ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្ពុជាជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារបណ្តាប្រទេសមជ្ឈឹមបូព៍ា និងបណ្តាប្រទេសមូស្លីម

កម្ពុជាជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារបណ្តាប្រទេសមជ្ឈឹមបូព៍ា និងបណ្តាប្រទេសមូស្លីម

សង្គម និងកម្សាន្ត
ទីក្រុងឌូបៃ ៖  ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Arabian Travel Market (ATM 2019) នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ព្រឹត្តិការពិព័រណ៍ទេសចរណ៍អន្តរជាតិ ATM 2019 បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ ដែលកាលនោះទីតាំងមានទំហំតែ ២.០០០ម៉ែត្រការ៉េ និងមានអ្នកទស្សនាចំនួនប្រហែល ៧.០០០នាក់ ប៉ុណ្ណោះ។ ដោយឡែកព្រឹត្តិការណ៍ឆ្នាំ២០១៩ នេះ មានទីតាំងទំហំរហូតដល់ ២៦.០០០ម៉ែត្រការ៉េ មានការចូលរួមជាង ១៥០ ប្រទេស និងជាង ៩០០ នៃភ្នាក់ងារទេសចរណ៍អន្តរជាតិ ពាណិជ្ជកម្ម សារព័ត៌មាន និងអ្នកទស្សនាជាង ២៨០០០ នាក់ ព្រមទាំងអ្នកលក់ជាង ២៥០០ ក្រុមហ៊ុន, អ្នកទិញដ៏មានសក្តានុពល និងអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនា...
លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ និងគណៈប្រតិភូបាន​មក​ដល់​កម្ពុជា​ហើយ​នៅសៀល​ថ្ងៃ​ទី​២៩​ ខែមេសានេះ

លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ និងគណៈប្រតិភូបាន​មក​ដល់​កម្ពុជា​ហើយ​នៅសៀល​ថ្ងៃ​ទី​២៩​ ខែមេសានេះ

សង្គម និងកម្សាន្ត
​ភ្នំពេញ៖​  លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ (Aung​ San​ Suu​ Kyi)​ទីប្រឹក្សា​រដ្ឋ​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជាបានហើយនៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​ ​ថ្នាក់ដឹកនាំ​មី​យ៉ា​ម៉ា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ ​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ ​អំឡុង​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​របស់​លោកស្រី​ អ៊ុង​ សាន​ស៊ូ​ជី​ នឹង​ចូល​ថ្វាយបង្គំ​គាល់​ព្រះករុណា​ ព្រះបាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ នៅ​ក្នុង​ព្រះ​បរមរាជវាំង​។​ ​លោកស្រី​ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរ​សមជា​បន្តបន្ទាប់​ ជាមួយ​សម...
ជប៉ុន និងកាណាដា ប្តេជ្ញារក្សា TPP ដោយមិនបាច់មានអាមេរិក

ជប៉ុន និងកាណាដា ប្តេជ្ញារក្សា TPP ដោយមិនបាច់មានអាមេរិក

សង្គម និងកម្សាន្ត
នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Shinzo Abe និងនាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានប្តេជ្ញាការពារ និងរក្សាដៃគូពាណិជ្ជកម្មឆ្លងមហាសាគរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ហៅកាត់ថា TPP ដែលសមាជិក១១ប្រទេស ។ កាលពីមុន TPP មាន១២ប្រទេសជាសមាជិករួមទាំងសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែក្រោយពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានដកអាមេរិកចេញពី TPP ។ ក្នុងកិច្ចប្រជុំនៅទីក្រុង Ottawa កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ មេដឹកនាំរបស់ប្រទេសជាសមាជិក TPP ជាពិសេសគឺជប៉ុន និងកាណាដា បានប្តេជ្ញាបន្តដំណើរទៅមុខ ដោយមិនចាំបាច់មានវត្តមានរបស់អាមេរិកទេ ៕...
ដួលខ្លោងទ្វារសង្ក្រាន្តនៅសៀមរាបសង្កត់រថយន្ត៤គ្រឿង អភិបាលខេត្តចេញសំណងថ្លៃជួសជុល

ដួលខ្លោងទ្វារសង្ក្រាន្តនៅសៀមរាបសង្កត់រថយន្ត៤គ្រឿង អភិបាលខេត្តចេញសំណងថ្លៃជួសជុល

សង្គម និងកម្សាន្ត
សៀមរាប៖  នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្រុងសៀមរាប បានទទួលរងនូវឥទ្ធិពលខ្សល់បក់បោកយ៉ាងខ្លាំង ធ្វើឱ្យខ្លោងទ្វារស្វាគមន៍សង្ក្រាន្តសៀមរាប ស្ថិតនៅជិតស្តុបកោះកេរ្តិ៍ ក្រុងសៀមរាប ដួលរលំ សង្កត់រថយន្ត៤គ្រឿង។ ការដួលរលំនេះពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ហើយរថយន្ដត្រូវគេបញ្ចូលចូលរោងជាងជួសជុលទាំងអស់ អស់ថ្លៃប៉ុន្មាន ខាងសាលាខេត្តជាអ្នកចេញសងថ្លៃជួសជុលនេះ។ លោក ណុប សារ៉ាត អធិការក្រុងសៀមរាប បានឲ្យដឹងថា ចំពោះករណីខូចខាតរថយន្ដ៤គ្រឿង នោះ ខាងសាលាខេត្តមានសំណងរដ្នប្បវេណី សងទៅលើថ្លៃការជួសជុលរថយន្ដទាំងនោះ៕...
 ​ភ្លើង​ដាច់​ព្រឹក ដាច់​ល្ងាច ខាង​អគ្គិសនី​កម្ពុជា បកស្រាយ ៥ ចំណុច

 ​ភ្លើង​ដាច់​ព្រឹក ដាច់​ល្ងាច ខាង​អគ្គិសនី​កម្ពុជា បកស្រាយ ៥ ចំណុច

សង្គម និងកម្សាន្ត
ភ្នំពេញ៖  អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ផ្តល់នូវ​ការបកស្រាយ ៥​ចំណុច ជុំវិញ​បញ្ហា​ភ្លើង ដាច់​ព្រឹក ដាច់​ល្ងាច តែ​បែរជា​គីឡូ កើនឡើង​ខុសធម្មតា​។ ប៉ុន្តែ​ការបកស្រាយ​ទាំងនោះ ត្រូវបាន​ប្រជាពលរដ្ឋ យល់ថា ជា​បញ្ហា​បច្ចេកទេស​ស្មុ​គ្រ​ស្មាញ ដែល​ប្រជាពលរដ្ឋ​សាមញ្ញ ពិបាក​នឹង​ផ្ទៀងផ្ទាត់ ដើម្បី​ងាយ​យល់​ណាស់​។​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានលើកឡើង​នូវ ៥ ចំណុច រួមមាន​៖ 1. អគ្គិសនី ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើ​នីមួយៗ វា​រត់​កាត់​នាឡិកា​អគ្គិសនី ឬ​ជញ្ជីង​អគ្គិសនី​របស់​អ្នក​ប្រើ ដើម្បី​ឲ្យ​នាឡិកា​នោះ ធ្វើការ​វាស់វែង និង​កត់ត្រា​ចំនួន​គីឡូ (​គ​វ៉​ម៉​) ដែល​អ្នកផ្គត់ផ្គង់​ផ្តល់​ឲ្យ​អ្នក​ប្រើ រួច​ទើប​យក​ចំនួន​នេះ ទៅ​គុណ​អត្រា​ថ្លៃ ដើម្បី​គិតថ្លៃ​អគ្គិសនី​។ ដូច្នេះ​ចង់ដឹងថា តើ​ចំនួន​ទឹកប្រាក់ និង​គីឡូ​អគ្គិសនី ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើ​ត្រឹមត្រូវ ឬទេ​នោះ​? ចំណុច​ទី​១ គេ​ត្រូវ​ពិនិត្យ​តើ​អគ្គិសនី ដែល​ផ្តល់​ឲ្យ​ពិតជា...
ចិនផ្តល់ប្រាក់កម្ចី២៦៥០០០លានអឺរ៉ូក្នុងគម្រោងសាងសង់ផ្លូវសូត្រ

ចិនផ្តល់ប្រាក់កម្ចី២៦៥០០០លានអឺរ៉ូក្នុងគម្រោងសាងសង់ផ្លូវសូត្រ

សង្គម និងកម្សាន្ត
ចាប់តាំងពីគម្រោងសាងសង់ផ្លូវសូត្រ ឫគម្រោងខ្សែរក្រវាត់ និងផ្លូវ របស់ប្រទេសចិនបានចាប់ផ្តើម ធនាគារកណ្តាលរបស់ប្រទេសចិន បានផ្តល់ប្រាក់កម្ចីឲ្យប្រទេសពាក់ព័ន្ធនឹងគម្រោងខ្សែរក្រវាត់ និងផ្លូវ នេះ អស់ទឹកប្រាក់ប្រមាណពី១៧៥០០០ ទៅ២៦៥០០០លានអឺរ៉ូ ផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសនេះបានចំណាយទឹកប្រាក់អស់ប្រមាណជាង៨០០០០លានអឺរ៉ូហើយ គិតត្រឹមវេទិកាខ្សែក្រវាត់ និងផ្លូវ បានបញ្ចប់កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៣កន្លងទៅ គម្រោងខ្សែក្រវាត់ និងផ្លូវ ឫគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងចាប់ផ្តើមវេទិកាខ្សែរក្រវាត់ និងផ្លូវលើកទីមួយនៅឆ្នាំ២០១៧ ៕...
សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កំពុង​​ចាក​ចេញពី​ប្រទេស​ចិន​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងថ្ងៃនេះ​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កំពុង​​ចាក​ចេញពី​ប្រទេស​ចិន​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងថ្ងៃនេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ «​សុខ​សប្បាយ​ជា​ទេ​ បងប្អូន​ជនរួមជាតិ​?​។​ នៅ​ពេល​នេះ​ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​ចិន​ជា​មិត្ត​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វេទិកា​ផ្លូវ​១​ និង​ខ្សែ​ក្រ​វា​ត់​១​ លើក​ទី​២​ កាលពី​ថ្ងៃ​ទី​ ២៥-២៩​ មេ​សា​ ២០១៩»​។​ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​នេះ​ ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ និង​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ គឺ​ឈៀង​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ ៦​ ថែម​ទៀត​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ កម្ពុជា​-​ចិន​ ឲ្យ​ឡើង​ដល់​កម្រិត​កំពូល​។​ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ «​ក្នុង​នាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្...
ចិនផ្តល់ជំនួយចំនួន៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិកដល់កម្ពុជា

