សម្តេចក្រឡាហោម ស ខេង បានអញ្ជើញក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
លោក ចេម ប្រា អភិបាលនៃគណៈអភិបាកលស្រុកពារាំង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា វត្តមេលប់ បង្កើតឡើងនៅឆ្នាំ១៧៣៥ នៅលើទីតាំងដីទួលព្រះធំ ក្បែរភូមិ ដោយព្រះចៅធិការព្រះនាម មុំ ញ៉ែម បានសាងសង់កុដ្ឋ និងរោងឧបោសថកម្ម រហូតដល់ឆ្នាំ១៧៩០ បានប្ដូរមកទួលព្រៃក្ដី ដោយព្រះចៅអធិការព្រះនាម ម៉ា ឃុន និងព្រះតេជគុណព្រះនាម ប្រាក់ ព្រីង រហូតដល់ឆ្នាំ១៨៨១ ក៏បន្តប្ដូរមកនៅក្បែរភូមិវិញ ដោយឆ្លងកាត់ព្រះចៅអធិការជាបន្តបន្ទាប់។
លោកបន្តថា នៅក្នុងសម័យសង្គ្រាមដើមទសវត្ស ១៩៧០ មានការទំលាក់គ្រាប់បែកបណ្ដាលឱ្យខូចខាតវត្ត និងសុគតព្រះសង្ឃមួយអង្គ ហើយចូលដល់សម័យខ្មែក្រហម សមិទ្ធផលវត្តមេលប់ត្រូវបានកម...








