡិ៍
ឥណ្ឌូណេស៊ី ៖ ប៉ូលិសក្រុងហ្សាការតា កំពុងដំណើរការស៊ើបអង្កេត ក្រោយពីបេក្ខជនចុងក្រោយកាលពីថ្ងៃចន្ទបានដាក់ពាក្យបណ្តឹងមកកាន់ប៉ូលិស ស្របពេលមានការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡិ៍ ហៅកាត់ថា (MUID) របស់ប្រទេសឥណ្ឌូណេស៊ី ។
លោក Yuliansyah ប្រធាននាយកដ្ឋានរង នៃយុវជន កុមារ និងស្ត្រី នៃប៉ូលិសប្រចាំតំបន់ បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ប៉ូលិសកំពុងពិនិត្យមើលករណីនេះ ហើយនឹងកោះហៅជនរងគ្រោះមកបំភ្លឺពីរបាយការណ៍របស់ពួកគេ ។
ករណីនេះកើតចេញពីការបង្ហោះមួយនៅលើបណ្តាញ Instagram Story របស់លោកប្រធាននាយកដ្ឋាន MUID Bali Sally Giovany ហើយបានរាយការណ៍ដោយ Detik កាលពីថ្ងៃអាទិត្យមុន ។
ការបង្ហោះនៅលើបណ្តាញសង្គមរបស់ Giovany បានតវ៉ាប្រឆាំងនឹងនីតិវិធីពិនិត្យរាងកាយដែលតម្រូវឱ្យបេក្ខនារីអាក្រាតកាយ និងថតរូប ដែលនាងបាននិយាយថា នេះជាការបំពានច្បាប់ ព្រោះរូបថតអាចចែករំលែកបា...








