ក្រោយព្រឹត្តិការណ៍ MITT២០១៩កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម
លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរដ្ឋមន្ត្រី ថោង ខុន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ទៅ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «២៦th Moscow International Travel & Tourism Exhibition (MITT ២០១៩)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនានេះ។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ចូលរួមមាន៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាពនៃម...








