អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយ GIZ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ
(ខេត្តកែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកន្លែងបន្លំ «ក. ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាព ម្ហូប អាហារ និង បទប្បញ្ញត្តិ ពាក់ព័ន្ធ» នៅសណ្ឋាគាររ៉ក់រ៉ូយាល់ខេត្តកែប។
កម្មវិធីនេះ ក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនា យក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ហ៊ួរ មិថុនា អភិបាលរង ខេត្តកែប និង លោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន នៃទីភ្នាក់ងារ GIZ។ សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះរួមមានម្ចាស់ អាជីវករ សមាជិកសភាពាណិជ្ជកម្មខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភា ពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ...








