ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញរៀបចំទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនាឆ្នាំ២០២៣ លេីកទី១១២

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញរៀបចំទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនាឆ្នាំ២០២៣ លេីកទី១១២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី នៅថ្ងៃ៨មីនានេះបានអញ្ជើញ និងរៀបចំ ទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនា ឆ្នាំ២០២៣  លេី កទី១១២។ នាយឧត្តមសេនីយ យន្ត មីន មានប្រសាសន៍ថា ក្នុងឱកាសនេះខ្ញុំបាទសូមគោរពជូនពរនារីទាំងអស់មានទាំងម្តាយខ្ញុំ​ ភរិយាខ្ញុំ កូនៗស្រីខ្ញុំ​ បងប្អូនស្រីខ្ញុំ ព្រមទាំងបងប្អូនជានារីទាំងអស់ផងដែរ សូមមានសុខភាពល្អ​ ចម្រុងចម្រើនរុងរឿងគ្រប់ប្រការប្រាថ្នាអីបានដូចបំណង ជាពិសេស​ទទួលបានការគាំទ្រពីសង្គមជាម្តាយដ៍មហិមា ជាភរិយាដ៍ឧត្តម។ អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រក...
ក្រុមឱកាសនិយមប្រើប្រាស់លិខិតរបស់ក្រសួងដែនដី ប្រកាសលក់ដីជិតមួយម៉ឺនហិកតា តែលោកអភិបាលស្រុកគាស់ក្រឡ ឆ្លើយថា អត់ទាន់ឃើញដីកាចៅហ្វាយខេត្តបាយ់ដំបង

ក្រុមឱកាសនិយមប្រើប្រាស់លិខិតរបស់ក្រសួងដែនដី ប្រកាសលក់ដីជិតមួយម៉ឺនហិកតា តែលោកអភិបាលស្រុកគាស់ក្រឡ ឆ្លើយថា អត់ទាន់ឃើញដីកាចៅហ្វាយខេត្តបាយ់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បាននិយាយថា មន្ត្រីយោធាម្នាក់ថ្នាក់ឧត្តមសេនីយ៍ទោ និងបក្ខពួកខិលខូច កំពុងយកលិខិតរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រើប្រាស់ជាឈ្នាន់ ដើម្បីបោកប្រាស់អ្នកដទៃ តាមរយៈការប្រកាសដី ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។ ដីដែលបុគ្គលទុច្ចរិតប្រកាសលក់យ៉ាងព្រហើននេះ គឺស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីឃុំឆ្នាល់មាន់ និងឃុំដូននបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរក្នុងខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់បន្ទាប់ ដើម្បីចៀសវាងបង្កឲ្យមនុស្សរដ្ឋរងគ្រោះ ដោយសារការចាញ់បោកបុគ្គលខិលខូចទាំងនេះ តាមរយៈការលក់-ទិញដីព្រៃរបស់់រដ្ឋ ដីរបស់អ្នកដទៃ ឬដីកំពុងមានជម្លោះជាដើម ដែលនាំឲ្យកើតបញ្ហាស្មុកស្មាញកាន់តែច្រើន នៅក្នុងតំបន់នេះ។ អ្នកភូមិជាច្រើន នៅក្នុងឃុំដូនបា បានឲ្យដឹងថា បុរ...
លោក​​ គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីសមាជិក សមាជិកា នៅ​​ស្រុកលើកដែកខេត្តកណ្តាល

