អធិការនគរបាលស្រុកគាស់ក្រឡថា អំពើហិង្សា និងគំរាមសម្លាប់ គឺជារឿងតូចតាច ទោះមានបណ្តឹងរបស់ជនរងគ្រោះក៏ដោយ
បាត់ដំបង៖ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ កាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងអំពើហិង្សាឡើយ តែលោកចង់ឲ្យជនរងគ្រោះដាក់បណ្តឹងទៅតុលាការខេត្តបាត់ដំបងវិញ។
បុរសជាជនរងគ្រោះបួននាក់ក្នុងស្រុកគាស់ក្រឡ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណឹងអំពីចំណាត់ការរបស់មន្ត្រីនគរបាលឡើយ។
ពួកគាត់បាននិយាយថា អស់រយៈពេលជាង១០ថ្ងៃកន្លងមកហើយ នគរបាលគ្មានរកដោះស្រាយទាល់តែសោះ ខណៈលោកអធិការនគរបាលស្រុកគាស់ក្រឡ ចាត់ទុកថា អំពើហិង្សា និងគំរាមសម្លាប់នេះ គឺជារឿងតូចតាច។
ក្នុងបណ្តឹងព្រហ្មទណ្ឌនេះ លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបញ្ជាក់ថា «តាមពិតរឿងនឹងវាតិចតួចណាស់ រឿងដែលមិនអាចដាក់តុលាការបាន ហើយខ្ញុំមិនទាន់បានទទួលផងថា ជារឿងអី! រឿងអី! ព្រោ...








