ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក ឃួង ស្រេង៖ ផ្អាកការចរាចរសកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២ សប្តាហ៏

លោក ឃួង ស្រេង៖ ផ្អាកការចរាចរសកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២ សប្តាហ៏

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១នេះ បានចេញសេចក្តីសម្រេចឲ្យផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២ សប្តាហ៍ ។ សេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថេរវេលាងនុវត្តរយៈ ពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ៕  ...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី ) នាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថមដល់ អង្គការពន្លឺអនាគត

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី ) នាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថមដល់ អង្គការពន្លឺអនាគត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី )តំណាងដ៏ខ្ពង់ខ្ពស់លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងតំណាងសមាគមខ្មែរហាមិលតុន-ភ្នំពេញ បានចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា ក្នុង“កម្មវិធីសប្បុរសធម៌របស់លោកកៅ ថាច ។ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អង្គការពន្លឺអនាគត បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ ផ្តល់ចំណីអាហារ ស្នាក់នៅ សំលៀកបំពាក់ សុខមាលភាព អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គមដល់កុមារកំព្រាដែលគ្មានទីពឹង។ បច្ចុប្បន្នអង្គការពន្លឺអនាគតបាន និងកំពុងចិញ្ចឹមបីបាច់កុមារកំព្រា ចំនួន ៦៦ នាក់ ក្នុងនោះកុមារីចំនួន ៣៩ នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំដល់២១ឆ្នាំ និងបណ្តុះបណ្តាលអប់រំចាប់ពីថ្នា...
ទីបំផុត !ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជាប់ឆ្នោតឡើងវិញនៅអាណត្តិទី4នេះ

ទីបំផុត !ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជាប់ឆ្នោតឡើងវិញនៅអាណត្តិទី4នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជាប់ឆ្នោតឡើងវិញនៅអាណត្តិទី 4នេះ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 31 ខែមីនាឆ្នាំ 2021 ។ ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា" ខ្ញុំសូមថ្លែងអំណរគុណ ដល់ បងប្អូន សហគ្រិនស្ត្រីទាំងអស់ដែលបានស្រឡាញ់ ពេញចិត្ត គាំទ្រ និងបោះឆ្នោតជូន នាងខ្ញុំឲ្យធ្វើការដឹកនាំ CWEA បន្តនៅក្នុងអាណត្តិទី 4 នេះ"។ ឧកញ៉ាប្រធានបានថ្លែងសារ "សូមគោរពជូនពរ លោកជំទាវកិត្តិសេដ្ឋាបណ្ឌិត អ៊ឹង កន្ថា ផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គណៈ កម្មការរៀបចំការបោះឆ្នោតសមាជិកា CWEA និងបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ សូមឱ្យមាន សុខភាពល្អ សន្តិភាព សេរីភាព សិរីសួស្ដី វិបុលសុខ សុភមង្គល និង អភិវឌ្ឍនជារៀងដរាបតទៅ "។ លោកស្រីឧកញ៉ា កែវ  មុំ ធ្លាប់ជាអតីតប្រធានសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) នៅអណត្តិទី 2 នាឆ្នាំ 2015 ដល់ 2018។ នៅក្នុងអាណត្តិទី៤នេះ ដោយសារ សមាជិក សមាគម សហ គ្រិនស្ត្រី-កម្ពុជា ( CWEA)ជាច្រើ...
ចាប់ផ្តើមដំណើរការសាងសង់ លំនៅឋានប្រណិតរបស់ក្រុមហ៊ុន ហ៊ួត ជា គម្រោងទី២ ក្បែព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល

