ឯកឧត្ដម ផាន អូន និងលោកជំទាវ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហានេះ
ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មនិងលោកជំទាវ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ សូម គោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
សូមសម្តែងនូវអំណរសាទរនិងសូមលំឱន កាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហា ប្រសើរ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ។
ឯកឧត្តម បានផ្ញើសារគោរពជូនសម្តេចថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេ ទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេស...