លោក​​ គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីសមាជិក សមាជិកា នៅ​​ស្រុកលើកដែកខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោក​​ គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល កាលពី​​ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះ​សំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីសមាជិក សមាជិកា យុវជនគណបក្សប្រជា​ជនកម្ពុជា ស្រុកលើកដែកខេត្តកណ្តាល។ លោក​​ប្រធាន បានមានប្រសាសន៍ថា​​«សន្តិភាព មានតម្លៃដ៏លើសលប់បំផុតនៅពេល ដែលមានសង្គ្រាមកើតឡើង, គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់​អុកស៊ីសែន ដែលជាតម្រូវការចាំបាច់ សម្រាប់ការរស់រានមានជីវិតប៉ុន្តែជាធម្មតា គេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះឡើយ”។ ក្នុងន័យនេះ គង់ សោភ័ណ្ឌ បានគូសរំលឹកដល់យុវជនគណបក្សជាច្រើនលើកច្រើនសារថា ក្នុងនាមជាយុវជនបន្ដវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភារកិច្ចចម្បងគឺ ៖ ១)ពង្រឹង និងថែរក្សាសមិទ្ធផលវិជ្ជមាន មុនៗរបស់គណបក្ស។ ២)បង្កើតបន្ថែមនូវសមិទ្ធផលវិជ្ជមានសម្រាប់ប្រជាជន និងប្រទេសជាតិ ។ ៣)កសាងមូលដ្ឋានរឹងមាំទុកឱ្យយ...
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សា លាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណា ចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភ...
លោក ហាក់ សុខមករា ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

លោក ហាក់ សុខមករា ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុ បឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះ សាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រក...
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ  និង លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ។ ទោះយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់​ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុ​បឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ឯកឧត្តម បានថ្លែងសារថា ​សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោ​យតម្លា...
លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចេញញត្តិគាំទ្រពេញទំហឹងចំពោះសាលក្រមតុលាការក្រុងភ្នំពេញ ផ្តន្ទាទោស កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ

លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចេញញត្តិគាំទ្រពេញទំហឹងចំពោះសាលក្រមតុលាការក្រុងភ្នំពេញ ផ្តន្ទាទោស កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម នៅថ្ងៃនេះ បានចេញញត្តិគាំទ្រពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសឈ្មោះ កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទសន្ទិដ្ឋភាពជាមួយបរទេសក្នុងការរៀបចំ ផែនការសម្ងាត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ញត្តិគាំទ្រនេះ ត្រូវបានធ្វើឡើងបន្ទាប់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ឲ្យបង្គាប់ឲ្យដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ សាលក្រមនេះ ក៏បានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា...
ក្រុម​ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់​ច្រកបុសមន ខេត្តស្វាយរៀង​

ក្រុម​ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់​ច្រកបុសមន ខេត្តស្វាយរៀង​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ បើតាមមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានអះអាងប្រាប់សារព័ត៌មានដេលីខ្មែរ ដោយ​សុំលក្ខណ្ណមិន​បញ្ចេញឈ្មោះថា​​ បច្ចុប្បន្នឈ្មួញទាំងធំទាំងតូច នៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ហើយជាប្រភពចំណូលរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ថែមទៀត​ផង។​​ ក្រុមឈ្មួញនិងមន្រ្តីខាងលើ​និយាយថា លោក គង់ ណារិន្ទ ហ៊ានប្រើអំណាច និងតួនាទីប្រមូលលុយច្រើនឆ្នាំកន្លងទៅនេះគឺដោយសារអាងមានខ្នងបង្អែករឹងមាំ ហើយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។ ជាក់ស្ដែងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីរឿងអាស្រូវ លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ក៏ដោយ។ មន្ត្រីនៅច្រកបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះសុទ្ធតែមានទំនាក់ទំន...
លោក​​ ផាន អូន និង លោកស្រី គង់ ដារ៉ែន ចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត»

លោក​​ ផាន អូន និង លោកស្រី គង់ ដារ៉ែន ចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិកនិងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. រួមជាមួយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន GIZ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ បានចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត» ដែលសហការរៀបចំដោយ អគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ ដោយមានការចូលរួមពីសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ៣០០ នាក់។ ក្នុងឱកាសនោះ លោក​​ប្រតិភូ បានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងដើរតួជាវេទិកាមួយក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិក គ...
លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក​​ វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បាន​​ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្ឦងនេះមានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។ លោក​​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោក​​បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថ...