រាជរដ្ឋាភិបាល ឱ្យរួមគ្នាលើកស្ទួយផលិតផលជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ
មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យមានការចូលរួមទិញផលិតផលខ្មែរដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មវិស័យការងារជូនប្រជាពលរដ្ឋទាំងប្រទេស ជាពិសេសជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស។
នៅថ្ងៃទី៨ ខែមិនាឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការ ដើម្បីអភិវឌ្ឍន៍និងលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យមដូចជាការបង្កើតធនាគារ ការចងក្រងមូលនិធិសហគ្រិនភាព និងការលើកទឹកចិត្តផ្នែកពន្ធដា និងគយជាដើម។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍បែបនេះក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ យើងគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរ និងយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៤ ។
ដើម្បីបង្ហាញពីភាពរីកចម្រើ...