ចិនផ្តល់ជំនួយចំនួន៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិកដល់កម្ពុជា

សង្គម និងកម្សាន្ត
 លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសនៅចំពោះមុខសម្តេចតេជោ ហ៊ុន​​​ សែន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា ចិននឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិក ដើម្បីពង្រឹងវិស័យការពារជាតិសម្រាប់កម្ពុជា។ ការប្រកាសផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើឡើងនៅឯជំនួបពិភាក្សាការងារជា​ទ្វេ​ភាគី រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។ យោងតាមហ្វេសប៊ុកសម្តេចតេជោ បានសរសេរថា «ចិននឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិដល់ប្រទេសកម្ពុជាផងដែរ ហើយក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសថាចិននឹងជួយ ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា»។ លោកប្រធានាធិបតីចិន បានមានប្រសា​សន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតបតាមការ​អញ្ជើញ​របស់ថ្នាក់ដឹកនាំចិន អញ្ជើញមកចូលរួមក្នុងវេទិកាស្តីពី «ខ្សែក្រវ៉ាត់ ...
នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកឆ្លងកាត់សមុទ្រក្បែរកោះតៃវ៉ាន់

នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកឆ្លងកាត់សមុទ្រក្បែរកោះតៃវ៉ាន់

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង បានឆ្លងកាត់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងគោលដៅធានានូវការធ្វើចរាចរណ៍តាមផ្លូវទឹក ។ នាវាចម្បាំងទាំងពីរគ្រឿងរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅក្បែរកោះតៃវ៉ាន់នោះ គឺនាវាចម្បាំងប្រភេទ William P.Lawrence និងនាវា Stethem ដែលបានធ្វើធ្វើនាវាចរណ៍ក្នុងចម្ងាយ១១២ម៉ាយ ស្មើនឹង១៨០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ។ សូមបញ្ជាក់ថា ប្រទេសចិនបានប្រឆាំងជំទាស់ចំពោះសហរដ្ឋអាមេរិក និងបានចាត់ទុកថាជាទង្វើបង្ករឿងពីសំណាក់សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាចម្បាំងចំនួនពីរគ្រឿងទៅកាន់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ ៕...
ការគម្រាមបិទច្រកសមុទ្រ Strait of Hormuz ពីអ៊ីរ៉ង់ ធ្វើឲ្យគុយវ៉ែតបារម្ភ

ការគម្រាមបិទច្រកសមុទ្រ Strait of Hormuz ពីអ៊ីរ៉ង់ ធ្វើឲ្យគុយវ៉ែតបារម្ភ

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសគុយវ៉ែត លោក Khaled al Jarallah បង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ចំពោះប្រទេសអ៊ីរ៉ង់ ដែលបានគម្រាមបិទច្រកសមុទ្រ Strait of Hormuz ដែលច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់របស់ប្រទេសនេះ ។ លោក Khaled al Jarallah បានអោយដឹងថា ច្រកសមុទ្រ Strait of Hormuz គឺជាផ្លូវទឹកដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ មានប្រេងឥន្ធនៈជាដើមទៅកាន់ទីផ្សារអន្តរជាតិ ពីបណ្តាប្រទេសនៅជុំវិញឈូងសមុទ្រ ពែក្ស (Persian gulf) មានប្រទេសគុយវ៉ែតជាដើម ។ សូមបញ្ជាក់ថា ការគម្រាមបិទច្រកសមុទ្រ Strait of Hormuz ពីប្រទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយមិនឲ្យប្រទេសនេះនាំប្រេងចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយជាការឆ្លើយតបវិញ អ៊ីរ៉ង់ បានគម្រាមបិទច្រកសមុទ្រនេះ ៕...