ក្រសួងធនធានទឹក ឲ្យអភិបាលខេត្តបាត់ដំបង ជួយតាមដាន និងការពារទំនប់បង្វែរទឹក បាត់ដំបង លោកចាន់ យុត្ថា រដ្ឋលេខា
ធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានសំណូមពរឲ្យលោកអភិបាលខេត្តបាត់ដំបង ធ្វើយ៉ាងណាជួយតាមដាន និងការពារទំនប់បង្វែរទឹក ដែលក្រុមការងារ បានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅទីកន្លែងផ្សេងៗ ឬប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថាទឹក ដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡតែប៉ុណ្ណោះ។
លោករដ្ឋលេខាធុការបានថ្លែងថា ក្នុងឱកាសធ្វើអន្តរាគមន៍បូមទឹក និងស្តារប្រឡាយ ដើម្បីនាំទឹកពីស្រុករតនៈមណ្ឌល ឲ្យប្រជាពលរដ្ឋប្រមាណ២៨.០០០គ្រួសារ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ។
ក្នុងកិច្ចចុះអន្តរាគមន៍នេះដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តល់ប្រេងម៉ាស៊ូតចំនួន៥០០លីត្របន្ថែមទៀត ដល់រដ្ឋបាលស្រុកគាស់ក្រឡ សម្រាប់បូមទឹកបន្ត និងបានថ្លែងអំណរគុណទៅដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដ...







