ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សត្វទន្សោងពីរក្បាលត្រូវគេបាញ់សម្លាប់នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅខេត្តមណ្ឌលគិរី

សត្វទន្សោងពីរក្បាលត្រូវគេបាញ់សម្លាប់នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ សត្វទន្សោងពីរក្បាល​ ត្រូវបានគេប្រទះឃេីញងាប់​ ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​ ដែលមានទីតាំង​ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ រហូតមកទល់ពេលនេះមិនមានព័ត៌មានលម្អិតពីការស្លាប់​សត្វទន្សោងពីរក្បាលនេះនៅឡើយទេ ហើយ​​សារព័ត៌មាន ដេលីខ្មែរ មិន​បានសុំការបញ្ជាក់​រដ្ឋបាលព្រៃឈើខេត្ត​និងតំណាងក្រុមហ៊ុន​ថា តើ​ការស្លាប់មកពី​​ជនណាពិតប្រាកដកជាអ្នក​បាញ់សម្លាប់នៅឡើយ។ ប៉ុន្តែមានការ​សង្ស័យថា អាច​​បណ្តាលពី​​​​ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​នោះ​មានមនុស្ស​​ រង់ចាំ​​ប្រមាញ់សត្វ​​ដោយខុសច្បាប់ជារឿយៗ​​ ដោយ​មិនមានការញញើតនិងសមត្ថកិច្នោះ​​ចឡើយ។​​​​  ...
គ្រាប់មីនតោនមួយគ្រាប់ផ្ទុះសម្លាប់អ្នកភ្ជួរដីចម្ការម្នាក់ ក្នុងតំបន់អតីតខ្មែរក្រហមអន្លង់វែង ខេត្តឧត្តរមានជ័យ ចំណែកត្រាក់ទ័របែកជាបំណែកៗ

គ្រាប់មីនតោនមួយគ្រាប់ផ្ទុះសម្លាប់អ្នកភ្ជួរដីចម្ការម្នាក់ ក្នុងតំបន់អតីតខ្មែរក្រហមអន្លង់វែង ខេត្តឧត្តរមានជ័យ ចំណែកត្រាក់ទ័របែកជាបំណែកៗ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ឧត្តរមានជ័យ៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ​​​ឆ្នាំ២០២០ អ្នកបើកត្រាក់ទ័រម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកត្រាក់ទ័រវិញ បានបែកជាបំណែកៗ នៅពេលកំពុងតែភ្ជួរដីចម្ការមួយកន្លែង ហើយប៉ះចំគ្រាប់មីនតោនមួយគ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាមខ្មែរក្រហម នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ។ ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្បែរតំបន់ព្រៃស្អាក ខាងលិចផ្លូវជាតិលេខ៦៧B ចម្ចាយប្រហែល៤០០ម៉ែត្រ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាតំបន់ចុងក្រោយរបស់ខ្មែរក្រហម។ មន្ត្រីនគរបាលក្នុងមូលដ្ឋាន បានបញ្ជាក់ថា បុរសជាអ្នកបើកបរត្រាក់ទ័រឈ្មោះ យ៉ាង ចាន់ថុល អាយុ៣៤ឆ្នាំ ជាអ្នករស់នៅក្នុងភូមិ-ឃុំកើតហេតុការណ៍ខាងលើ ក្នុងនោះត្រាក់ទ័រមួយគ្រឿង ក៏បានរងខូចខាតទាំងស្រុង។ អ្នករស់នៅក្នុងតំបន់នេះ បានរំឭកថា នៅទីតាំងកើតហេតុខាងលើនេះ ជនរងគ្រោះធ្លាប់បានភ្ជួរដីដាំដំណាំស្វ...
លោក ហេរ៉ូ សុជាតិ និងភរិយា ព្រមទាំងគណៈថ្នាក់ដឹកនាំក្រុមហ៊ុន​​ TOP4 REALTY ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា

លោក ហេរ៉ូ សុជាតិ និងភរិយា ព្រមទាំងគណៈថ្នាក់ដឹកនាំក្រុមហ៊ុន​​ TOP4 REALTY ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួល​បន្ទុកជាអគ្គនាយកក្រុមហ៊ុន​​ TOP4 REALTY និងក្រុមគ្រួសារ ព្រមទាំងគណៈថ្នាក់ដឹកនាំ និងសមាជិកសមាជិការ នៃក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY សូមក្រាបបង្គំទូលថ្វាយ និងថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា។ លោក ហេរ៉ូ សុជាតិ និងភិរយា «សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅជារៀងរហូតទៅ»។...
លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ មិនទាន់ចេញមុខដោះស្រាយករណីរថយន្តទំនើបរបស់ខ្លន បុកគល់ស្ពានព្រែកជ្រៃ ក្នុងខណ្ឌដង្កោ

លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ មិនទាន់ចេញមុខដោះស្រាយករណីរថយន្តទំនើបរបស់ខ្លន បុកគល់ស្ពានព្រែកជ្រៃ ក្នុងខណ្ឌដង្កោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះបន្តិចថា រហូតមកដល់ព្រលប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ មិនទាន់ចេញមុខដោះស្រាយករណីរថយន្តទំនើបរបស់ខ្លន មានតម្លៃជាងពីរសែនដុល្លារ បុកគល់ស្ពានព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តរបស់លោកអនុប្រធានតុលាការ គឺជាប្រភេទរថយន្ដទំនើប ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2BH-6588 ត្រូវបានគេរាយការណ៍ថា បានបើកវ៉ាជែងគ្នាក្នុងល្បឿនលឿន ដែលអ្នកឃើញហេតុការណ៍សន្និដ្ឋានថា អាចជាការបើកបរក្រោមស្ថានភាពស្រវឹង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ទើបបុកគល់ស្ពានព្រែកជ្រៃ ឆ្លងស្ទឹងព្រែកត្នោត តាមបណ្ដោយផ្លូវ២១៧(ផ្លូវចំការដូង) ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌង្កោ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ Daily-Khmer ឲ្យដឹងថា លោក កី ម៉ានេរ៉ា អាចមិនប្រឈមនឹងទោសអ្វីឡើយ ព្រោះ...
ព្រះនាងតូច នរោត្តម ជេនណា  សម្តែងបទចម្រៀងគំនូរជីវចលបែបស្រ៊ីឌី (3D)

ព្រះនាងតូច នរោត្តម ជេនណា  សម្តែងបទចម្រៀងគំនូរជីវចលបែបស្រ៊ីឌី (3D)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នរោត្តម ជេនណា ក្រោយពីព្រះនាងច្រៀង សម្តែងរួមគ្នាជាមួយតារារ៉េប ១២អ៊ឹមអ៊ី (ME ) ក្នុងបទចម្រៀងគំនូរជីវចលបែប3D ធ្វើឲ្យមានការចាប់អារម្មណ៏ ពីសមត្ថភាពសិល្បៈរបស់ព្រះនាងតូច ។ ពេលនេះព្រះនាងបានបញ្ចេញ បទចម្រៀងថ្មីចង្វាក់ប្រពៃណីខ្មែរ ជាមួយការរ៉េបពី12ME មានចំណងជើងថា កង្កែបរាំវង់ ដែលមានការចូលរួមសហការផលិតវី ដេអូដោយ Veha Entertianment ផងដែរ។បើទោះបីជាការសម្តែងចម្រៀងជាមួយកុត្តតាបែប3D ក៏ព្រះនាងនៅតែមានភាពរស់រវើកស័ក្តិសមតែម្តង និងកំពុងធ្វើឲ្យប្រិយមិត្ត ពិសេសអ្នកគាំទ្រព្រះនាង រំជើបរំជួល និងស្ញប់ស្ញែង។ ២ឆ្នាំចុងក្រោយនេះ ព្រះនាងតូច នរោត្តម ជេនណា ហាក់ទទួលការគាំទ្រច្រើនពីទស្សនិកជនក្រោយពីទ្រង់បានបញ្ចេញ សមត្ថភាពច្រៀង ចម្រៀងជាច្រើនបន្តបន្ទាប់មានដូចជាបទ«កន្ទ្រឹមខែចែត្រ» បទ «ជំនោរដើមខែ» និងបទ«ដួងចន្ទ»ជាដើម ។ នាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិ ស្សរៈ...
​លិខិត​បំភ្លឺ​ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”

​លិខិត​បំភ្លឺ​ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិត​បំភ្លឺ​ ​ខ្ញុំបាទ​ឈ្មោះ សោម សុខ​រ៉ា​ឌី អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ២ ផ្លូវ​លេខ ១៣(​បូរី​ប៉េង​ហួត​) ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លេខ ទូរស័ព្ទ ០៩៩ ២១០ ០០៦។ សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖ ខ្ញុំបាទឈ្មោះ សោម សុខរ៉ាឌី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ២ ផ្លូវលេខ ១៣ (បូរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  លេខទូរស័ព្ទ ០៩៩២១០០០៦  គោរពជូន លោកនិពន្ធនាយកការសែតរស្មីកម្ពុជា កម្មវត្ថុ៖    សំណើសុំបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០  ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”។ យោង៖    សាលក្រមរដ្ឋប្បវេណីលេខ ៥០៩ “ធ” ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបានសូមជម្រាបជូន លោកនិពន្ធនាយក ​​ឲ្យបានជ្រាបថា៖ នៅក្នុងកំឡ...
លោក ធៀង វណ្ណដារ៉ុង សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសគម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

លោក ធៀង វណ្ណដារ៉ុង សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសគម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយសេក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០។ ទូលព្រះបង្គំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធិពរជ័យ បវរសួស្ដី សេរីវឌ្ឍនាមហាប្រសើរ ទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញ្ញាណភ្លឺថ្លា។ សូមបង្គំទូលថ្វាយព្រះរាជមហាកុសល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាអាយុវឌ្ឍនមង្គលមួយដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា និ...
​សន្តិបណ្ឌិត​សុខ​ ផលប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចុះមូលដ្ឋាន ស្រុកបាណន់ចុះពិនិត្យបណ្តាសំណង់

​សន្តិបណ្ឌិត​សុខ​ ផលប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចុះមូលដ្ឋាន ស្រុកបាណន់ចុះពិនិត្យបណ្តាសំណង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សន្តិបណ្ឌិតសុខ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យបណ្តាសំណង់ ស្ពានបាឡេឆ្លងស្ទឹងសង្កែក្នុង ឃុំកន្ទឺ១ ដែលមានការចូលរួមពីអាជ្ញាមូលដ្ឋាននិងបច្ចេកទេសពាក់ព័ន្ឋនានា។ ការសាងសង់នេះ សំដៅធ្វើយ៉ាងណាឲ្យការសាងសង់ធានាបានគុណភាពតរឹមត្រូវតាមកិច្ចសន្យានៃការសាង សង់់ហើយអគារ៣ខ្នងក្នុងនោះមាន ១ខ្នង១២ បន្ទប់ដែលបាននិងកំពុងសាងសង់ក្នុងវិទ្យាល័យ ស ខេង កន្ទឺ២ សង់បាន40% និងពិនិត្យរៀបចំធ្វើសួនច្បារ​និងទីចាត់ការផងដែរ។ លើសពីនេះសន្តិបណ្ឌិត សុខ ផល បានផ្តល់ថវិកាទូទាត់បញ្ចប់ថ្លៃសាងសង់ អគារ១ខ្នង៦បន្ទប់ក្នុងអនុវិទ្យាល័យកន្ទឺ១ សង់បាន 100%និងអគារ១ខ្នង៦  បន្ទប់ក្នុងសាលាបឋមសិក្សាស្វាយព្រៃឃុំកន្ទឺ១សង់បាន95%។ សម្រាប់អគារមេត្តយ្យសិក្សាធនធាន ស្ថិតឃុំឈើទាល សង់បាន១០០%ហើយផងដែរ។...
លោកស្រី ហ៊ុន ម៉ាណា ចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកយាយលោកតាចំនួនជាង ១០០នាក់

លោកស្រី ហ៊ុន ម៉ាណា ចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកយាយលោកតាចំនួនជាង ១០០នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រី ហ៊ុន ម៉ាណា បុត្រីទី២របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនបានអញ្ជើញចែកអំណោយរបស់សម្តេច ជូនលោកយាយ លោកតា ចំនួនជាង ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា ៥០,០០០រៀល។ អំណោយនេះ គឺ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញា ណព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បន្ទាប់ពីទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។  ...
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាននិងផាកពិន័យគ្លីនិក«សុធារិទ្ធបែកចាន»ដែលគិតលុយអ្នកជំងឺជិត១០០០ដុល្លារ

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាននិងផាកពិន័យគ្លីនិក«សុធារិទ្ធបែកចាន»ដែលគិតលុយអ្នកជំងឺជិត១០០០ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាន និងផា គ្លីនិក«សុធារិទ្ធបែកចាន» ដែលគិតលុយអ្នកជំងឺជិត ១០០០ដុល្លារហើយការព្រមាននេះធ្វើឡើងនារសៀលថ្ងៃទី ០៨ឧសភានេះ។ ក្រសួងសុខាភិបាលបានចេញលិខិតព្រមានដល់មន្ទីរ សម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចានក្នុងករណីព្យាបាលប្តីប្រពន្ធ២នាក់ ដែលបានជួបថ្នាក់ចរាចរណ៍ រងរបួសរលាត់ដៃជើង និងមុខមាត់ក៏បាននាំគ្នាចូលទៅលាង ព្យួសេរ៉ូមម្នាក់១ប្លោកលុះពេលខាងមន្ទីរពេទ្យវិក័យបត្របង់លុយស្រាប់តែអស់ជិត៧៥០ដុល្លារ ធ្វើឲ្យប្តីប្រពន្ធរងគ្រោះហួសចិត្តស្ទើរទន់ជង្គង់ដួលសន្លប់។ យោងតាមលិខិតព្រមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា៖« សូមធ្វើការព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ករណីដែលបាន...