ចាប់ផ្តើមដំណើរការសាងសង់ លំនៅឋានប្រណិតរបស់ក្រុមហ៊ុន ហ៊ួត ជា គម្រោងទី២ ក្បែព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លំនៅឋានប្រណិត និងតម្លៃសមរម្យរបស់ក្រុមហ៊ុន ហ៊ួត ជា គម្រោងទី២ ក្បែព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល បានចាប់ផ្តើមដំណើរបញ្ចុះបឋមសិលា សាងសង់លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា ដែលស្ថិតក្នុងភូមិអូរចា ឃុំភ្នំស្អាង ស្រុងស្អាងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១នេះ​។ ទោះស្ថិតក្នុងដំណាក់កាលនៃការរីរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ២០កុម្ភៈ យ៉ាងក៏ដោយ ការវិនិយោគលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែដំណើរការទៅមុខ ប្រកបដោយផ្លែផ្កា ទាំងលំនៅឋានបែបទំនើបស៊ីវិល័យមានតម្លៃខ្ពស់និងលំនៅឋានបែបប្រណិតមានតម្លៃសមរម្យ ទាំងនៅទីប្រជុំជន និងតាមបណ្តាខេត្តនានានៅតែដំណើរការជាបន្តបន្ទាប់ នេះជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេស នៅក្នុងកាលៈទេសៈនេះ។ លោកឧកញ៉ា ហ៊ួត ជា បានថ្លែងថា ការបង្កើតឱ្យមានក្រុមហ៊ុនសាងសង់លំនៅដ្ឋាននេះ ដោយមើលឃើញថា ប្រជាជនកម្ពុជា ពិតជាមានតម្រូវការលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានប្រណិតភាពនេះច្រើន ទាំងនៅទីប្រជ...
សម្តេចតេជោ ហ៊ុន សែន៖ ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូ

សម្តេចតេជោ ហ៊ុន សែន៖ ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ នេះយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ របស់សម្តេចតេជោ បានបញ្ជាក់ថា ត្រូវបានបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន ០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ។ ហើយទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។...
សម្តេចពញាចក្រី ហេង សំរិន៖អំពាវនាវឲ្យបង ប្អូនជនរួមជាតិទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​

សម្តេចពញាចក្រី ហេង សំរិន៖អំពាវនាវឲ្យបង ប្អូនជនរួមជាតិទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានអំពាវនាវឲ្យបង ប្អូនជនរួមជាតិទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ដើម្បីឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញ ។ សម្តេចបានបញ្ជាក់ថា សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត នឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋា ភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។ នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុ...
លោក អ៊ុន ចាន់ដា ៖ ប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនស្ត្រីមេម៉ាយទុរគត  នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

លោក អ៊ុន ចាន់ដា ៖ ប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនស្ត្រីមេម៉ាយទុរគត  នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ និងប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនស្ត្រីមេម៉ាយទុរគត ឈ្មោះ ខឹម ណារី អាយុ ៧២ឆ្នាំ រស់នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ ​ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវ វិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវ  នេះ ក្...
ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ

ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ​(ជាប់​ផ្លូវ​ជាតិ​64)ដីចាក់​រួច​ ប្រព័ន្ធ​លូ​ ទឹក​ ភ្លើង​ រួច​ជា​ស្រេច​ អាច​សាង​សង់​ បុរី​ រីសត​ ផ្ទះ​លំហែ​កាយ​ តំបន់​ពាណិជ្ជកម្ម​ ។ ជាប់​ច្រកចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ ខេត្ត​សៀមរាប​ (ជា​ការ​វិនិយោគ​របស់​ប្រទេស​ចិន​)ជា​តំបន់​ដែល​អភិវឌ្ឍន៍​ខ្លាំង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ 

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃវៀន ឃុំមៀន និងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអប់រំផ្សព្វ ផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល នៃវិធានការ “៣ការពារ ៣កុំ” ។ ក្នុងឱកាសនោះ លោក ផាន អូន បានចូលរួមកម្មវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារស្នាក់ការបក្សឃុំជ្រៃវៀន ដែលចំណាយថវិកា៥,០០០ ដុល្លារ និងបានបន្តចូលរួមវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារបឋមសិក្សាខ្លែងពណ៌  ដែលត្រូវចំណាយថវិកា២០០០ដុល្លារ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សមូលដ្ឋានឃុំជ្រៃវៀន ។ ក្រុមការងារ បានចុះ...
ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ

ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គ្រួសារក្រុមហ៊ុន សេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវាយប្រហារពីការរាតត្បាតនៃជម្ងឺឆ្លងកូវីត-១៩(Covid-19) ។ ក្រុមហ៊ុនគ្រួសារ សេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ.. ។ ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-...