ភាពតានតឹងបានកើតឡើងរវាងកាណាដានិងអាមេរិកលើករណីចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ
ភាពតានតឹងរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំង ខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសកាណដា លោកស្រី Chrystia Freeland បានព្រមានប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កុំអោយយកករណីចាប់ខ្លួន លោកស្រី ម៉េង វ៉ាន់ចូវ ទៅតថ្លៃក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។
ការព្រមានរបស់លោកស្រី Chrystia Freeland ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងធ្វើអន្តរាគមន៍លើករណីចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ប្រសិនបើករណីនេះអាចជួយដល់កិច្ចចរចារវាងអាមេរិក និងចិន អោយឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ។
លោកស្រី ម៉េង វ៉ាន់ចូវ គឺជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ដែលត្រូវបានប៉ូលីសកាណាដាចាប់ខ្លួនទៅតាមការទាមទាររបស់អាមេរិក កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ៕...








