ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមាន ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គឺមិនអត់ឱនឲ្យជាដាច់ខាត។ លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា  សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។ លោកបន្ថែមថា ក្រសួងយុត្តិធម៌ បានជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។ ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវ...
ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ ផ្លូវជាតិលេខ៧ចាប់ពីរគល់ស្ពានសេកុង រហូតដល់ដុងក្រឡព្រំប្រទល់កម្ពុជា ឡាវ រងការខូចខាតស្ទើទាំងស្រុង ត្រូវបានជួសជុលដោយមន្ទីសាធារណ:ការ នឹងដឹកជញ្ចូនខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផលផ្សេងៗ មកទីរួមខេត្ត យកមកលក់នៅលើទីផ្សារ។ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភា នេះថា ដោយមើលឃើញផ្លូវជាតិលេខ៧ រងការខូចខាតស្ទើទាំងស្រុង គឺចាប់ពីរគល់ស្ពានសេកុង រហូតដល់ព្រំដែនកម្ពុជា ឡាវ លំបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចភ្ញៀវជាតិ នឹងអន្តរជាតិ ដែលធ្វើដំណើ ទៅលេងប្រទេសឡាវ ដែលជាប្រទេសសម្ព័នមិត្តជិតខាង ជាមួយកម្ពុជា។ លោកប្រធានមន្ទីបានបន្តទៀតថា ក្នុងការធ្វើផ្លូវនេះក្រសួងបានប្រគល់ឲ្យមន្ទីរ ជាអ្នកមើលថែផ្លូវជាតិខាងលើនេះ ដើម្បីតម្រូវការងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរបណ្តោះអាសន្ន។ ដូច្នេះមន្ទីរចាំបាច់ត្រូវតែធ្វើការថែទាំក្នុងមួយឆ្នា...
លោក ឃួង ស្រេង៖ ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន

លោក ឃួង ស្រេង៖ ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យម្ចាស់ភោជនីយដាន ដែលកំពុងប្រកបអាជីវកម្ម មានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ បើទោះបីកម្ពុជា មានអ្នកជាសះស្បើយពីជំងឺនេះទាំងអស់យ៉ាងណាក៏ដោយ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ បានចេញសេចក្តី ជូនដំណឹងដោយបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ដូចតទៅ ៖ ១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ។ ២-ត្រូវរៀបចំអោយមានទឹកអាល់កុលឬជែល សម្រាប់លាងដៃនៅមុខច្រកចេញចូល និង ត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោ...
លិខិតមិត្តអ្នកអាន ៖ ល្បែងភ្នាល់ទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង បើកលេងយ៉ាងរលួន គ្មានអ្នកណាហ៊ានបង្រ្កាបសោះ 

លិខិតមិត្តអ្នកអាន ៖ ល្បែងភ្នាល់ទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង បើកលេងយ៉ាងរលួន គ្មានអ្នកណាហ៊ានបង្រ្កាបសោះ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន ៖ ល្បែងភ្នាល់ទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង បើកលេងយ៉ាងរលួន គ្មានអ្នកណាហ៊ានបង្រ្កាបសោះ  បាត់ដំបង ៖ បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត  នៅក្រោមការចាត់ចែងរបស់ឈ្មោះ អ៊ួន តាល់ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងតែ បើកលេងយ៉ាងគឃ្លើន សមត្ថកិច្ចក្រុង និងខេត្តបាត់ដំបង បានមើលរំលង ចំពោះបនល្បែងមួយនេះ។ ពលរដ្ឋលើកជាសំណួរថា តើមកពីអ្វីទៅ ? តើគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនៅទីណាទៅ ? បើបនល្បែងមួយនេះនៅតែបន្ត លេងក្នុងទឹកដីអាណាចក្រខេត្តបាត់ដំបង ។ ប្រជាពលរដ្ឋបានរិះគន់ថា តើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋា ភិបាលកម្ពុជា នៅឯណាទៅ ? បើមានល្បែងសុីសងបែបនេះ ជាច្រើនកើតមាន អំពើរ អសន្តិសុខ សង្គម ។ ប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យ់ដើម្បីចាត់វិធានការ់បង្រ្កាបល្បែងសុីសងខាង លើនេះ ដើម្បីភូមិ ឃុំយេីង មានសុវត្ថិភាព ។ ទីតាំងល្បែងសុីសងភ...
សត្វជ្រឹង គឺជាប្រភេទថនិកសត្វ ដែលស្លូត ប៉ុន្តែមនុស្សហាក់មិនចូលចិត្ត ដោយសារតែរូបរាងមានក្លិនឆ្អេះ

