ស្ត្រីជើងល្អបន្លំលួចចិញ្ចៀនមាស ជិតបានសម្រេច
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានប្រើល្បិចធ្វើជាទៅរកទិញគ្រឿងអលង្ការមាស នៅតូបលក់មាសមួយកន្លែង ស្ថិតនៅក្នុងផ្សារពោធិ៍ចិនតុង ដោយពេលទៅដល់បានសុំអ្នកលក់ឲ្យយកចិញ្ចៀន១វង់ យកមកមើល ពេលនោះអ្នកលក់ក៏បានយកឲ្យមើល ហើយខណៈពេលអ្នកលក់រវល់លក់ឲ្យអ្នកផ្សេងៗទៀត ភ្លេចខ្លួន ស្រាប់តែស្ត្រីដែលជាជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចយកចិញ្ចៀនមាស១វង់នោះពាក់ជាប់ដៃ រួចបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវអ្នកលក់ឃើញទាន់ ក៏បានចាប់ខ្លួននាំទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង ។
ហេតុការណ៏នោះ បានកើតឡើង កាលពីវេលាម៉ោង០៥និង៥០នាទីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតូបលក់មាសលេខ១០០A ក្នុងផ្សារពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលជាជនសង្ស័យខាងលើនោះឈ្ម...