សត្វជ្រឹង គឺជាប្រភេទថនិកសត្វ ដែលស្លូត ប៉ុន្តែមនុស្សហាក់មិនចូលចិត្ត ដោយសារតែរូបរាងមានក្លិនឆ្អេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សត្វជ្រឹងនៅកម្ពុជា ត្រូវបានចែក ចេញជា០៣ប្រភេទ គឺជ្រឹងធំ ជ្រឹងមធ្យម និងជ្រឹងកោះ ហើយក៏ជាប្រភេទថនិកសត្វតែមួយគត់ ដែលអាចហើរបាន ចំណែកឯចំណីអាហាររបស់វាវិញ មានដូចជា ផ្លែឈើទុំផ្កា និងលំអងផ្កា ជាដើម។ បើទោះជាជ្រឹងជាសត្វដែលមិនស៊ីសាច់ជាអាហារ និងជាសត្វស្លូត ដែលខុសពីប្រភេទប្រចៀវមួយចំនួនដែលស៊ីសាច់ជាអាហារ ប៉ុន្តែរូបរាងរបស់វា ធ្វើឱ្យមនុស្សមិនសូវចូលចិត្តទៅវិញ។ សូមបញ្ជាក់ថា សត្វជ្រឹងនៅប្រទេសកម្ពុជា មានស្ទើរគ្រប់ទីកន្លែង ប៉ុន្តែសម្រាប់នៅរាជធានីភ្នំពេញវិញ នៅពេលដែលយើងធ្វើដំ ណើរតាមផ្លូវរង្វង់មូលវត្តភ្នំផ្នែកខាងកើត យើងតែងសង្កេតឃើញសត្វជ្រឹងរាប់ពាន់ក្បាលកំពុងតោង ឬដេក នៅលើដើមឈើមួយដើមធំ ដោយក្បាលចុះក្រោម និងក្រញ៉ាំ តោងមែកឈើ នៅក្នុងបរិវេណទីតាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អ្នកដែលនៅជិតនោះតែងតែឮសម្លេងស្រែកយំចេកចាចឡើងកងរំពងរបស់ពួកវានៅលើលំហវេហាប្រៀបបាននឹងសូរតន្ត្រីម្យ៉ាងដែលតែងតែបំពេរអារម្មណ៍ ប៉ុន្តែសម្រាប់...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោបាននាំយកអំណោយមួយចំនួនជូនប្រជាពលរដ្ឋនិងកងវិស្វកម្មបដែលកំពុងបេីកការដ្ឋានស្ថាបនាផ្លូវបេតុ ០១ខ្សែជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោបាននាំយកអំណោយមួយចំនួនជូនប្រជាពលរដ្ឋនិងកងវិស្វកម្មបដែលកំពុងបេីកការដ្ឋានស្ថាបនាផ្លូវបេតុ ០១ខ្សែជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណា និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុនKEP នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិ ទងត្រឡាច ឃុំទងត្រឡា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដោយបានយកអំណោយនិងផ្តល់ថវិកាមួយចំនួនផងដែរដល់កងវិស្វកម្ម។ អំណោយនេះមានម៉ាសជូនដល់កងវិស្វកម្មបដែលកំពុងបេីកការដ្ឋានស្ថាបនាផ្លូវបេតុ ០១ខ្សែ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាចតែម្តង។ លោកឧកញ៉ាមានប្រសាសន៍ថា ការធ្វើដូច្នេះគឺក្នុងគោល ស្របតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកឧកញ៉ាលើកឡើងថា សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិសូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក...
Videos៖ «តើកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ-១៩?»

Videos៖ «តើកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ-១៩?»

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
តើកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ-១៩? https://youtu.be/nAkZFS4agrg
សមេ្ដចតេជោ ហ៊ុន សែន និងភរិយា ចូលរួមមរណ:ភាព លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា

សមេ្ដចតេជោ ហ៊ុន សែន និងភរិយា ចូលរួមមរណ:ភាព លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងឱកាសប្រកបដោយសមានទុកនេះ​ សមេ្ដចតេជោ ហ៊ុន សែន និងភរិយា សូមសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់ ឯកឧត្តម ហ៊ឹម ឆែម គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៍ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៍មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃវប្បធម៍ ព្រះពុទ្ធសាសនា ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។...
នាំយកអំណោយ សប្បុរសធម៏ ជូនបងប្អូនខ្មែរឥស្លាមក្នុងពិធីបួសរ៉ាម៉ាឌន

នាំយកអំណោយ សប្បុរសធម៏ ជូនបងប្អូនខ្មែរឥស្លាមក្នុងពិធីបួសរ៉ាម៉ាឌន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកសេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាមខេត្តព្រះសីហនុ និង លោកសុះ ហ្វាស៊ី លោកកៅ អ៊ីមរ៉ន និងលោកពាស់ មុស្លិម ជាអនុប្រធានក្រុមការងារ បាននាំយកអំណោយសប្បុរសធម៏ របស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូន បងប្អូនឥស្លាម សាសនិកនៅខេត្តព្រះសីហនុរួមមាន អង្ករ៦៨០០ គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត ក្នុងនោះក៏បានផ្តល់ដំណាប់ល្មើ ៧៤៤ គីឡូក្រាម របស់សប្បុរសជនអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាផងដែរ។ ពិធីនេះធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាមភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ក្រុមការងារ បានយកអំណោយសប្បុរសធម៏ របស់អង្គការMuslim Aid,Cambodia ផ្តល់ជូនអ្នកខ្វះខាតចំនួន៣០គ្រួសា រ ក្នុង១គ្រួសារ ទទួលបានអង្គរ១០គីឡូក្រាម មី១កេះ ដំណាប់ល្មើ ១គីឡូក្រាម។ លោកសេន ណាស៊ី បានកោតសរសើរដល...
រាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹក១៤កន្លែង ដើម្បីបូមរំដោះពីការលិចលង់ដោយជំនន់ទឹកភ្លៀង

រាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹក១៤កន្លែង ដើម្បីបូមរំដោះពីការលិចលង់ដោយជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ ជាច្រើនឆ្នាំកន្លងមកនេះ តែងទទួលការរងនូវការ លិចលង់ដោយជំនន់ទឹកភ្លៀងមិនតិចជាងកន្លះថ្ងៃឬមួយថ្ងៃ ទើបស្រកចុះទៅវិញ។ មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញមកដល់ពេលនេះ យើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន ស្ថានីយ៍បូមទឹកបឹងត្របែក បឹងទំពុន, លូប្រាំ បុរី១០០ខ្នង  ទូលសំពៅ  ទំនប់កប់ស្រូវ  ស្វាយប៉ាក ព្រះពន្លា ទួលគោកទី១ ទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់។ សូមបញ្ជាក់ថា  ការដាក់បណ្ដាញធំៗ ទំហំ១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ ។ ២ម៉ែត្រទៅ ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ។ ការស្ដារលូប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនា ស្ថានីយ៍បូមទឹក ជា មួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅតាមបណ្ដាស្ថានីយ៍សំខាន់ៗមួយ ចំនួន គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមាន...